អានតួអត្ថបទ
អូស្ត្រាលី

ទឹកជំនន់​នៅតែ​បន្តកើន​ឡើង​នៅរដ្ឋ​Queensland​

នៅ​អូស្ត្រាលី​ Queensland​ជា​រដ្ឋ​នៅ​ប៉ែក​ឦសាន​តាម​បណ្តោយ​សមុទ្រ​Corail​ នៅ​តែ​លិច​ទឹក​ជានិច្ច​ បណ្តាល​មក​ពី​ភ្លៀង​រំលា​ចាប់​តាំង​ពី​មួយ​ខែ​មក​ហើយ​។​រហូត​មក​ទល់​ពេល​នេះ ​ ជន​២០ម៉ឺន​នាក់​បាន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នេះ​នៅ​ទីក្រុង​ចំនួន​២៣​។នៅ​ ថ្ងៃ​ចន្ទ​ម្សិល​មិញ​៣​មករា​ កន្លែង​ដែល​មាន​ទឹក​ជំនន់​ខ្លាំង​បំផុត​បែរ​ជា​បាន​រំកិល​ទៅ​កណ្តាល​រដ្ឋ​ Queensland​។​អាជ្ញាធរ​បាន​កេណ្ឌ​កងទ័ព​ដើម្បី​ដឹក​ជញ្ជូន​ស្បៀង​អាហារ​និង​ ថ្នាំ​ពេទ្យ​យក​ទៅ​ចែក​ជូន​ឱ្យ​អ្នក​ក្រុង​Rockhampton​ដែល​ត្រូវ​ទឹក​ជំនន់ ​កាត់​ផ្តាច់​ពី​គេ​ឯង​ទាំង​អស់​នៃ​ប្រទេស​។​ស្ថានភាព​នេះ​អាច​នឹង​មាន​ រយៈពេល​ពីរ​សប្តាហ៍​ទៀត។ 

Rockhampton​​ជា​ទី​ក្រុង​​ធំ​​នៃ​កណ្តាល​​រដ្ឋ​​Queensland​ទឹក​ជំនន់​​នៅ​ស្ទឹង​​Fitzroy​​នឹង​ឡើង​​ដល់​​កំរិត​ខ្ពស់​​បំផុត​​នៅ​ល្ងាច​​ថ្ងៃ​ អង្គារ​​៤​មករា​​នេះ​
Rockhampton​​ជា​ទី​ក្រុង​​ធំ​​នៃ​កណ្តាល​​រដ្ឋ​​Queensland​ទឹក​ជំនន់​​នៅ​ស្ទឹង​​Fitzroy​​នឹង​ឡើង​​ដល់​​កំរិត​ខ្ពស់​​បំផុត​​នៅ​ល្ងាច​​ថ្ងៃ​ អង្គារ​​៤​មករា​​នេះ​ © Reuters/Daniel Munoz
ផ្សាយពាណិជ្ជកម្ម

01:46

សេចក្តី​រាយការណ៍​របស់​ Caroline LAFARGUE​​ប្រែសម្រួល​ដោយ​​ វីនស្តុន រតនា​

នៅ​Rockhampton​ជា​ទី​ក្រុង​ធំ​នៃ​កណ្តាល​រដ្ឋ​Queensland​ ​ ទឹក​ជំនន់​នៅ​ស្ទឹង​Fitzroy​នឹង​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​នៅ​ល្ងាច​ថ្ងៃ​អង្គារ​៤​មករា​នេះ​។​អ្នក​ផ្ទះ​៥០០​ខ្នង​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​ក្នុង​ទីក្រុង​ដែល​មាន​បណ្តាជន​៧ម៉ឺន​៥០០០នាក់​។អាកាសយានដ្ឋាន​ត្រូវ​បាន​បិទ​ ​ ចរន្ត​អគ្គិសនី​​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​វិធានការ​បង្ការ​ទុក​ជាមុន​។

 
មួយ​ភាគ​ធំ​នៃ​កណ្តាល​រដ្ឋ​Queensland​បាន​លិច​ទឹក​រួច​ស្រេច​ទៅ​ហើយ​ៗ​មាន​តែ​ផ្លូវ​ថ្នល់​មួយ​គត់​នៅ​អាច​ធ្វើ​ចរាចរណ៍​បាន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែល​អាច​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​ភាគ​ខាង​ជើង​នៃ​ទីក្រុង​។Rockhampton​នឹង​ត្រូវ​កាត់​ផ្តាច់​ពី​ទី​ដទៃ​ទៀត​នៃ​រដ្ឋ​Queensland​ក្នុង​អំឡុង​ពេល​​២សប្តាហ៍​។

កងទ័ព​អូស្ត្រាលី​បាន​ចាត់​តាំង​ឱ្យ​មាន​ស្ពាន​អាកាស​ទៅ​កាន់​ទី​ក្រុង​ជិត​ខាង​Mackay​។​បន្ទាប់​មក​ ​ គ្រឿង​ឩបភោគ​បរិភោគ​ចាំ​បាច់​បំផុត​នឹង​ត្រូវ​ដឹក​តាម​កប៉ាល់​ទៅ​កាន់​កណ្តាល​ក្រុង​។គ្រោះ​ធម្មជាតិ​ធំ​បំផុត​ដែល​រដ្ឋ​Queensland​បាន​ជួប​ប្រទះ​ជា​លើក​ទី១​ក៏​គឺ​ជា​គ្រោះ​មហន្តរាយ​ខាង​សេដ្ឋកិច្ច​ដែរ​។

កសិករ​និង​ម្ចាស់​សហគ្រាស​តូច​តាច​នឹង​ទទួល​ប្រាក់​ជួយ​ឩបត្ថម្ភ​ចំនួន​២ម៉ឺន៥០០០ដុល្លារ​អូស្ត្រាលី​ពី​រដ្ឋាភិបាល​នៃ​រដ្ឋ​Queensland​ ។​ចំនួន​៣/៤​នៃ​អណ្តូង​ធ្យូង​ថ្ម​ពុំ​អាច​ដំណើរ​ការ​បាន​ទៀត​ឡើយ​។​ហើយ​សុបិន​អាក្រក់​មិន​ងាយ​នឹង​ចប់​បាត់​ទៅ​ទេ​ ​ ពីព្រោះ​ក្រសួង​ឩតុនិយម​អូស្ត្រាលី​បាន​ប្រមើល​ទុក​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ចាប់​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ទៅ​លើ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ​Queensland៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ