អានតួអត្ថបទ
គុយបា

ប្រតិភូ​នៃ​គណបក្ស​កុម្មុយនិស្ត​គុយបា​អនុម័ត​ផែនការ​កំណែទម្រង់​របស់​លោក​រ៉ាអ៊ូល កាស្ត្រូ

នៅ​គុយបា​ ​ មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​គុយបា​លើក​ទី​៦​រួម​ប្រជុំ​ជាលើក​ទី១​ ចាប់​ពី​ឆ្នាំ​១៩៩៧​ ​ បាន​អនុម័ត​នៅ​ថ្ងៃ​ចន្ទ​១៨​មេសា​ម្សិល​មិញ​ ​ ផែនការ​កំណែ​ទម្រង់​ដ៏​ទូលំ​ទូលាយ​ស្នើ​ដោយ​លោក​ប្រធានាធិបតី​រ៉ាអ៊ូល​ កាស្ត្រូ​។​ក្នុង​ចំណោម​កំណែ​ទម្រង់​ទាំង​៣១១​ចំពូក​ ​ ​ ចំពូក​ដែល​គួរ​ឱ្យ​កត់​សំគាល់​ខ្លាំង​ជាង​គេ​គឺ​ការបើក​ឱ្យ​ឯកជន​អាច​បំពេញ​ សកម្មភាព​វិជ្ជាជីវៈ​គឺ​ប្រកប​មុខ​របរ​ ​ ការពង្រីក​ស្វ័យភាព​នៃ​សហគ្រាស​រដ្ឋ​និង​ការផ្លាស់​ថ្មី​ក្របខ័ណ្ឌ​ដឹក​នាំ​ ។

លោក​ រ៉ាអ៊ូល​កាស្រ្តូ ​បើក​មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​ គុយបា​លើកទី​៦ ថ្ងៃ​១៦​មេសា២០១១។
លោក​ រ៉ាអ៊ូល​កាស្រ្តូ ​បើក​មហាសន្និបាត​គណបក្ស​កុម្មុយនិស្ត​ គុយបា​លើកទី​៦ ថ្ងៃ​១៦​មេសា២០១១។ Reuters
ផ្សាយពាណិជ្ជកម្ម

02:08

សេចក្តីរាយការណ៍​​របស់ Michèle Gayral ពីទីក្រុងLa Havane ប្រែសម្រួលដោយវីនស្តុនរតនា

ផ្លាស់​ប្តូរ​អ្វី​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ -​នេះ​ហើយ​ជា​ប្រសាសន៍​របស់​លោក​ហ្វីដេល​​ កាស្ត្រូ​ចូល​និវត្តន៍​ថ្លែង​ទៅ​កាន់​ប្រតិភូ​នៃ​គណបក្ស​កុម្មុយនិស្ត​គុយបា​ នៅ​ថ្ងៃ​ចន្ទ​១៨​មេសា​ម្សិល​មិញ​។​ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វ​ផ្សាយ​យ៉ាងទូលំទូលាយនូវ​គំនិត​សំដែងចេញមក​ដោយក្របខ័ណ្ឌនយោបាយ​ចំនួន​១០០០​នាក់​រួមប្រជុំគ្នា​នៅទីក្រុង​ឡាហាវ៉ាន ចាប់តាំងពីថ្ងៃសៅរ៍​១៦​មេសា​ដើម្បី​ឲ្យ​សច្ចាប័ន​ទៅលើវិធានការ ចំនួន​៣១១​ដែលត្រូវ​កំណត់​ដំណាក់កាល​យុទ្ធសាស្ត្រ​មួយ​នៃ​បដិវត្តន៍។

ជា​ដំណាក់កាល​យុទ្ធសាស្ត្រ ពីព្រោះ​គំរូ​ផែនការ​ក្តាប់ណែនដៃ របៀប​សូវៀត​កំពុងជា​ធរមាន​ពុំអាចធ្វើ​ឲ្យប្រទេសជាតិ​ចេញ​ផុត​ពីវិបត្តិ​ដ៏ជ្រាលជ្រៅ​ជាទីដែល​គំរូនេះ ​បាន​ជួយ​ធ្វើ​ឲ្យ​វិបត្តិនេះ កាន់តែ​ផុងជ្រៅ​ថែម​ទៅ​ទៀត និង​ពីព្រោះ​ជនស្រករ​លោក ហ្វីដេលកាស្រ្តូ អ្វីដែលគេហៅថា “អតីត​បក្សជន”​ដែល​មកដល់​កំរិតព្រំដែន​ជីវិត​ខ្លួន​ហើយ​ត្រូវតែ​ឲ្យ​មានអ្នក​ផ្លាស់វេន​បន្ត​ពីខ្លួន។

នៅម្ខាង ផ្នែក​សេដ្ឋកិច្ច​ត្រូវចេះ​បត់បែន​ទៅតាម​កាលៈទេសៈ ប្រកប​ដោយ​ផ្នែក​សេដ្ឋកិច្ច​ឯកជន​ដ៏តូចមួយ​ដែលអាច​នឹង​កាត់បន្ថយ​ចំនួន​បុគ្គលិក​ដែល​ក្នុងខណៈនេះ ផ្អាក​ជា​បណ្តោះ​អាសន្ន​​នៅ​ក្នុង​វិស័យ​មុខងារ​សាធារណៈ និងនៅម្ខាងទៀត ក្របខ័ណ្ឌ​នៃគណបក្ស​មានតែ​មួយគត់​ដែល​លោក​រ៉ាអ៊ូលកាស្ត្រូ​ចង់បាន​ប្រភេទ​ថ្មី គឺ​ពួកអ្នកទទួលខុសត្រូវ​ដែល​បានទទួល​ការអប់រំដ៏​ល្អ​ប្រពៃ និង​រយៈពេលនៃ​មុខ​តំណែង​កាត់បន្ថយ​មកត្រឹមតែ​ពីរ​អាណត្តិ​ប្រកប​ដោយ​រយៈ​ពេល​៥​ឆ្នាំ​សំរាប់​១​អាណត្តិ។

អង្គការដឹកនាំ នឹង​ត្រូវ​ផ្លាស់​ថ្មី បន្ទាប់ពី​ចប់​មហាសន្និបាតនេះ ហើយ​លោក​រ៉ាអ៊ូលកាស្ត្រូ ទំនង​ជា​នឹង​ត្រូវ​ចាត់តាំង​ជាលេខាធិការទី១​ជំនួស​បងប្រុស​ខ្លួន ហ្វីដេល​ដែលបានចូលនិវត្តន៍​ជាផ្លូវការ។ មេដឹកនាំថ្មី​នៃ​គណបក្ស​កុម្មុយនិស្ត​គុយបា ដែលមានអាយុជិត​៨០​ឆ្នាំ​ហើយ នឹង​អាច​កាន់​រដ្ឋអំណាច​បាន​តែ​១០​ប៉ុណ្ណោះ ដោយ​អនុវត្ត​តាម​និយាម​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ