អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

គណបក្ស​​ប្រឆាំង​​វ៉េណេស៊ុយអេឡា​​​​​បេ្តជ្ញាចិត្ត​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​ទូទាំង​​​ប្រទេស​​​

នៅ​​វ៉េណេស៊ុយអេឡា​​ ​គណបក្ស​​ប្រឆាំង​​នៅ​តែ​​អំពាវនាវ​អោយ​​​ប្រជាជន​​​នៅ​​​ទូទាំង​​ប្រទេស​ ​នាំ​​គ្នា​​​ធ្វើ​បាតុកម្ម​​យ៉ាង​គគ្រឹកគគ្រេង​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​​ ដោយ​សន្យា​​នឹង​​​បន្ត​​រហូត​​ដល់​​ថ្ងៃ​​អាទិត្យ​​​ខាង​​មុខ​ទោះបី​ជាមាន​ការ​ហាមឃាត់​​ពី​អាជ្ញាធរ​ក្តី​​ ដើម្បី​ប្រឆាំង​ទល់​​​នឹង​​​ការ​​បោះ​ឆ្នោត​​ជ្រើសរើស​​សមាជិក​​នៃ​​សភា​​ធម្មនុញ្ញ​នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​​។​ អាមេរិក​វិញ​ បាន​​​​អំពាវ​នាវ​​ឲ្យ​គ្រួសារ​ទូត​ ​វិល​ត្រលប់​ចូល​ស្រុក​វិញ។​​

​បាតុករ​​បាន​​រៀបចំ​​ការ​​បិទ​ផ្លូវ​​នៅ​​​កន្លែង​​​ជួបជុំ​​មួយ​​​នៅ​​​ពេល​ធ្វើ​​​​​កូដកម្ម​​​​​​តវ៉ា​ប្រឆាំង​​រដ្ឋាភិបាល​​របស់​​លោក​​ប្រធានាធិបតី​​ Maduro ​​ ក្នុង​​ទីក្រុង​​ Caracas​​
​បាតុករ​​បាន​​រៀបចំ​​ការ​​បិទ​ផ្លូវ​​នៅ​​​កន្លែង​​​ជួបជុំ​​មួយ​​​នៅ​​​ពេល​ធ្វើ​​​​​កូដកម្ម​​​​​​តវ៉ា​ប្រឆាំង​​រដ្ឋាភិបាល​​របស់​​លោក​​ប្រធានាធិបតី​​ Maduro ​​ ក្នុង​​ទីក្រុង​​ Caracas​​ REUTERS
ផ្សាយពាណិជ្ជកម្ម

 

នៅ​ខណៈ​នេះ ក្រុម​អ្នក​ប្រឆាំង​នឹង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​ទូ​ទាំង​ប្រទេស នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​ចុះ​តាម​ដង​ផ្លូវ​នានា​នៅ​ថ្ងៃ​សុក្រ​នេះ​និង​​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ទី​៣០​កក្កដា​ខាន​ស្អែក​នេះ ដើម្បី​បង្ហាញ​ដល់​ពិភពលោក​ទាំង​មូល​ថា “​សភា​ធម្មនុញ្ញ​នោះ “ពុំ​ស្របច្បាប់​ឡើយ”។ នេះ​ជាការ ថ្លែង​របស់​អនុ​ប្រធាន​សភា​ដឹក​នាំ​ខាង​បក្ស​ប្រឆាំង​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។ រីឯ​អ្នក​តំណាងរាស្រ្ត​ម្នាក់​នៃ​បក្ស​ប្រឆាំង​ដែរ​ បាន​ថ្លែង​ប្រាប់​​ថា បក្ស​ប្រឆាំង​ ​បាន​ធ្វើការ​អំពាវនាវ​​ឲ្យ​ប្រជាជន​វ៉េណេស៊ុយអេឡា​ទាំង​អស់​ នាំ​គ្នា​ចុះ​ក្នុង​ផ្លូវ​សំខាន់ៗ តាម​រុក្ខវិថី​ឬ​ដង​ផ្លូវ​នានា​ដោយ​​កាន់កាប់​គ្រប់គ្រង​នៅ​លើ​ទី​កន្លែង​ទាំង​អស់​នោះ​ ដើម្បី​”បញ្ឈប់​ការ​លួច​បន្លំ​ធម្មនុញ្ញ​”។​

 

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​វ៉េណេស៊ុយអេឡា​វិញ បាន​ប្រកាស​កាលពី​ម្សិលមិញ ហាម​​ការ​រួម​ប្រជុំ​នានា​និង​បាតុកម្ម​ជា​សាធារណៈ ឬ​ក៏​ការ​ប្រមូល​ផ្តុំ​គ្នា​ក៏ព្រម​ទាំង​រាល់​​ព្រឹត្តការណ៍​ធម្មតា​នានា​ដែល​អាច​នឹង​ប៉ះ​ពាល់​រំខាន​ដល់​​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​​សភា​ធម្មនុញ្ញ។ អ្នកប្រព្រឹត្ត​បទល្មើស អាច​នឹង​ជាប់​គុក​ពី​៥​ឆ្នាំ​ទៅ​ដល់​១០​ឆ្នាំ។

ឆ្លើយតប​នឹង​ការ​​ហាមឃាត់​របស់​ក្រសួងមហាផ្ទៃ ក្រុម​អ្នក​ប្រឆាំង បាន​ប្រកាស​តប​ត​វិញ​ភ្លាម​​តាម​គណនី​Twitter ​ថា​ពួក​គេ​នឹង​ចុះ​ក្នុង​ដង​ផ្លូវ​​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ។

សូមបញ្ជាក់ថា​នៅ​​ថ្ងៃ​ទី​ពីរ​នៃ​ក្បួន​កូដកម្ម​ទូទៅ​ដើម្បី​ប្រឆាំង​នឹង​ដំណើរ​ការ​បោះឆ្នោត​សភា​​​ធម្មនុញ្ញ​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ បុរស​ម្នាក់​អាយុ​៤៩​ឆ្នាំ​និង​ក្មេង​ជំទង់​ម្នាក់​អាយុ​១៦​ឆ្នាំ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។ សរុប​ចាប់តាំងពី​ការ​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក Maduro តាំង​ពី​ខែ​មេសា​កន្លង​មក ចំនួន​មនុស្ស​ស្លាប់​ក្រោម​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ឡើង​ដល់​ចំនួន​១០៨​នាក់។

ដោយ​ហេតុ​ស្ថានការណ៍​មាន​ភាព​វឹកវរ​ខ្លាំង​នៅ​ក្នុង​ប្រទេស​វ៉េណស៊ុយអេឡា សហរដ្ឋ​អាមេរិក​ ​បាន​ចេញ​បញ្ជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នកការទូត​អាមេរិក​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ​ ចាក​ចេញ​ជា​បន្ទាន់​ ដោយ​ហេតុផល​វិបត្តិ​នយោបាយ​និង​អំពើ​ហិង្សាដែល​កាន់​តែ​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ប្រទេស៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ