អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

លោករ៉ូប៊ែរ ម៉ាល់ឡី៖​វ៉េណេស៊ុយអេឡា​​អាច​ឆ្លង​ផុត​វិបត្តិ​ដោយ​សន្តិវិធី ឬ​អាច​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ

នៅ​ថ្ងៃ​សុក្រ ទី១៥ កុម្ភៈ សន្និសីទអន្តរជាតិ​ស្តីពី​ជំនួយមនុស្សធម៌​សម្រាប់​ប្រទេស​វ៉េណេស៊ុយអេឡា​រៀបចំ​នៅ​ទីស្នាក់ការ​របស់​អង្គការ​នៃ​ក្រុម​រដ្ឋអាមេរិក។ សន្និសីទ​អន្តរជាតិ​មួយ​នេះ​បើក​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រធានាធិបតី​ស្តីទី​ប្រកាស​ខ្លួន​ឯង​លោក​ហ័ន ហ្កាយដូ​បាន​ប្រកាស​ថា ជំនួយមនុស្សធម៌​បន្ទាន់​មក​ពី​សហរដ្ឋអាមេរិក​នឹង​ចូល​ដល់​ដី​វ៉េណេស៊ុយអេឡា​នៅ​ថ្ងៃទី២៣ កុម្ភៈ​ខាង​មុខ ទោះ​បី​ជា​មាន​ការ​រារាំង​ពី​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​ក៏​ដោយ។ គ្រប់​គ្នា​កំពុង​រងចាំ​មើល​ថា តើ​ក្រុម​យោធា​ដែល​គាំទ្រ​លោក​ម៉ាឌូរ៉ូ​នឹង​សុខចិត្ត​ឲ្យ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ចូល​ដែរ ឬ​ទេ។ យ៉ាង​ណា​ក៏​ដោយ និង​អ្វី​ដែល​លោក​ហ្កាយដូ​កំពុង​ព្យាយាម​ពេល​នេះ គឺ​អូសទាញ​ក្រុម​យោធា​ឲ្យ​មក​នៅ​ខាង​ខ្លួន​វិញ។ លោក​រ៉ូប៊ែរ ម៉ាល់ឡី ប្រធាន​អង្គការ International Crisis Group បាន​យល់​ឃើញ​ថា យុទ្ធសាស្រ្ត​របស់​លោក​ហ្កាយដូ​អាច​ហុច​លទ្ធផល​ពីរ ឬ​មួយ​វ៉េណេស៊ុយអេឡា​អាច​ឆ្លង​ផុត​វិបត្តិ​ដោយ​សន្តិវិធី ឬ​មួយ​អាច​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ។

Robert Malley, membre de l'International Crisis Group, conseiller de l'ancien président Clinton, spécialiste du Moyen-Orient, est photographié le 04 mai 2004 sur la plateau de la chaîne Public-Sénat, lors de l'enregistrement de l'émission "Bibliothèque Méd
Robert Malley, membre de l'International Crisis Group, conseiller de l'ancien président Clinton, spécialiste du Moyen-Orient, est photographié le 04 mai 2004 sur la plateau de la chaîne Public-Sénat, lors de l'enregistrement de l'émission "Bibliothèque Méd AFP
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​យល់​ថា​យុទ្ធសាស្រ្ត​មួយ​នេះ​អាច​នឹង​ដំណើរការ ព្រោះ​វា​ក៏​ជា​យុទ្ធសាស្រ្ត​របស់​សហរដ្ឋអាមេរិក និង​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​ដែរ។ គឺ​ជា​យុទ្ធសាស្រ្ត​ដែល​សំដៅ​ដាក់​គំនាប​កាន់​តែ​ខ្លាំង​លើ​របប​ដឹកនាំ​របស់​ប្រធានាធិបតី​ម៉ាឌូរ៉ូ និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​អូសទាញ​ក្រុមសម្ព័ន្ធមិត្ត និង​មនុស្សជំនិត​របស់​លោក​ម៉ាឌូរ៉ូ ពិសេស​នៅ​ក្នុង​ជួរ​កងទ័ព​ឲ្យ​បែរ​ក្បាល​ប្រឆាំង​នឹង​លោក​ម៉ាឌូរ៉ូ​វិញ។

នៅ​ក្នុង​ករណី​ណា​ដែល​កងទ័ព​ផ្តាច់​ខ្លួន​ឈប់​គាំទ្រ​លោក​ម៉ាឌូរ៉ូ ហើយ​វិល​ទៅ​គាំទ្រ​លោក​ហ្កាយដូ​វិញ នោះ​វ៉េណេស៊ុយអេឡា​អាច​នឹង​ស្គាល់​ការ​ផ្លាស់ប្តូរ​មួយ ឬ​អាច​និយាយ​ថា​សម័យអន្តរកាល​មួយ​ដោយ​សន្តិវិធី។ ពេល​នោះ លោក​ហ្កាយដូ​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតីស្តីទី​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ជំនួស​កន្លែង​លោក​ម៉ាឌូរ៉ូ​រហូត​ដល់​ថ្ងៃ​រៀបចំ​បោះឆ្នោត​ថ្មី។

នេះ​ជា​សេណារីយ៉ូ​ដ៏​ល្អ​ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ខាង​លើ។ ក៏​ប៉ុន្តែ យុទ្ធសាស្រ្ត​មួយ​នេះ​ក៏​អាច​ជា​យុទ្ធសាស្រ្ត​ហានិភ័យ​ដែរ ព្រោះ​វា​ក៏​អាច​នឹង​កើត​មាន​រឿងរ៉ាវ​អាក្រក់​ជា​ច្រើន​ដែល​គេ​មិន​បាន​រង់ចាំ។ ខណៈ​នេះ អ្វី​ដែល​យើង​បាន​មើល​ឃើញ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​សមាជិក​របស់​គណបក្សប្រឆាំង​ក៏​ជា​ក្រុម​សមាជិក​របស់​គណបក្ស​កាន់អំណាច​ក្នុង​ទីក្រុង​ការ៉ាកាស់​មក យើង​មិន​បាន​មើល​ឃើញ​យុទ្ធសាស្រ្ត​ទី២ ទេ ពោល​មាន​យុទ្ធសាស្រ្ត​ទី១ មួយ​នេះ​តែ​មួយ​គត់។

ខ្ញុំ​ចង់​និយាយ​ថា យុទ្ធសាស្រ្ត​ទី១ មួយ​នេះ​អាច​នឹង​នាំ​វ៉េណេស៊ុយអេឡា​ចូល​ក្នុង​សម័យ​អន្តរកាល​ដោយ​សន្តិវិធី ឬ​មួយ​ក៏​នាំ​វ៉េណេស៊ុយអេឡា​ឲ្យ​ធ្លាក់​ក្នុង​គ្រោះមហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ។ លោក​ម៉ាឌូរ៉ូ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច ហើយ​នឹង​មាន​ប្រជាជន​វ៉េណេស៊ុយអេឡា​នាំ​គ្នា​ភៀសខ្លួន​ចេញ​ពី​ស្រុកកំណើត​កាន់​តែ​ច្រើន​ជាង​ពេល​កន្លង​មក​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ