អានតួអត្ថបទ
ហ្គ័រតេម៉ាឡា

ការ​ខំ​ប្រឹងប្រែង​ផ្តល់​សន្ទុះ​ថ្មី​ឱ្យ​ដល់​សេដ្ឋកិច្ច​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ភ្លៀង​ធ្លាក់​ច្រើន​ពេក

ភ្លៀង​ធ្លាក់​ច្រើន​ពេក​ នៅ​ប្រទេស​ហ្គ័រតេម៉ាឡា​(Guatemala)​នៅ​ចុង​សប្តាហ៍​កន្លង​ផុត​ទៅ​នេះ​ បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៤០នាក់​ នៅ​ក្នុង​ការស្រុត​បាក់​ដី។លោក​ប្រធានាធិបតី​ Alvaro​ Colom​ បាន​ចេញ​ក្រិត្យ​ប្រកាស​អាសន្ន។ប្រទេស​ដ៏​ក្រី​ក្រ​នៅ​អាមេរិក​កណ្តាល​នេះ​ត្រូវ​ប្រឈម​មុខ​ទល់​នឹង​គ្រោះ​ធម្មជាតិ​នេះ​ ​ បន្ទាប់​ពី​បាន​ទទួល​រង​គ្រោះ​ព្យុះ​សង្ឃរា​ Agatha​ ​ នៅ​ដើម​ខែ​មិថុនា​មុន​ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​រយ​នាក់។

ការ​ស្រុត​បាក់ដី​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ច្រើន​ពេក​​នៅជិត​ទីក្រុង Tecpan ជាហេតុ​បណ្តាល​ឲ្យ​ស្លាប់​ជន ១២ នាក់ នៅ​ថ្ងៃ​​ ៤ កញ្ញា​២០១០
ការ​ស្រុត​បាក់ដី​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ច្រើន​ពេក​​នៅជិត​ទីក្រុង Tecpan ជាហេតុ​បណ្តាល​ឲ្យ​ស្លាប់​ជន ១២ នាក់ នៅ​ថ្ងៃ​​ ៤ កញ្ញា​២០១០ REUTERS/Doriam Morales
ផ្សាយពាណិជ្ជកម្ម

 

01:30

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

អាកាស​ធាតុ​មិន​ល្អ​នៅ​ខែ​ឩសភា​និង​មិថុនា​បាន​បង្អន់​ល្បឿន​រួច​ស្រេច​ទៅ​ហើយ​ ការចាប់​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​ នៅ​ហ្គ័រតេម៉ាឡា​(Guatemala)​។ប្រទេស​នេះ​ដែល​ប្រកប​ដោយ​ចំនួន​បណ្តាជន​១៤លាន​នាក់​ច្រើន​ជាង​គេ​នៅ​អាមេរិក​កណ្តាល​ ​ បាន​រក​ឃើញ​ឡើង​វិញ​មាគ៌ា​នៃ​កំណើន​សេដ្ឋកិច្ច​ ​ បន្ទាប់​ពី​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ នៅ​ឆ្នាំ​២០០៩។

នៅ​ចុង​ខែ​សីហា​មុន​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(FMI)​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ បាន​កត់​សំគាល់​ឃើញ​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។គ្រោះ​ធម្មជាតិ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ក្រៃ​លែង​ នៅ​ហ្គ័រតេម៉ាឡា​ ​ ពីព្រោះ​ធន​ធាន​ប្រទេស​ចំនួន​ជិត​២៥%​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​កសិកម្ម។ចំនួន​ពាក់​កណ្តាល​នៃ​ប្រាក់​ចំណូល​បាន​មក​ពី​ការនាំ​ចេញ​ ​ បាន​មក​ពី​ដំណាំ​កាហ្វេ​ ​ ចេក​និង​ស្ករ។ប្រកប​ដោយ​ផល​ទុន​ប្រចាំ​ឆ្នាំ​២៥០០ដុល្លារ​គិត​តាម​បណ្តាជន​ម្នាក់ៗ​ ​ ​ ប្រទេស​ហ្គ័រតេម៉ាឡា​ជាប់​ចំណាត់​ថ្នាក់​ទី​១២១​នៅ​លើ​ពិភព​លោក​។
 

បណ្តាជន​ចំនួន​ពាក់​កណ្តាល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​ ហើយ​ចំនួន​៥០%​នៃ​កុមារ​អាយុ​ពុំ​ដល់​៥ឆ្នាំ​កើត​រោគ​កង្វះ​អាហារូបត្ថម្ភ​ ជា​ប្រចាំ​រៀង​រាល់​ថ្ងៃ។ចាប់​ពី​ដើម​ឆ្នាំ​២០១០​នេះ​មក​ ​ ​ ជន​ជាតិ​ហ្គ័រតេម៉ាឡា​ចំនួន​១លាន៣សែន​នាក់​ដែល​បាន​ចាក​ចេញ​ទៅ​រស់​នៅ​បរទេស​ ​ ភាគ​ច្រើន​ នៅ​ស.រ.អា.​ បាន​ផ្ញើ​ប្រាក់​ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ​មក​ឱ្យ​គ្រួសារ​ខ្លួន​ដែល​រស់​នៅ​ក្នុង​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ