អានតួអត្ថបទ

លោកត្រាំ​ព្យួរ​សេចក្តី​សម្រេច​លុប​បម្រាម​នាំ​ចូល​ភ្លុក​ដំរី

ជា​សេចក្តី​ប្រកាស​​ត្រលប់​ទៅ​ត្រលប់មក​ដ៏​ចម្រូង​ចម្រាស ! នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ​​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​​ប្រកាស​ព្យួរ​សេចក្តី​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​​ភ្លុក​ដំរី​មក​អាមេរិកវិញ​សិន។ លោក​ត្រាំ​បាន​ពន្យល់​ថា​ត្រូវ​ពេលវេលា​ដើម្បី​ពិចារណា​ឡើង​វិញ ប៉ុន្តែ​ការ​ពិត​ទំនង​ដោយ​ហេតុ​តែ​មាន​ការ​រិះគន់​ខ្លាំង​ពេក​តាម​ប្រព័ន្ធ​សង្គម។

លោកត្រាំ​ព្យួរ​សេចក្តី​សម្រេច​លុប​បម្រាម​នាំ​ចូល​ភ្លុក​ដំរី
លោកត្រាំ​ព្យួរ​សេចក្តី​សម្រេច​លុប​បម្រាម​នាំ​ចូល​ភ្លុក​ដំរី REUTERS/Thomas Mukoya
ផ្សាយពាណិជ្ជកម្ម

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋបាល​អាមេរិក បាន​ផ្សព្វផ្សាយ​វិធានការ​ថ្មី អនុញ្ញាត​ឱ្យ​អ្នក​ប្រមាញ់​​អាច​នាំ​ភ្លុក​ដំរី​ងាប់​ពី​ស៊ីមបាវ៉េ (និងហ្ស៊ំប៊ី)ចូល​មកសហរដ្ឋ​អាមេរិក​បាន។ ប៉ុន្តែ​ពីរ​ម៉ោង​ក្រោយ​មក លោក​ត្រាំ បាន​បង្ហោះ​សារ​ទ្វីតទ័រ ប្រកាស​ព្យួរ​សេចក្តី​សម្រេច​​នេះ​វិញ​សិន ដោយ​​អះអាង​ថា ត្រូវ​ការ​ពេលវេលា​​ពិចារណា​ឡើង​វិញ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង និងដើម្បី​សិក្សា​អំពី​ទិន្នន័យ​អភិរក្ស​ផង។

វិធានការ​ថ្មី​ចង់​​លើក​បម្រាម​​នាំ​ចូល​ភ្លុក​ដំរី របស់​រដ្ឋាបាល​អាមេរិក បាន​បង្ក​បង្កើត​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ការពារ​បរិស្ថាន​ ដែល​យល់​ថា​ការ​ប្តូរ​វិធានការបែប​នេះ​​អាច​នឹង​បង្កើន​ការ​គំរាមកំហែង​​ខ្លាំង​ដល់​​ជីវិត​​សត្វ​ដំរី ជិតផុត​ពូជ​។ ការ​រិះគន់​បាន​ធ្លាក់​មក​​ដូច​ព្យុះ​សង្ឃរា តាម​ប្រព័ន្ធ​សង្គម​ អម​ដោយ​រូប​ថត​កូន​ប្រុស​លោក​ត្រាំ​ អ្នក​និយម​ការ​ប្រមាញ់​ផង។

សូម​បញ្ជាក់​ថា ការ​នាំ​ចូលភ្លុក​ដំរី​មក​អាមេរិក ត្រូវ​បាន​ហាមឃាត់​ទាំង​ស្រុង​ តាំង​ពី​ឆ្នាំ​២០១៤​មក ក្នុង​សម័យ​លោក អូបាម៉ា។ ប៉ុន្តែ​ទំនង​ដោយ​ហេតុ​តែ​ហ្ស៊ំប៊ី​និង​ស៊ីមបាវ៉េ ​មាន​ច្បាប់​អភិរក្ស​​សត្វ​ព្រៃ​ថ្មី​តឹង​តែង កំរិត​អន្តរជាតិ ទើប​រដ្ឋបាល​លោក​ត្រាំ​បាន​​ប្រកាសលុប​​បម្រាម​​ចេញ​វិញយ៉ាង​ដូច្នេះ។ ម្យ៉ាង​ទៀត ​​អាមេរិកទំនង​​បាន​រក​ឃើញ​ការស្រុះ​ស្រួល​មួយ​​ជាមួយ​ស៊ីមបាវ៉េ​ថា ការ​ប្រមាញ់​យក​ភ្លុក​​ នៅ​រវាង​ពី​ថ្ងៃ​ទី ២១​មករា ២០១៦ ដល់​ថ្ងៃ​ទី​៣១​ធ្នូ​២០១៨ បាន​អនុញ្ញាត​ឱ្យ​សត្វ​ដំរី​អាមេរិក​ត្រដរ​រស់​បាន​ស្រួល។ ការ​ព្រមព្រៀង​នេះ​និង​ប្តូរ​វិធានការ​នេះ ត្រូវ​បានធ្វើ​ឡើង​នៅ​ក្នុង​ជំនួប ​ ស្តី​អំពី​ការ​ប្រមាញ់​ដើម្បី​ភ្លុក ​នៅ​តង់ហ្សានី។

ចំនួន​ដំរី​នៅ​អាហ្វ្រិក​បាន​ធ្លាក់​ចុះ​មួយ​ភាគ​ប្រាំ នៅ​រវាង​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៥។ នេះ​បើ​តាម​សហភាព​អភិរក្ស​ធម្មជាតិអន្តរជាតិ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ