អានតួអត្ថបទ

ការ​រិះគន់​លោក​ត្រាំ ហៀ​ដល់​ពិភពភាពយន្ត និង​សិល្បៈ

មហោស្រពភាពយន្តប៊ែរឡាំងលើក​ទី​៦៧ ដែល​ជា​​​​មហោស្រព​ភាពយន្ត​ទ្រង់ទ្រាយ​ធំ​ដំបូងគេ​ប្រចាំ​ឆ្នាំ​​២០១៧ បាន​បើក​កម្មវិធី​របស់​ខ្លួន តាំង​ពី​ថ្ងៃព្រហស្បតិ៍​មក​ តែ​ក្នុង​ទម្រង់​ប្លែក​ខុស​ពី​សព្វ​មួយ​ដង ដោយ​នៅ​លើក​នេះពិភពភាព​យន្ត​បានភ្ជាប់​ខ្លួន​ទៅនឹង​នយោបាយ ! ឆាក​មហោស្រព បាន​ក្លាយ​ជា​វេទិកា​រិះគន់​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ។ កម្មវិធី​ប្រគល់​រង្វាន់​តន្រ្តី​ Grammy Award ​ដ៏​ល្បីល្បាញ​របស់​អាមេរិក ក៏​បាន​ច្រៀង​បទ​នយោបាយ​បង្អាប់​លោកត្រាំ។

រូបតំណាង​​លោក Donald Trump អុកគូថ​ដង្ហែ​ក្បួន​carnavalនៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង
រូបតំណាង​​លោក Donald Trump អុកគូថ​ដង្ហែ​ក្បួន​carnavalនៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

លោក​ ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ថ្មី អប្រជាប្រិយ​បំផុត​ក្នុង​​​ពិភពភាពយន្ត​និង​សិល្បៈ !  នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ១២​កុម្ភៈ ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​សិល្បៈ Grammy Awards សិល្បករ​ជា​ច្រើន​បាន​នាំ​គ្នា​បរិហារ​នយោបាយ​អន្តោប្រវេសន៍​របស់​លោក ដូណាល់ ត្រាំ ដោយ​​ចាត់​ទុក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ថា​ លុយ​លឿង​ទុំ ដោយ​សំដៅ​ទៅ​លើ​ពណ៌​សក់ក្បាល​លោក ដែល​​ឆេះ​រោល​​ភ្លើង​​សង្គ្រាម​នៅ​វៀតណាម។ សិល្បករ​ខ្លះ រុំ​ក្បាល​ធ្វើ​ជា​អ្នក​អ៊ីស្លាម ក្រុម​ភ្លេង​រ៉ាប់​ដ៏​ល្បីល្បាញ A Tribe Called Quest  បាន​តែង​បទ​ថ្មី “Résistez Résistez Résistez” ស៊ូ ស៊ូ ស៊ូ ! ជាកិច្ច​បិទ​បញ្ចប់​កម្មវិធី។

នៅក្រុង​ប៊ែរឡាំង មហាស្រព​ភាព​យន្ត ក៏​មាន​ទម្រង់​នយោបាយ ទាំង​សាច់​រឿង​ភាព​យន្ត​ចូល​ប្រកួត ទាំង​ទស្សនៈ​របស់​ សិល្បករ សម្មិទ្ធិករ ផលិតករ​ភាពយន្ត គណៈមេប្រយោគ​របស់​មហោស្រព ដែល​បាន​​បញ្ចេញ​ការ​​រិះគន់​លោក​ត្រាំ តាម​បែប​ផ្សេងៗគ្នា។

សិល្បការិនី Maggie Gyllenhaal បាន​ប្រកាស​មាន​​ពលរដ្ឋ​អាមេរិក​ច្រើន​ណាស់ ត្រៀម​ខ្លួន​តស៊ូ​ ! តស៊ូ​ប្រឆាំង​នឹង​នយោបាយ​របស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ចំនួន​ឧក្រិដ្ឋកម្ម​នៅ អាមេរិកកើន​ឡើង​តាំង​ពី​លោក ត្រាំ​ ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី ! នេះ​បើ​តាម​ការ​បរិហារ​របស់​សិល្បករ​អាមេរិក​ដែល​មក​បង្ហាញ​ភាព​យន្ត​រឿង the Dinner ភាព​យន្ត​រន្ធត់​លង​ចិត្ត​ ដោយ​ស្រមោល​លោក​ត្រាំ។

សហសមិទ្ធិករ​រឿង The Bomb ដែល​ជា​កុន​ដក​ពិសោធន៍​គ្រោះ​នុយក្លេអ៊ែរ បាន​ប្រៀប​ប្រដូច​លោក​ត្រាំ ទៅ​នឹង​ទាហាន​ជើង​អាកាស​អាមេរិក ដែល​ត្រូវ​ឆ្លងកាត់​តេស្ត​សមត្ថភាព សុខភាព​ផ្លូវកាយ​ ផ្លូវ​ចិត្ត ... បើ​តាម​លទ្ធផល លោកត្រាំ​មិន​ជាប់​ទេ​ ប៉ុន្តែ​គឺ​មាន​តែ​លោក​ត្រាំ​ម្នាក់​គត់​ នៅ​អាមេរិក​ដែល​មាន​សិទ្ធិ​បញ្ជា​ឱ្យ​ប្រើ​អាវុធ​នុយក្លេអ៊ែរ។ ជា​ចុងក្រោយ​ ពិភពភាព​យន្ត​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជីវិត​សិល្បៈ ដោយ​យល់​ថា​លោក​ត្រាំ មិន​ផ្តល់​តម្លៃ​ដល់​វិស័យ​នេះ និង​មិន​ខ្វល់​នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​សិល្បៈ​និង​វប្បធម៌៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ