អានតួអត្ថបទ
អាមរិក-រង្វាន់ Oscar

ពាន​​រង្វាន់​​Oscar​ ​ឆ្នាំ​​នេះ​​ត្រូវ​​បាន​​ប្រគល់​​ដល់​​​ខ្សែភាពយន្ត​​អាមេរិក​​​ឈ្មោះ​​”Moonlight ”​​

ពាន​រង្វាន់​​Oscar​​ដ៏​​ល្បីល្បាញ​​​​របស់​​អាមេរិក​​ ត្រូវ​​បាន​​ប្រគល់​​ឲ្យ​ដល់​​ខ្សែ​ភាពយន្ត​​​​​មួយ​​ឈ្មោះ​​”Moonlight ”​ឬ​​អាច​​ប្រែ​​ថា​”ពន្លឺ​​ព្រះចន្ទ”​​ ដែល​​គេ​​ចាត់​​ទុក​​ជា​​ខ្សែភាពយន្ត​​ដ៏​​ល្អ​​ប្រសើរ​​ជាង​​គេ​​នៅ​​​ឆ្នាំ​​២០១៧។ ការ​​ប្រគល់​​​រង្វាន់ ​​Oscar​ ​ឆ្នាំ​​នេះ​​ ត្រូវ​​​បាន​​ប្រព្រឹត្ត​​ទៅ​​កាលពី​​រាត្រី​​ម្សិលមិញ​​នៅ​​​​ទីក្រុង​​ Los Angeles ​​ក្នុង​​បរិបទ​​នៃ​​​​នយោបាយ​​ប្រឆាំង​​អន្តោប្រវេស្តន៍​​របស់​​លោក​​ Donald Trump។

តារា​​ភាពយន្ត​​អាមេរិក​​ Mahershala Ali បាន​ទទួលរង្វាន់​ Oscar ក្នុង​ភាពយន្ត​ Moonlight​
តារា​​ភាពយន្ត​​អាមេរិក​​ Mahershala Ali បាន​ទទួលរង្វាន់​ Oscar ក្នុង​ភាពយន្ត​ Moonlight​ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

កាលពី​យប់​ម្សិលមិញ​នៅ​ទីក្រុង Los Angele ​ពាន​រង្វាន់​ Oscar​ ដ៏​ល្បីល្បាញ​បំផុត​របស់​អាមេរិក ត្រូវ​បាន​ប្រគល់​ដល់​ខ្សែ​ភាពយន្ត​អាមេរិក​ដ៏​ល្អ​ប្រសើរ​ជាង​គេ​មួយ​ឈ្មោះ ​”Moonlight”​​ឬ អាច​ប្រែ​ថា "ពន្លឺ​ព្រះចន្ទ” ​នៅ​​ក្នុង​ឆ្នាំ​២០១៧​នេះ។

 
តារា​​អាមេរិក​ស្បែក​ខ្មៅ​​ឈ្មោះ​លោក  Mahershala Ali ​គឺ​​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទី​មួយ​ដែល​បាន​ទទួល​ពាន​រង្វាន់​ Oscar ​នៅ​ក្នុង​ការ​សម្តែង​ជា​តួ​រង​ដ៏​ប្រសើរ​ជាង​គេ​​ក្នុង​ខ្សែ​ភាពយន្ត "Moonlight”​។ ​

នៅ​ក្នុង​ខ្សែភាពយន្ត​”Moonlight” របស់​សមិទ្ធិករ​ Barry Jenkins ​តារា​ Mahershala Ali ដែល​មាន​អាយុ​៤៣​ឆ្នាំ បាន​ដើរ​តួ​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញាន​ម្នាក់សញ្ជាតិ​​គុយបា​​​ឈ្មោះ Juan តែគេ​ជា​មនុស្ស​​​មាន​ចិត្ត​មេត្តាធម៌​និងចេះ​​អាណិត​ស្រឡាញ់​កុមារ​មួយ​រូប​ដែល​ត្រូវ​ម្តាយ​ធ្វើ​បាប​ដោយ​​ហេតុ​តែ​គាត់​ត្រូវការ​គ្រឿង​ញាន។ នៅ​ក្នុង​សាច់​រឿង  Juan ជា​អ្នក​លក់​គ្រឿង​ញាន​នៅ​តាម​សង្កាត់​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​​និង​នៅ​ក្រោយ​បន្តិច មក ទើប​បាន​ដឹង​ថា ម្តាយ​របស់​​កុមារ​តួច​នោះ គឺ​ជា​អ្នក​ញាន​អាភៀន​ម្នាក់​ដែល​គាត់តែងតែ​លក់​​អាភៀន​អោយ។

កើត​នៅ​រដ្ឋ​ Oakland បន្ទាប់​ពី​ត្រូវ​បាន​គេ​ជ្រើស​រើស លោក អាលី បាន​ថ្លែង​ថា​គាត់​សង្ឃឹម​ថា​ការ​ជ្រើស​រើស​រូប​គាត់​នេះ​គឺ​ពុំមែន​ដោយសារ​​គាត់​មាន​ស្បែក​ខ្មៅ​នោះទេ ប៉ន្តែ គឹ​ដោយ​សារ​តែ​ការងារ​របស់​គាត់វិញ។ គួរបញ្ចាក់ថា តារា​អាលី​នេះ មាន​មាតា​ជា​អ្នកដឹកនាំ​ក្នុងព្រះ​វិហារ​សាសនា​ប្រូតេស្តង់​និង​មាន​​ឱពុក​ជា​តារា​ភាពយន្ត​ដែរ។ Mahershala Ali បាន​ដូរ​យក​ត្រកូល​ឈ្មោះ អាលី​​វិញ​នៅ​ពេល​ដែល​គាត់​បាន​ប្តូរ​មក​កាន់​សាសនា​អ៊ីស្លាម​នៅ​​ឆ្នាំ​១៩៩៩។

តារា​នេះ ត្រូវ​បាន​គេ​ស្គាល់​ជា​លើក​តំបូង​នៅ​ក្នុង​ភាពយន្ត​មួយ​ដែល​គាត់​ដើរ​តួ​ជា​ប្រធាន​ការិយាល័យ​នៃ​សេតវិមាន​ប្រធានាធិបតីអា​មេរិក​​ក្នុង​ខ្សែភាពយន្ត​ឈុត​មួយ​របស់​សមិទ្ធិករ​ Netflix « House of Cards »​​និង​បាន​ទទួល​រង្វាន់​សហជីព​នៃ​តារា​ភាពយន្ត ​Hollywood​ទៀត​ផង។

រង្វាន់Oscar​​​ដែល​ប្រគល់​ជូន​តារា​អាមេរិក​ស្បែកខ្មៅ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិបទ​នយោបាយ​​ប្រឆាំង​​អន្តោប្រវេស្តន៍​របស់​​លោក​​ Donald Trump។ លោក​ប្រធានាធិបតី​ថ្មី​អាមេរិក​​ដែល​​បាន​​ចេញ​​ក្រឹត្យ​​កន្លងមក​​ស្តី​ពី​​​ការ​ប្រឆាំង​ជន​អន្តោប្រវេស្ត៍​​មកដែលមក​​ពី​​៧​ប្រទេស​​និង​ភាគ​ច្រើន​​​កាន់​សាសនា​អ៊ីស្លាម ​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិកទេ ​​តែ​​ក្រឹត្យ​​នោះ ត្រូវ​​បាន​តុលាការ​សម្រេច​លើក​ព្យួរ​។ ក្រឹត្យ​របស់​លោកTrump ដែល​តារាភាពយន្ត ​Ali ក្នុង​រឿង​ "Moonlight”​​​​បាន​​និយាយ​​ថា ជា​​ក្រឹត្យមួយ​​​​ដែល​​​រូប​​គាត់​​​ផ្ទាល់​​​ជា​​​អ្នក​​​ត្រូវ​​ទទួល​​រង​​​​ដោយ​​​​ការ​​​រើស​​អ៊ើង​​​​ពណ៌សម្បុរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ