អានតួអត្ថបទ

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បំពេញ​ទស្សនកិច្​ចផ្លូវ​រដ្ឋ​​នៅ​អ៊ីរ៉ង់ជា​លើក​ដំបូង

លោកស្រី​​ ប៉ាក់ គុនហេ គឺ​ជាប្រធានាធិបតី​កូរ៉េខាង​ត្បូង ដំបូង​គេ​បង្អស់ ដែល​អញ្ជើញ​ទៅ​​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ជា​លើក​ទី​មួយ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ គិត​ចាប់​តាំង​ពី​ជាង​កន្លះ​សតវត្សរ៍​មក។ ជា​ទស្សនកិច្ច​ដែល​មាន​លក្ខណៈ​​ពិសេស​ប្រកប​ដោយ​អត្ថន័យ​បែប​ប្រវត្តិសាស្ត្រ​ផង និង​មាន​កម្មវត្ថុ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ផង។

លោកស្រី​ប៉ាក់គុនហេ ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ដំបូង​គេបង្អស់ ដែល​ទៅ​អ៊ីរ៉ង់
លោកស្រី​ប៉ាក់គុនហេ ជា​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ដំបូង​គេបង្អស់ ដែល​ទៅ​អ៊ីរ៉ង់ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

 

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ប៉ាក់ គុនហេ នៅ​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​ចាត់​ទុក​ជា​ទស្សនកិច្ច​ដ៏​​ពិសេស​ ពី​ព្រោះ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែលមាន​​ជំនួប​ថ្នាក់​ប្រមុខ​រដ្ឋ​រវាង​ប្រទេស​ទាំង​ពីរ​ គិត​ចាប់​តាំង​៥៤​ឆ្នាំ ឆ្នាំ​ដែល​កូរ៉េខាង​ត្បូង​និង​អ៊ីរ៉ង់​ភ្ជាប់​ទំនាក់ទំនង​ទូត​នឹង​គ្នា​មក។

ថ្នាក់​ដឹកនាំ​កំពូល​ទាំង​ពីរ​ប្រទេស​បាន​សាក​ល្បង​ជួប​គ្នា​ម្តង​កាលពី​ឆ្នាំ​ ១៩៧៩ តែ​ត្រូវ​បរាជ័យ​លុប​ចោល​ទៅ​វិញ។ កាល​ណោះ នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​មាន​វិបត្តិ​ផ្តួល​រំលំរដ្ឋាភិបាល និ​ងឃាតកម្ម​សម្លាប់​ប្រធានាធិបតី លោក ប៉ាក់ ជុងអេ ដែល​ជា​ឪពុក​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ ផ្ទាល់​តែ​ម្តង​ពី​សំណាក់​ភ្នាក់ងារ​សម្ងាត់​របស់​ប្រទេស។

កូរ៉េខាង​ត្បូង​រំពឹង​ខ្លាំង​លើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មួយ​នេះ បើ​មើល​ទៅ​លើ​ទំហំ​នៃ​​គណៈប្រតិភូ​ និង​អ្នក​និយោគគ្រាក់ៗ ដែល​​អម​ដំណើរ​​​លោកស្រី​ប្រធានាធិបតី។ ចៅកែ​ ប្រធានក្រុមហ៊ុន ចំនួន​​ ២៤០​រូប មាន​ជា​អាទិ៍​ប្រធាន​ក្រុមហ៊ុន​Samsun និង​Hyandai មាន​វត្តមាន​គ្រប់​គ្នា​លើ​ទឹក​ដី​អ៊ីរ៉ង់ ដើម្បី​សាក​ល្បង​​ចុះ​ហត្ថលេខា​​​កិច្ច​សន្យា​មួយ​ខ្សែ​រវាង​អ៊ីរ៉ង់​និង​កូរ៉េខាង​ត្បូង។

តាំង​ពី​អ៊ីរ៉ង់​បើក​ចំហ​ទីផ្សារ​ដល់​អន្តរជាតិ​មក ​មាន​ការ​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​គ្នាខ្លាំង​ណាស់ ប៉ុន្តែ​​​សេអ៊ូល​សង្ឃឹម​ថា​តេអេរ៉ង់​នឹង​នឹក​ឃើញ​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​រលូនប្រសើរ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ ជា​​ពិសេស​ក្នុង​ពេល​ដែល​អ៊ីរ៉ង់​កំពុង​​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​។

លោកស្រី​ប្រធានាធិបតី​ ប៉ាក់ គុនហេ សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី ដែល​អាច​មាន​ទំហំ​ដល់​ទៅ​១០ពាន់​លាន​​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ