អានតួអត្ថបទ
កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

ព្យុងយ៉ាង​​​​ចោទ​​​​ថា​​​ភ្នាក់ងារ​​ចារកិច្ច​​អាមេរិក​​​និង​​​​​សេអ៊ូល​​មាន​​​ផែនការ​​​សម្លាប់​​​លោក​​ គឺម​ ជុងអ៊ុន​​

នៅ​ខណៈ​ពេល​ដែល​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កើន​ឡើង​ខ្លាំង​ កូរ៉េ​ខាង​ជើង បាន​ចាប់​ផ្តើម​ធ្វើការ​ចោទប្រកាន់​ប្រឆាំង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូង។ យោង​តាម​ទីក្រុង​ព្យុងយ៉ាង ភ្នាក់ងារ​ចារកិច្ច​អាមេរិក CIA​និង​ក្រសួង​ស៊ើបការណ៍​កូរ៉េ​ខាង​ត្បូង​ មាន​ផែនការ​សម្លាប់​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គម ជុងអ៊ុន​ដោយ​ប្រើ​សាធាតុ​គីមី។ 

រូបថត​លោក គឺម ជុងអ៊ុន​ផ្សព្វផ្សាយ​ដោយរបប​ព្យុងយ៉ាង​​នៅ​ថ្ងៃ​​ទី​​១​​មេសា​​​២០១៧​​
រូបថត​លោក គឺម ជុងអ៊ុន​ផ្សព្វផ្សាយ​ដោយរបប​ព្យុងយ៉ាង​​នៅ​ថ្ងៃ​​ទី​​១​​មេសា​​​២០១៧​​ KCNA/via REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​ប្រឈម​មុខ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​Pyongyan បាន​ចូល​ដល់​ដំណាក់​កាល​មួយ​ទៀត​។​
ទីក្រុង​ព្យុងយ៉ាង​ បាន​ធ្វើការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ថា​ភ្នាក់ងារ​សម្ងាត់ CIA ​អាមេរិក ​និង​ក្រសួង​ស៊ើបការ​កូរ៉េ​ខាង​ត្បូង គ្រោង​សម្លាប់​ប្រមុខ​ដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​លោក​គឺមជុនអ៊ុន​ដោយ​ប្រើសារធាតុ​គីមី​នៅ​នា​ឱកាស​នៃ​ការ​ប្រារព្ធពិធី​បុណ្យ​នានា​នៅ​ទីក្រុង​ព្យុងយ៉ាង-នេះ​ជា​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​សន្តិសុខជាតិ​កូរ៉េខាងជើង។

យោងតាមប្រភពដដែលរបស់កូរ៉េខាងជើង គម្រោង​វាយប្រហារ​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ អាច​នឹង​ធ្វើឡើង​នៅ​ឱកាស​នៃ​ការដង្ហែរ​ក្បួន​ព្យុហយាត្រា​​ទៅ​កាន់​វិមាន​តំកល់​សព​បិតា​ជាតិ​របស់​កូរ៉េ​ខាងជើង​គឺម​ជុងអ៊ីល​ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង។ ​កីប៉ុន្តែ ប្រតិបត្តិការ​បែប​នេះ ពុំងាយ​អាច​ធ្វើ​ទៅ​រួចទេ ពីព្រោះ​អគ្គមគ្គូទេសន៍​កូរ៉េខាងជើង​គឺមជុងអ៊ុន តែងតែ​ត្រូវ​បាន​សមត្ថភាព​សន្តិសុខ​កូរ៉េខាងជើង​​ចាត់​វិធានការ​ការពារសុវត្ថិភាពដ៏​ម៉ឺងម៉ាត់​​បំផុត។

គួររំលឹកថា ការ​ចោទ​ប្រកាន់​របស់​កូរ៉េ​ខាង​ជើង​នេះ​ ត្រូវ​បាន​ប្រព្រឹត្តទៅ​នៅ​ខណៈពេល​ដែល​ព្យុងយ៉ាង ក​បង្កើនកាន់តែ​​ខ្លាំង​ឡើងៗ ការបរិហារ​ឥតឈប់ឈរ​​ប្រឆាំង​ទៅ​លើ​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋអាមេរិក។​ការប្រឆាំង​របស់​កូរ៉េ​ខាង​ជើង​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំដី​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​បាន​ថ្លែង​ថា អាមេរិក​ បាន​ត្រៀម​ខ្លួន​ជា​ស្រេចហើយ ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​តែ​ម្នាក់​ឯង​​ហើយ​បើ​សិន​ជាការ​ចាំបាច់ អាមេរិក​នឹង​ប្រើ​កម្លាំង​ដែរ។​

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នេះ បាន​កើន​ឡើង​កម្រឹត​ខ្លាំង​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បន្ទាប់ពីកូរ៉េ​ខាង​ជើង បាន​បន្ត​អភិវឌ្ឈន៍​កម្មវិធីនុយក្លេអ៊ែរ​និង​មីស៊ីល​​បាលីស្ទីក​ដ៏​គ្រោះ​ថ្នាក់​​បំផុត​របស់​ខ្លួន​ជាអាទិ៍​ការ​បាញ់​សាកល្បង​នូវ​គ្រាប់មីស៊ីល​ទាំង​នោះ។ ក្រុម​អ្នកជំនាញ បាន​ចាត់ទុក​ថា​កូរ៉េ​ខាង​ជើង ​កំពុង​តែ​ប្រុង​ប្រៀប​ត្រៀម​ធ្វើការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី៦​របស់​គេ​ដែរ៕​
 
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ