អានតួអត្ថបទ

សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ការដំឡើង​វិភាគទាន​នៅ​ធនាគារ​ពិភពលោក

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាមេរិកលោក Steven Mnuchin ​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ ច្រាន​ចោល​នូវ​សំណើ​របស់​ប្រធាន​ធនាគា​ពិភពលោក​ ដែល​ចង់​បង្កើន​ទុន​ឱ្យ​ធនាគារ។ ជាមួយ​នឹង​សេចក្តី​ប្រកាស​ប្រឆាំង​ ​អាមេរិកបាន​ថែម​ទាំង​អំពាវនាវ​ ឱ្យ​ធនាគារចេះ​​គោរព​វិន័យ​ថវិកា​ទៀត។

លោក ជីម យ៉ុង គីម នាយក​ធនាគារពិភពលោក ក្នុង​មហាសន្និបាត​ប្រចាំ​ថ្ងៃ​ទី ១៣​តុលា ២០១៧
លោក ជីម យ៉ុង គីម នាយក​ធនាគារពិភពលោក ក្នុង​មហាសន្និបាត​ប្រចាំ​ថ្ងៃ​ទី ១៣​តុលា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

បង្កើន​ទុន​មិន​មែន​ជា​ដំណោះស្រាយ​ទេ ដរាប​ណា​ទុន​​មាន​ស្រាប់​ចាយ​មិន​ត្រឹម​ត្រូវ ! នេះ​ជា​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​អាមេរិក នៅ​ក្នុង​បទ​អន្តរាគមន៍ដែល​គ្រោង​ធ្វើ​ជាមួយ​គណៈកម្មការ​អភិវឌ្ឍន៍​ធនាគារ​ពិភពលោក នៅ​ថ្ងៃ​សៅរ៍​នេះ តែ​ត្រូវ​បាន​សារព័ត៌មាន​ផ្សព្វផ្សាយ​តាំង​ពីល្ងាច​ថ្ងៃ​សុក្រមក។​

ប្រធានធនាគារ​ពិភពលោក​បាន​បង្ហាញ​ចេតនា​ចង់​បង្កើន​ប្រាក់​វិភាគ​ទាន (ប្រាក់​ទុន)​ ដើម្បី​ប្រឈម​នឹង​សេចក្តី​ត្រូវ​ការ​ផ្នែក​កម្ចី​ដែល​កើន​ឡើង​ឥតឈប់។ ភាគី​​អាមេរិកបាន​ច្រាន​សំណើ​នេះ​ហើយ ថែមតាំង​ព្រមាន​ថា ត្រូវ​រឹង​បណ្តឹង​វិន័យ​ថវិកា ! ដោយ​ត្រូវ​ចែក​ចាយ​កម្ចី​ឱ្យ​ចំ​ទិស។ អាទិភាព​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ គឺ​ផ្តល់​កម្ចី​​ឱ្យ​តែ​ប្រទេសណា​​ដែល​ត្រូវ​ការជា​ចាំ​បាច់​​ខ្លាំង​​សម្រាប់អភិវឌ្ឍន៍​ប្រទេស ប៉ុន្តែ​ធនាគារ​ពិភពលោក​មិន​ធ្វើ​ដូច្នេះ​ទេ ! ​ដោយ​មិន​និយាយ​ឱ្យចំ​ឈ្មោះ​ អាមេរិក​ចង់​បន្ទោស​​ធនាគារពិភពលោក​ថា​​ផ្តល់​ប្រាក់​កម្ចី​ដល់​ចិន​ច្រើន​ជ្រុល។

ចិន​ជា​កូន​បំណុល​របស់​ធនាគារ​ពិភពលោក​ដ៏​ធំ​ជាង​គេ ជាមួយ​នឹង​ប្រាក់​កម្ចី​ ២៤០០​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៥។ ប៉ុន្តែ​បើ​តាម​លោក ជីម យ៉ុងគីម ប្រធានធនាគារ​ពិភពលោក កម្ចី​ឱ្យ​មហាយក្ស​ចិន បាន​ផ្តល់​បទ​ពិសោធន៍​ការងា​រជា​ប្រយោជន៍​ច្រើន​សម្រាប់​ធ្វើការ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ខ្លាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​លោកនៅ​តែ​មាន​សុទិដ្ឋនិយម​​ចំពោះ​ការ​គាំទ្រ​របស់​អាមេរិក​ក្នុង​ការ​ដំឡើង​វិភាគទាន។ ជា​ច្រើន​ខែ​មក​ហើយ​ដែល​ប្រធាន​ស្ថាប័ន​មួយនេះ ទាមទារ​បង្កើន​ដើម​ទុន​ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​​ដើម្បី​អភិវឌ្ឍន៍ថ្មីៗ​ផ្សេង​ទៀតបាន។ នៅ​ឆ្នាំ​២០១៦-១៧​ ធនាគារ​ពិភពលោក​ផ្តល់​ប្រាក់​កម្ចី​តែ​ប្រមាណ​៥៨៨០០​លាន​ដុល្លារ​ប៉ុណ្ណោះ ទល់​នឹង​៦១300​លាន​កាលពី​ឆ្នាំមុន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ