អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

តុលាការ​​កំពូល​​​នៅ​ទីក្រុង​​ការ៉ាកាស​​ ត្រូវ​​ទទូល​រង​​ការវាយប្រហារ​​ដោយ​​ឧទ្ធម្ភាគចក្រ​​​

នៅ​ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃ​អង្គារ៍​ម្សិលមិញ​ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​ប៉ូលីស បាន​វាយប្រហារ​ទៅ​លើ​ទីស្នាក់ការ​របស់​តុលាការ​កំពូល​នៅ​ទីក្រុង​ការ៉ាកាស​និង​​​ទៅ​លើ​ក្រសួង​មហាផ្ទៃ​-នេះ​ការ​គូសបញ្ជាក់​របស់​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក ​Nicolas Maduro និង​រដ្ឋាភិបាល​របស់​លោក។ ​ការវាយប្រហារនេះ ពុំ​បាន​បណ្តាល​ឲ្យ​មាន​ជនគ្រោះ​ទេ ​តែ លោក Maduro បាន​​បរិហារ​ថា​ ​ជា​អំពើ​ភេរវកម្ម។

លោក​ Oscar Perez ​នគរបាល​​ខាង​​វិទ្យាសាស្ត្រ​​​បង្ហាញ​​មុខមាត់​ខ្លួន​​តាម​​វីឌីអូ​មួយ​​​ផ្សព្វផ្សាយ​​នៅ​លើ​បណ្តាញ​សង្គម​​​បញ្ជាក់​​ពី​ការ​វាយប្រហារ​​របស់​ខ្លួន​​​ទៅ​លើ​​តុលាការ​កំពូល​​នៅ​​ការ៉ាកាស​​​​ថ្ងៃ​​២៧​​មិថុនា​​​២០១៧​​
លោក​ Oscar Perez ​នគរបាល​​ខាង​​វិទ្យាសាស្ត្រ​​​បង្ហាញ​​មុខមាត់​ខ្លួន​​តាម​​វីឌីអូ​មួយ​​​ផ្សព្វផ្សាយ​​នៅ​លើ​បណ្តាញ​សង្គម​​​បញ្ជាក់​​ពី​ការ​វាយប្រហារ​​របស់​ខ្លួន​​​ទៅ​លើ​​តុលាការ​កំពូល​​នៅ​​ការ៉ាកាស​​​​ថ្ងៃ​​២៧​​មិថុនា​​​២០១៧​​ @OSCARPEREZGV/via REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាម​​អាជ្ញាធរ​​វ៉េណេស៊ុយអេឡា ឧទ្ធម្ភាគចក្រ​នោះ បាន​ធ្វើ​ការ​បាញ់​រះ​ចំនួន​១៥​ដង​ប្រឆាំង​ទៅ​លើ​ក្រសួង​មហាផ្ទៃ ដែល​នៅ​ទីនោះ មាន​ជន​ចំនួន​រាប់​សិប​នាក់​​ចូល​រួម​នៅ​ក្នុង​ពិធី​​មួយ​។ គ្រាប់បែក​ដៃ​ចំនួន​៤​គ្រាប់ទៀត ត្រូវ​បាន​គេ​ទម្លាក់​​ពី​លើ​អាកាស​​ប្រឆាំង​ទៅ​លើ​​ទីស្នាក់ការ​​តុលាការ​កំពូល​​របស់​​វ៉េណស៊ុយអេឡា​ដែរ។លោក Maduro ប្រធានាធិបតី​វេណេស៊ុយអេឡា បាន​បរិហារ​​ហៅ​ការ​វាយប្រហារ​នោះ​ថា ជា​អំពើ​ភេរវកម្ម​មួយ​ដែល​បង្កឡើយ​ដោយ​ពួក​អ្នកប្រឆាំង​នឹង​រូប​លោក។​​​

នៅ​ក្នុ្ងង​សេចក្តី​ជូន​ដំណឹង​មួយ រដ្ឋាភិបាល​វ៉េណស៊ុយអេឡា បាន​គូស​បញ្ជាក់​ទៀត​ថា “ឧទ្ធម្ភាគចក្រ​នោះ ត្រូវ​បាន Pilote របស់​នគរបាល​មួយរូប​ឈ្មោះ Oscar Perez ​ជា​អ្នក​លួចយក"។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ​គណនី Instagram មួយ​របស់​ខ្លួន លោក​ Oscar Perez បាន​ឈរបង្ហាញ​រូប​ភាព​ខ្លួន​​នៅ​ពី​មុខ​​ជន​ចំនួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​ដែល​ប្រដាប់​ដោយ​អាវុធ​​និង​បាន​បញ្ជាក់​អះអាង​ថា "ការ​វាយប្រហារ​នោះ ​គឺ​ជា​ការ​ចូល​រូម​ប្រតិបត្តិការ​មួយ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​នៅវ៉េណស៊ុយអេឡា"។ ពីឡុត​ Perez ថែមទាំង​​ថ្លែង​បន្ត​ទៀត​ថា លោក ជា​អ្នក​តំណាង​អោយ​​ក្រុម​ចម្រុះ​មួយ​របស់​មន្ត្រី​យោធា​ ​ប៉ូលីស​នឹង​អ្នក​រដ្ឋការ​វេណេស៊ុយអេឡា​ដែល​ធ្វើការ​ប្រឆាំង​ទល់​នឹង​រដ្ឋាភិបាល​ឧក្រឹដ្ឋ​របស់​លោក Maduro ។ មិនតែប៉ុណ្ណោះ លោកPerz​ថែមទាំង​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​លោក​ប្រធានាធិបតី​វ៉េណស៊ុយអេឡា​ចុះ​ចេញ​ពី​អំណាច។

គួរំលឹកថា វេណស៊ុយអេឡា ធ្លាប់​ជួប​នឹង​វិបត្តិ​នយោបាយ​ដ៏​ហិង្សា​​ថ្មី​មួយ​កាលពី​ដើម​ខែ​មេសា​កន្លង​ទៅនេះ អំពើ​ហិង្សា​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៧៥​នាក់​។​

ក្រុម​អ្នក​ដឹកនាំ​ខាង​បក្ស​​ប្រឆាំង​វិញ ​បាន​អំពាវនាវ​តាំងពី​ជា​យូរ​ពេលកន្លង​មក​ហើយ​ដល់​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​នាំ​គ្នា​ងើប​បះបោរ​កុំ​ស្តាប់​បង្គាប់​​រដ្ឋាភិបាល​ទៀត​ផង។

ចំណែក​​មតិ​ភាគ​ខ្លះ​ខាង​បក្ស​ប្រឆាំង ​យល់ឃើញថា​​ ការ​វាយប្រហារ​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​​នេះ​ ​អាច​ជា​ការរៀបចំ​ឡើង​ដោយ​រដ្ឋអំណាច​វ៉េណស៊ុយអេឡា​​ដើម្បី​បញ្ជាក់​​ពី​ភាពត្រឹមត្រូវ​របស់​ខ្លួន​នៅ​ក្នុង​ការបង្ក្រាបដាក់​សម្ពាធ​ទៅ​លើ​ក្រុម​អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល៕​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ