អានតួអត្ថបទ
វេណេស៊ុយអេឡា

លោក​ Hugo​ Chavez​ ចេញ​ដំណើរ​ទៅ​ព្យាបាល​​រោគ​នៅ​គុយបា​

លោក Hugo Chavez ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋសភា​ចាក​ចេញ​ដំណើរ​ជាថ្មី​ទៅ​កាន់​ប្រទេស​គុយបា​ ដើម្បី​បន្ត​ចាប់​ពី​ថ្ងៃ​អាទិត្យ ១៧​កក្កដា​នេះ​ទៅ​ការ​ព្យាបាលរោគ​ បាន​ប្រគល់​សិទ្ធិ​អំណាច​ខ្លះ​របស់​ខ្លួន​ជា​បណ្តោះអាសន្ន។ លោក​ប្រធានាធិបតី ​វេណេ​ស៊ុយអេឡា បាន​ទទួល​ការ​វះកាត់​រោគ​​មហារីក​ជា​បន្ទាន់​កាលពី​ចុង​ខែ​មិថុនា​មុន​នេះ​នៅ​ទីក្រុង ឡាហាវ៉ាន​នៃ​ប្រទេស​គុយបា។ នៅ​ថ្ងៃ​សៅរ៍​១៦​កក្កដា​ម្សិលមិញ គាត់​បាន​ចាក​ចេញ​ពី​ប្រទេស​ជាតិ បន្ទាប់​ពី​បាន​ប្រារព្ធ​ពិធី​បុណ្យ​ដ៏​តូច​មួយ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី Miraflores​ដើម្បី​ជា​កិច្ច​ជូន​ដំណើរ​គាត់។

លោក​ប្រធានា​ធិបតី Hugo Chavez ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Simon Bolivar នៅទីក្រុង​ Caracas ១៦​​កក្កដា ២០១១។
លោក​ប្រធានា​ធិបតី Hugo Chavez ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Simon Bolivar នៅទីក្រុង​ Caracas ១៦​​កក្កដា ២០១១។ REUTERS/Carlos Garcia Rawlins
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ