អានតួអត្ថបទ
ឥណ្ឌូនេស៊ី

ការប្រកាស​អាសន្ន​កំរិត​ខ្ពស់​បំផុត​នៅ​លើ​កោះស៊ូម៉ាត្រា

ភ្នំភ្លើងនៃ​ភ្នំ​Sinabung​ នៅ​លើ​កោះ​ស៊ូម៉ាត្រា​ នៅ​ឥណ្ឌូនេស៊ី​បាន​ចាប់​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃ​២៩​សីហា​នេះ​។អ្នក​រស់​នៅ​ ក្បែរ​ភ្នំ​ភ្លើង​ហ្នឹង​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ ហើយ​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​កំរិត​ខ្ពស់​បំផុត។ពួក​អ្នក​ឯកទេស​ខាង​ ភ្នំភ្លើង​ នៅ​ខណៈ​នេះ​ពុំ​អាច​ប៉ាន់​ស្មាន​ឱ្យ​បាន​ជាក់​លាក់​ទេ​អំពី​សក្តានុពល​នៃ​ ភ្នំភ្លើង​Sinabung។ភ្នំភ្លើង​នេះ​បាន​ស្ថិត​នៅ​ស្ងប់​ស្ងៀម​ពុំ​បាន​ផ្ទុះ​ ៤០០ឆ្នាំ​មក​ហើយ។

បុរស​ពរ​កូន​ឈរ​មើល​ភ្នំភ្លើង​ផ្ទុះ​នៅ​​លើ​កោះស៊ូម៉ាត្រា,ឥណ្ឌូនេស៊ី នៅ​ថ្ងៃ ទី ២៩ ខែ សីហា ២០១០
បុរស​ពរ​កូន​ឈរ​មើល​ភ្នំភ្លើង​ផ្ទុះ​នៅ​​លើ​កោះស៊ូម៉ាត្រា,ឥណ្ឌូនេស៊ី នៅ​ថ្ងៃ ទី ២៩ ខែ សីហា ២០១០ AFP / SUTANTA ADITYA
ផ្សាយពាណិជ្ជកម្ម

02:01

សេចក្តី​រាយការណ៍​របស់​Solenn Honorineពី​ទីក្រុង​ហ្សាកាតា​ប្រែសម្រួល​ដោយ​វីនស្តុន រតនា

២ថ្ងៃ​ហើយ​ដែល​ភ្នំSinabung​បាន​ចាប់​ផ្តើម​ឱ្យ​សញ្ញា​នៃ​ការចាប់​មាន​សកម្មភាព​ឡើង​វិញ។ស្រប​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ ​ បណ្តាជន​នៃ​ភូមិ​ទាំង​៤​ជិត​ជាង​គេ​មាន​អារម្មណ៍​បាន​ដឹង​ឮ​ការរញ្ជួយ​ដី​ ល្ងាច​មិញ។ជា​ការរញ្ជួយ​ដី​ដែល​បណ្តាល​មក​ពី​សកម្មភាព​នៃ​ភ្នំភ្លើង។បន្ទាប់​មក​ ​ ភ្នំ​កំពស់​២៥០០ម៉ែត្រ​បាន​ចាប់​ផ្តើម​ខ្ជាក់​កំអែ​របស់​ខ្លួន។ព្រៃ​ឈើ​នៅ​លើ​ចង្កេះ​ភ្នំ​ក៏​បាន​ផ្តើម​ឆេះ។នៅ​ថ្ងៃ​នេះ​ទៀត​ ​ ភ្នំភ្លើង​នៅ​តែ​បន្ត​បញ្ចេញ​ផេះ​រហូត​ដល់​កំពស់​១៥០០​ម៉ែត្រ។ផ្សែង​ឡើង​ក្រាស់​ ទាល់​តែ​តំបន់​នៅ​ជុំវិញ​ភ្នំភ្លើង​ចាប់​ផ្តើម​ធុំ​ក្លិន​ស្ពាន់ធ័រ។

អាជ្ញាធរ​បាន​ចែក​ម៉ាស់​(​ masque​ )គឺ​របាំង​មុខ​ចំនួន​៥០០​ ឱ្យ​បណ្តាជន​ ​ ដើម្បី​បង្ការ​ទល់​នឹង​បញ្ហា​ដក​ដង្ហើម​ដែល​អាច​កើត​មាន​ឡើង។​បណ្តាជន​រហូត​ដល់​ចំនួន​១ម៉ឺន​២០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ នៅ​ក្នុង​តំបន់​នេះ​ ​ ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​និង​ពុំ​សូវ​មាន​បណ្តាជន​ប៉ុន្មាន​ទេ​។ឥណ្ឌូនេស៊ី​មាន​ភ្នំភ្លើង​សកម្ម​ចំនួន​ជាង​៨០​ នៅ​លើ​ដែន​ដី​ខ្លួន​ ​​ប៉ុន្តែ​ភ្នំ​Sinabung​ពុំ​មែន​ជា​ភ្នំ​ដែល​ធ្វើ​ឱ្យ​គេ​ភ័យ​ខ្លាច​ខ្លាំង​បំផុត​ ដោយ​ហេតុ​សក្តានុពល​បំផ្លិច​បំផ្លាញ​របស់​វា​នោះ​ទេ។ប៉ុន្តែ​ វា​ស្ថិត​នៅ​ស្ងប់​ស្ងៀម​ពុំ​បាន​ផ្ទុះ​៤០០ឆ្នាំ​មក​ហើយ​ ​ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​ឯកទេស​ខាង​ភ្នំភ្លើង​ស្គាល់​ពុំ​ច្បាស់​ទេ​ចំនួន​កើត​មាន​ជា​រឿយៗ​នៃ​ការផ្ទុះ​របស់​វា។ការ​នេះ​ធ្វើ​ឱ្យ​ពិបាក​ស្មុគ​ស្មាញ​ដល់​ភារកិច្ច​របស់​ពួក​គេ​ ​ ដើម្បី​ប៉ាន់​ស្មាន​សក្តានុពល​នៃ​សកម្មភាព​របស់​វា។​ដោយ​មាន​ការមន្ទិល​សង្ស័យ​ ​ ការប្រកាស​អាសន្ន​កំរិត​ខ្ពស់​បំផុត​ត្រូវ​បាន​ធ្វើ​ នៅ​ក្នុង​តំបន់​ទាំង​មូល​ដែល​ស្ថិត​នៅ​ជិត​ភ្នំភ្លើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ