អានតួអត្ថបទ
ស.រ.អា.

លោក អូបាម៉ា ថ្កោល​ទោស​សកម្មភាព​ហិង្សា​បំផ្លិចបំផ្លាញ​​នៅ​ហ្វែហ្គូសិន

កំហឹង​របស់​ប្រជាជន​ បន្ទាប់​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​តុលាការ​មិន​ចោទ​ប្រកាន់​ប៉ូលិស​ស្បែកស បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ បាន​រាល​ដាល​ស្ទើរ​ពេញ​​សហរដ្ឋ​អាមេរិក។ បាតុកម្ម​បានផ្ទុះ​ឡើង​​នៅ​តាម​ក្រុង​​​ធំជា​ច្រើន​។ ប៉ូលិស​ជាង​ពីរពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​យប់​មិញ នៅ​Ferguson រដ្ឋ​​មីស៊ូរី និង​ដោយ​មិន​បង្អង់​យូរ លោក​ប្រធានាធិបតី​អាមេរិក ដែល​មាន​ស្បែក​ខ្មៅ​ដែរ បាន​ប្រកាស​ថ្កោល​ទោស​សកម្មភាព​ហិង្សា​លួច​បំផ្លិចបំផ្លាញ​ ដោយ​ហៅ​ថា​​ជា​ទង្វើ​ឧក្រិដ្ឋ។

បាតុករ​លា​ទង់ជាតិ​ពេល​ធ្វើ​បាតុកម្ម​​នៅ​ក្រុងOakland (Californie) ទាមទារ​យុត្តិធម៌​ឱ្យយុវជន​ស្បែក​ខ្មៅ​នៅ​Ferguson
បាតុករ​លា​ទង់ជាតិ​ពេល​ធ្វើ​បាតុកម្ម​​នៅ​ក្រុងOakland (Californie) ទាមទារ​យុត្តិធម៌​ឱ្យយុវជន​ស្បែក​ខ្មៅ​នៅ​Ferguson REUTERS/Elijah Nouvelage
ផ្សាយពាណិជ្ជកម្ម

សម្រែក​កំហឹង​របស់​ប្រជាជន​នៅ ​Ferguson បាន​លាន់​ឮ​ពេញ​ផ្ទៃ​សហរដ្ឋ​! ជា​សរុប​បើ​តាម​ទូរទស្សន៍​​អាមេរិកCNN បាតុកម្ម​បាន​ផ្ទុះ​ឡើង​នៅ​យប់​ថ្ងៃអង្គារ​ម្សិលមិញ ក្នុង​រដ្ឋ​ប្រមាណ​៣៧ ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ​យុវជន​ស្បែក​ Michael Brown បាញ់​សម្លាប់​ដោយ​ប៉ូលិស​ស្បែក​ស កាលពី​ថ្ងៃទី ៩ សីហា ឆ្នាំ​២០១៤។

 

បាតុកម្ម​បានកើត​ឡើង​ស្ទើរ​នៅ​តាម​គ្រប់​ទីក្រុង​ធំៗ​របស់អាមេរិក ​​ពី​ញូវយ៉ក ទៅ Los Angeles ដោយ​ឆ្លង​កាត់​​ក្រុង​ឈីកាហ្គោ។ ទី​ដែល​លោក​អូបាម៉ា ប្រធានាធិបតី​អាមេរិក បានប្រកាស​ថ្កោល​ទោស​យ៉ាង​ខ្លាំង ជន​ដៃដល់​បង្ក​​បាតុកម្ម​​ហិង្សា​ បំផ្លិច​បំផ្លាញ​ប្រយោជន៍​សាធារណៈ។ "ដុត​អគារ ដុត​រថយន្ត បំផ្លាញ​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ បង្កគ្រោះ​ភ័យ​ដល់​ជន​ទូទៅ​ ៖ គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​ធ្វើដូច្នេះ​ទេ ! ទង្វើ​នេះ ជា​សកម្មភាព​ឧក្រិដ្ឋ ! »

 

ក៏​ប៉ុន្តែ​លោក​អូបាម៉ា ក៏​បាន​ថ្លែង​​បែប​សម្រប​សម្រួលដែរ ដោយ​ប្រកាស​ត្រៀម​ធ្វើ​ការ​ជាមួយ​នឹង​ជន​​ណា​ដែល​ត្រូវ​ការ​មធ្យោបាយ​សម្រាប់​ផ្សះផ្សា បង្កើត​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើង​វិញ​រវាង​ប៉ូលិស​។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​Eric Holder មាន​បន្ទុក​​ទទួល​ខុស​ត្រូវ​កិច្ចការ​នេះ ! « អ្វី​ដែល​យើង​ឃើញ​នៅFerguson​ មិន​បញ្ចប់​ត្រឹម​ Fergusonទេ ហើយ​ ក្រសួង​យុត្តិធម៌ បាន​សម្រេច​ចិត្ត​ធ្វើ​​គ្រប់​យ៉ាង​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​​បន្ធូរ​បន្ថយ​សម្ពាធ​តាន​តឹង​ពេល​នេះ។

 

នៅ​ក្នុង​បទ​សម្ភាសន៍​​ជា​លើក​ទី​មួយ តាម​កញ្ចក់​ទូរទស្សន៍​ABC ប៉ូលិស​បាន​រៀប​រាប់​ថា​ “នៅ​ពេល​ប្រឈម​មុខ​​ជាមួយ Michael Brown ក្នុង​ឡាន លោក​បាន​សាកល្បង​បាញ់​យុវជន​ស្បែក​ខ្មៅ​ពីរ​ដង តែ​រាល់​បាញ់​មិន​ចេញ លោក​បាន​គិត​ក្នុង​ចិត្ត​ថា​នៅ​លើក​ទី​បី បើ​កាំភ្លើង​គាំង​ទៀត គឺ​រូប​លោក​ផ្ទាល់​តែ​ម្តង​ដែល​នឹង​ត្រូវ​ស្លាប់​បាត់បង់​ជីវិត។” Darren Wilson បាន​អះអាង​ដែរ​​នៅ​ក្នុង​បទ​សម្ភាសន៍​ថា នៅ​ពេល​នោះ បើ​សិន​ជា​ Michael Brown ជា​​ស្បែក​ស ក៏​លោក​នៅ​តែ​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នា »៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ