អានតួអត្ថបទ
នេប៉ាល់-ចិន

ចិន​កំពុង​គិតគូរ​លើ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​នេប៉ាល់​

អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​ច័ន្ទ​ទី​២១​មីនា​នេះ បាន​យល់ព្រម​សាងសង់​ផ្លូវ​រថភ្លើង​មួយ​​ដែល​តភ្ជាប់​ពី​ប្រទេស​ចិន​ទៅ​​នេប៉ាល់​និង​សន្យា​ធ្វើការ​សិក្សា​មួយ​ស្តីពី​លទ្ធភាព​ក្នុង​ការអនុវត្ត​​​គម្រោង​ដោះដូរ​ដោយ​សេរី​ជាមួយ​នេប៉ាល់ដែរ។ ​នេប៉ាល់​ដែល​មាន​ចេតនា​ចង់​កាត់​បន្ថយ​ដែរ​​ការ​ពឹងផ្អែក​របស់​ខ្លួន ​ទៅ​លើ​មហា​យក្ខ​ឥណ្ឌា​​ដែល​ជា​ប្រទេស​​ជិត​ខាង​របស់​ខ្លួន។

ក្នុង​អាយុ​៦៣​ឆ្នាំ​,លោក​ Khadga Prashad​ Sharma​ Oli​ បាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រីនៃប្រទេស​នេប៉ាល់
ក្នុង​អាយុ​៦៣​ឆ្នាំ​,លោក​ Khadga Prashad​ Sharma​ Oli​ បាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រីនៃប្រទេស​នេប៉ាល់ REUTERS/Navesh Chitrakar
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​២១​មីនា​នេះ នាយក​រដ្ឋមន្ត្រី​នេប៉ាល់​លោក K.P.Oli ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប៉េកាំង ត្រូវ​បាន​ទទួល​ជួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang។

យោងតាម លោកស្រី Hou Yanqi នាយិការ​នាយកដ្ឋាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​ក្រសួង​ការបរទេស​ចិន ​នាយករដ្ឋ​មន្ត្រី​នេប៉ាល់​លោក.Oli នាឱកាស​ជំនួប​ប្រាស្រ័យ​នេះ បាន​លើក​ឡើង​អំពី​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​ចំនួន​​ពីរ​ខ្សែ គឺ ផ្លូវ​រថភ្លើង​មួយ​ខ្សែ ត្រូវ​តភា្ជប់​ពីប្រទេស​ចិន​ទៅ​កាន់​ក្រុង​ចំនួន​៣ ដ៏​​សំខាន់​ជាង​គេ​បំផុត​នៅ​នេប៉ាល់​និង​មួយ​ខ្សែ​ទៀត​ត្រូវ​​ឆ្លង​កាត់​ព្រំដែន​ទៅ​កាន់​ប្រទេស​ចិន។

យោង​តាម​ប្រភព​​នាយកដ្ឋាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់​ក្រសួង​ការបរទេស​ចិន​ដដែលរដ្ឋាភិបាលប្រទេស​ចិន​នឹង​ជំរុញ​លើក​ស្ទួយ​ដល់​សហគ្រាស​ចិន​​ណា​ដែល​​ចាប់​អារម្មណ៍​ទៅលើ​គម្រោង​សាងសង់​ផ្លូវដែក​​នៅ​ក្នុង​​ប្រទេ​នេប៉ាល ។

រីឯ​ចិន​វិញ​ពី​អំណើះ​តទៅ ក៏​កំពុង​​លៃលក​រួច​​ហើយ​ដែរ​លើ​ការ​ពង្រីក​ផ្លូវ​ដែក ​ដែល​នាពេល​ថ្មីៗ​នេះ ខ្សែ​រថភ្លើង បាន​ត​ភ្ជាប់​ពី Shigatsé នៅ​ទីបេ​មក​កាន់​ក្រុង Gyirong​ នៅ​ព្រំដែន​នេប៉ាល់។

ម្យ៉ាងទៀត ខែ្ស​ផ្លូវដែក​នៅ  Shigatsé​ នៅ​​ក្រុង Lhassa ទីក្រុង​ធំ​ស្វ័យត្ត​មួយ​នៅ​តំបន់​ទីបេ​នេះ ត្រូវ ​បាន​ត​ភ្ជាប់​រួច​រាល់​ដែរ​នា​ពេល​ថ្មីៗ​នេះ។ គឺ​ជា​ខ្សែ​រថភ្លើង​មួយ​ឆ្លង​កាត់​តំបន់​ភ្នំ ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េកាំង​ដោយ​ស៊ី​រយៈ​ពេល​តែ​៤០​ម៉ោង​ប៉ុណ្ណោះ។

 
“ប្រទេស​ទាំង​ពីរ​ ​ចិន​នឹង​នេប៉ាល់​នៅ​ក្នុង​អនាគតកាល​ដ៏​វែង​ឆ្ងាយ​ទៅ​មុខ​នឹង​​ត្រូវ​បាន​ភ្ជាប់​ជាមួយគ្នា​ដោយ​សារ​ផ្លូវ​ដែក”​-នេះ​ជា​ការ​អះអាង​បញ្ជាក់​របស់​លោកស្រី Hou Yanqi នាយិការ​នាយកដ្ឋាន​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​ក្រសួង​ការបរទេស​ចិន។

គួរបញ្ជាក់ថា ចិន​និង​នេប៉ាល់ បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង​ចំនួន​១០​រូច​មក​ហើយ​ដែល​ក្នុង​នោះ​ក៏​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែរ​ស្តីពី​លទ្ធភាព​ក្នុង​ការ​អនុវត្ត​​លើ​គម្រោង​​ដោះដូរ​ដោយ​សេរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ