អានតួអត្ថបទ
អាមេរិក

អាមេរិក៖​លោកដូណាល់ ត្រាំ​សន្យា​កម្ទេច​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ដល់​ឫសគល់

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីស្នាក់ការកណ្តាល​នៃ​កម្លាំងពិសេស​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ Florida។ នៅ​ក្នុង​បទអន្តរាគមន៍​រយៈពេល​ខ្លី លោក​ដូណាល់ ត្រាំ​បាន​រម្លឹក​ជា​ថ្មី​ពី​គោលដៅ​កម្ទេច​ក្រុម​អង្គការ​អ៊ីស្លាម​និយមជ្រុល។ ការ​ប្តេជ្ញាចិត្ត​របស់​លោក​ត្រាំ​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​លោក​កំពុង​រង់ចាំ​របាយការណ៍​របស់​ក្រសួង​ការពារជាតិ​ស្តីពី​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​ភេរវនិយម។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​ឆ្លៀត​ព្រមាន​ដល់​សមាជិក​អង្គការ​អូតង់​ដែល​យឺតយ៉ាវ​ក្នុង​ការ​បង់​វិភាគទាន​របស់​ខ្លួន។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

« សហរដ្ឋអាមេរិក​នឹង​បន្ត​ស្ថិត​ជាប់​ជានិច្ច​ជាមួយ​អ្នក​ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​ដើម្បី​សេរីភាព។ យើង​សូម​គាំទ្រ និង​បន្ត​គាំទ្រ​អ្នក​ជានិច្ច ក៏​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សម្ព័ន្ធមិត្ត​របស់​យើង​ក៏​ត្រូវ​ចូលរួម​បង់​វិភាគទាន​ពី​ចំណែក​របស់​ខ្លួន​ដែរ ព្រោះ​ថា វា​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​ចំពោះ​យើង។

ពិត​ណាស់ យើង​គាំទ្រ​អង្គការ​អូតង់ តែ​អ្វី​ដែល​ជា​សំណើ​របស់​យើង​នោះ គឺ​សុំ​ឲ្យ​សមាជិក​ទាំង​អស់​របស់​អូតង់​បង់​លុយ​ក្នុង​ចំណែក​របស់​ខ្លួន​ដែល​មក​ទល់​ពេល​នេះ មាន​ភាគ​ច្រើន​មិន​បាន​ធ្វើ​ទេ។ នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ផ្ញើ​សារ​ច្បាស់ៗ​ទៅ​កាន់​ពួក​ឃាតករ និង​ពួក​បំផ្លិចបំផ្លាញ​ថា អាមេរិក​នឹង​កម្ទេច​ពួក​អ្នក ដូច​ដែល​យើង​យក​ឈ្នះ​លើ​ភេរវនិយម​ចេញ​មក​ពី​អ៊ីស្លាម​និយមជ្រុល។
 
យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​នេះ​អាច​ចូល​មក​បោះ​ទីតាំង​នៅ​លើ​ទឹកដី​របស់​យើង​បាន​ទេ។ អស់ លោក​បាន​តាម​ដាន​រួច​ហើយ​នូវ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ យើង​ត្រូវ​ការ​នយោបាយ​មួយ​រឹងមាំ ខ្លាំងក្លា​ដើម្បី​ឲ្យ​មនុស្ស​ស្រឡាញ់​ចូល​ចិត្ត​យើង និង​ដើម្បី​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ស្រឡាញ់​ចូលចិត្ត​ប្រទេស​របស់​យើង​ផង​ដែរ។
 
ក៏​ប៉ុន្តែ មិនមែន​ប្រភេទ​មនុស្ស​ដែល​ចង់​បំផ្លាញ​យើង និង​បំផ្លាញ​ប្រទេស​របស់​យើង​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ