អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោក​អូបាម៉ា ​បន្ធូរ​ការ​រឹតត្បិត​មួយ​ចំនួន​ថ្មី​ទៀត​ចំពោះ​ប្រទេស​គុយបា​

តាំងពីឆ្នាំ១៩៦២ សេដ្ឋកិច្ច​គុយបា ស្ថិតនៅក្រោម​ទណ្ឌកម្មសេដ្ឋកិច្ចរបស់​សហរដ្ឋ​អាមេរិក។​តែកាលពីថ្ងៃសុក្រមុននេះ លោក​ប្រធានាធិបតី​អាមេរិក Barack Obama បាន​សំរេចចិត្ត បន្ធូរ​ការ​​រឹតត្បិត​​មួយ​ចំនួនថ្មីទៀត​​ដែល​មាន​ទៅ​លើ ទិដ្ឋាការ ​ការផ្ញើលុយ​និង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​​​គុយបា។ នៅក្នុងសេចក្តីជូនដំណឹងមួយរបស់សេតវិមាន ប្រធានាធិបតីអាមេរិក បាន​ពន្យល់​ថា វិធានការ​ថ្មីនេះ​នឹងជួយដល់ប្រជាជន​គុយបា ឲ្យ​ចេញផុត​​ពី​នឹម​របស់​អាជ្ញាធ​​​រ​កុម្មុយនិស្ត​​គុយបា។

លោកប្រធានាធិបតីអាមេរិក Barack Obama បន្ធូរការរឹតត្បិត​មួយចំនួនថ្មីទៀត​ចំពោះប្រទេសគុយបា.
លោកប្រធានាធិបតីអាមេរិក Barack Obama បន្ធូរការរឹតត្បិត​មួយចំនួនថ្មីទៀត​ចំពោះប្រទេសគុយបា. REUTERS/Jim Young
ផ្សាយពាណិជ្ជកម្ម

01:54

សេចក្តីរាយការណ៍​របស់ នុយ ប៊ែរណាដែត

ដោយសារ វិធានការ​ថ្មី​មួយ​ចំនួន​នេះ ប្រជាជន​អាមេរិកាំង ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់ ប្រទេស​គុយបា ដើម្បី ចូលរូម​ក្នុង​ព្រឹត្តិការណ៍​សាសនា  ការរួមប្រជុំ -​ព្រឹត្តិការណ៍​វប្បធម៌ ឬ​ក៏​កីឡា​នោះ ពួក​គេ​អាច​នឹង​សម្រេច​បាន​ដោយ​ងាយស្រួល។ ប៉ុន្តែ ពួកគេ​ក៏​នៅ​តែ​​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ទេសចរ​ទៅ​កាន់​ប្រទេស​គុយបា។

នៅ​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​កាន់​គុយបា ប្រជាជន​អាមេរិកាំង​ណា​មួយ ក៏​អាច​នឹង​​ផ្ញើ​ប្រាក់​បាន យ៉ាង​តិច​ក៏​ចំនួន​៥០០​ដុល្លារ​ដែរ​ក្នុង​មួយ​ត្រីមាស ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ឯកជន​តូចតាច។

ក៏​ប៉ុន្តែ អ្នក​ដែល​ទទួល​កម្រៃ គឺ ពុំមែន​​ជា​មន្ត្រី​ជាន់ខ្ពស់ ឬ ក៏​ពុំមែន​ជា​សមាជិក​នៃ​គណបក្ស​កុម្មុយនិស្ត​គុយបា ដែល​ជា​បក្ស​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស។ មកទល់​ពេល​នេះ គឺ​មាន​តែ​ប្រជាជន​គុយបា​តែ​មួយ​គត់ ដែល​មាន​លទ្ធភាព​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​កាន់​ប្រទេស​គុយបា។

នៅ​ទី​បញ្ចប់ យន្តហោះ អាមេរិក​ទាំង​អស់ អាច​នឹង​ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​គុយបា​ លុះត្រា​តែ​ក្រុមហ៊ុនអាកាសចរណ៍​​នោះ មាន​ការ​អនុញ្ញាត​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិកាំង​ជាមុន​សិន។ រហូត​មកទល់​ពេល​នេះ មានតែ​ការ​ហោះហើរ​ចេញ​ពី ទីក្រុង Miami, New Yorkនិង Los Angeles ប៉ុណ្ណោះ ឆ្ពោះ​ទៅ​​គុយបា។ វិធានការ​ថ្មី​មួយ​ចំនួន​នេះ ជា​វិធានការ​ដែល​មាន​កំរិត​​ដូច​គ្នា ​នៅ​ពេល​ជិត​ផុត​អាណត្តិ​របស់​លោក​ប្រធានាធិបតី Bill clinton​នៅ​ឆ្នាំ ២០០១។
គួរ​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​និង​ការ​ផ្ញើ​ប្រាក់ ទៅ​កាន់​គុយបា​ត្រូវ​បាន​គេ​រឹតត្បិត​ខ្លាំង​ណាស់​​នៅ​​ជំនាន់​លោក​ប្រធានាធិបតី Georges W BUSH (2001-2009) ។

ក៏​ប៉ុន្តែ នៅ​ខែ មេសា​ឆ្នាំ ២០០៩ លោក​ប្រធានាធិបតី បារ៉ាកអូបាម៉ា បាន​សម្រេចចិត្ត ជា​លើក​ទី​មួយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ស្រប​ទៅ​តាម​កាលៈទេសៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ