អានតួអត្ថបទ
ទួរគី

ជន​ជាតិ​ទួរគី​បញ្ចេញ​មតិ​ខ្លួន​នៅ​ក្នុង​ប្រជាមតិ​ស្តីពី​រដ្ឋធម្មនុញ្ញ

ថ្ងៃ​អាទិត្យ​១២​កញ្ញា​នេះ​គម្រប់​៣០​ឆ្នាំ​គត់​ បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា។រដ្ឋាភិបាល​ទួរគី​អំពាវ​នាវ​សូម​ឱ្យ​ពលរដ្ឋ ​ខ្លួន​អញ្ជើញ​ទៅ​កាន់​ហិប​ឆ្នោត។នៅ​ឱកាស​ប្រជាមតិ​ ​ រដ្ឋាភិបាល​នៃ​គណបក្ស​អ៊ីស្លាម​អភិរក្សនិយម​AKP​ចង់​ឱ្យ​មាន​ការពិនិត្យ​ សើរើ​ឡើង​វិញ​ដ៏​សំខាន់​នូវ​រដ្ឋធម្មនុញ្ញ​ដែល​ជា​កេរ​មរតក​បន្សល់​ទុក​ឱ្យ​ ដោយ​របប​សឹក​ផ្តាច់​ការ​នៅ​ឆ្នាំ​១៩៨០។នៅ​ក្នុង​ដំណៅ​ទិស​ធំៗ​របស់​ខ្លួន​ ​ កំណែ​ទម្រង់​នេះ​ត្រូវ​តែ​កាត់​បន្ថយ​ឥទ្ធិពល​របស់​ពួក​ទាហាន​និង​ចៅក្រម​ ដែល​ជា​គូ​ប្រឆាំង​ដ៏​ឃោរឃៅ​បំផុត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Recep​ Tayyip​ Erdogan​ដែល​បាន​កាន់​រដ្ឋ​អំណាច​ចាប់​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ។

នាយករដ្ឋមន្រ្តីទួរគី​ Recep Tayyip Erdogan (ឆ្វេង)និង​ភរិយា​របស់លោក Emine Erdogan(ស្តាំ)អញ្ជើញទៅកាន់ហិបឆ្នោតនៅទីក្រុង Istanbulដើម្បីបោះប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញថ្ងៃទី​​១២កញ្ញា២០១០
នាយករដ្ឋមន្រ្តីទួរគី​ Recep Tayyip Erdogan (ឆ្វេង)និង​ភរិយា​របស់លោក Emine Erdogan(ស្តាំ)អញ្ជើញទៅកាន់ហិបឆ្នោតនៅទីក្រុង Istanbulដើម្បីបោះប្រជាមតិស្តីពីរដ្ឋធម្មនុញ្ញថ្ងៃទី​​១២កញ្ញា២០១០ ©Reutes/Murad Sezer
ផ្សាយពាណិជ្ជកម្ម

 

01:25

សេចក្តីរាយការណ៍​របស់ វីនស្តុន​​ រតនា

ចាប់​ពី​ប៉ុន្មាន​ខែ​មក​ហើយ​ ​ លោក​នាយក​រដ្ឋ​មន្ត្រី​Recep​ Tayyip​ Erdogan​ បាន​ធ្វើ​ឱ្យ​លេច​ចេញ​មក​វិញ​នូវ​អតីត​បិសាច​នៃ​ប្រទេស​ទួរគី។

នៅ​ក្នុង​សុន្ទរកថា​យុទ្ធនាការ​ឃោសនា​បំផុស​បំផុល​របស់​ខ្លួន​ ​ លោក​ប្រមុខ​រដ្ឋាភិបាល​ទួរគី​បាន​រំលឹក​ឡើង​វិញ​ ឥត​ឈប់​ឈរ​រដ្ឋ​ប្រហារ​យោធា​ នៅ​ថ្ងៃ​១២​កញ្ញា​ឆ្នាំ​១៩៨០​ ​ ដើម្បី​ប្រមូល​យក​សំឡេង​ឆ្នោត​ឱ្យ​បាន​ច្រើន​បំផុត​ នៅ​ឱកាស​ប្រជាមតិ។”​ ថ្ងៃ​១២​កញ្ញា​ឆ្នាំ​២០១០​ ​ ​ យើង​មាន​ជម្រើស​ពីរ​នៅ​ពី​មុខ​យើង​គឺ​ឬ​មួយ​ យើង​នឹង​ស្ថិត​នៅ​ខាង​រដ្ឋធម្មនុញ្ញនៃ​រដ្ឋ​ប្រហារ​ ​ ​ ឬ​មួយ​ យើង​នឹង​ស្ថិត​នៅ​ខាង​ប្រជាជន​។ហេតុ​នេះ​ហើយ​ ​ យើង​និយាយ​ថា​ ​ ​ ប្រជាជន​ជា​ទី​ស្រឡាញ់​ ​ ​ ចូរ​យើង​បោះឆ្នោត​គាំទ្រ​ប្រជាមតិ​សើរើ​រដ្ឋធម្មនុញ្ញ​ !”។

កាត់​បន្ថយ​ឥទ្ធិពល​របស់​ពួក​ទាហាន​និង​ពង្រីក​ដែន​សេរីភាព​របស់​ពលរដ្ឋ​ -នេះ​ហើយ​ជា​សសរទ្រូង​ពីរ​នៃ​ការសើ​រើ​រដ្ឋធម្មនុញ្ញ​។

ប៉ុន្តែ​តាម​រយៈ​កំណែ​ទម្រង់​នេះ​ដែល​ត្រូវ​បាន​សហភាព​អឺរ៉ូប​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​ ​ លោក​Recep​ Tayyip​ Erdogan​ ប្រឈម​មុខ​នឹង​បញ្ហា​មួយ​ទៀត​ដែល​ត្រូវ​ពុះ​ពារ​ជំនះ។សំរាប់​លោក​ប្រធាន​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍​ហៅ​កាត់​ថា​AKP​គឺ​ជា​តេស្ត(test)ឆ្នោត​ដ៏​ធំ​ចុង​ក្រោយ​ មុន​ការបោះ​ឆ្នោត​សភា​ នៅ​ឆ្នាំ​ក្រោយ​២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ