អានតួអត្ថបទ
ភូមា

​អ្នក​កាសែតភូមា ​​​​៣ ​​នាក់​​​ត្រូវ​ជាប់​ពិរុទ្ធ​​ពី​​បទ​​យកព័ត៌មាន​​​​​នៅ​​ក្នុង​​​តំបន់​​​​ឧទ្ទាម​​ជនជាតិ​​​ភាគ​តិច​

នៅ​ភូមា ​អ្នកកាសែត​​ចំនួន​​៣​​រូប​​ដែល​​ធ្វើ​​បទយកការណ៍​​ស្តីពី​​ក្រុម​ឧទ្ទាម​​ប្រដាប់​​អាវុធ​​ជន​ជាតិភា​គតិច​មួយ​​នៅរដ្ឋ​សាន​​​​ភាគ​ខាង​​កើត​​ប្រទេស​ ត្រូវ​បាន​អាជ្ញាធរ​ភូមា​ចាប់​ខ្លួន​កាលពី​ថ្ងៃ​​ចន្ទ​​មុន​​និង​​​ដាក់​​ពិរុទ្ធ​​​​អោយ​​ជាប់​​​ពន្ធនាគារ​​កាលពីថ្ងៃ​ពុធម្សិលមិញ-នេះបើយោងតាម​ការ​ជូនដំណឹង​របស់​នគរបាលភូមា។

អ្នកសារព័ត៌មាន​ កាន់​​បដា​ខណៈ​ដែល​ពួក​គេ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​មួយ​ដែល​ពួក​គេ​និយាយ​ថា​រារាំង​ការ​និយាយ​ដោយ​សេរី​​នៅ​ពេល​ចាប់ផ្តើម​សវនាការ​អ្នកកាសែត​ពីរ​នាក់​ដែល​កងទ័ព​កំពុង​ប្តឹង​ពី​បទ​បរិហាកេរ្តិ៍​លើ​អត្ថបទ​អនាម័យ​នៅ​ទីក្រុង​យ៉ានហ្គន​​
អ្នកសារព័ត៌មាន​ កាន់​​បដា​ខណៈ​ដែល​ពួក​គេ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​មួយ​ដែល​ពួក​គេ​និយាយ​ថា​រារាំង​ការ​និយាយ​ដោយ​សេរី​​នៅ​ពេល​ចាប់ផ្តើម​សវនាការ​អ្នកកាសែត​ពីរ​នាក់​ដែល​កងទ័ព​កំពុង​ប្តឹង​ពី​បទ​បរិហាកេរ្តិ៍​លើ​អត្ថបទ​អនាម័យ​នៅ​ទីក្រុង​យ៉ានហ្គន​​ REUTERS
ផ្សាយពាណិជ្ជកម្ម

ជន​ចំនួន​៥​រូប​ដែល​ក្នុង​ចំណោម​នោះ ​៣​នាក់​ជា​អ្នកកាសែត​​និង​២​នាក់​ទៀត​ជា​​អ្នក​បើក​បរ​រថយន្ត​​ កាលពី​​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ ត្រូវ​​​ជាប់​ពិរុទ្ធ​​​ក្រោម​​មាត្រា​ច្បាប់​មួយ​ដែល​ចែង​ពី​ការ​ទាក់ទង​ដោយ​ខុស​ច្បាប់​​ជាមួយ​​ក្រុម​ឧទ្ទាម និង​ត្រូវ​​ទទួល​ទោស​នៅ​ក្នុង​ពន្ធនាគារ​រហូត​​ដល់​ទៅ​​៣​ឆ្នាំ។​ យោងតាម​ប្រភព​អនាមិក​មួយ ជន​ទាំង​៥​រូប​នោះ​​ ត្រូវ​បាន​អាជ្ញាធរ​ភូមា បញ្ជូន​យក​ទៅ​ដាក់​នៅ​ក្នុង​ពន្ធនាគារមួយ​​នៅ​ Hsipaw ក្នុង​រដ្ឋ Shan ​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ភូមា​ដើម្បី​រង់ចាំ​ការ​កាត់ទោស។

សូមបញ្ជាក់ថា អ្នកកាសែត​ភូមា​ទាំង​៣​នាក់​នោះ ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ចន្ទ​មុន​នៅ​ខណៈពេល​ដែលពួក​គេ បាន​វិលត្រឡប់មកពី​ការ​បំពេញ​ការងារ​មួយ​របស់​ខ្លួន​នៅ​​លើ​​បទយកការណ៍មួយ​ស្តីពី​​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​គ្រឿង​ញាន​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ឧទ្ទាម​​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​មួយ​នៅ​​រដ្ឋ​Shan។ នៅ​នា​ឱកាស​នោះ​ គ្រឿង​ញាន​ចំនូន​​ជា​ច្រើន​តោន ត្រូវ​បាន​គេ​ដុត​កំទេច​ចោល​ជាសាធារណៈ​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ទិវា​ពិភពលោក​​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹងការជួញដូរ​គ្រឿនញាន​ដែល​រៀបចំ​ឡើង​ដោយ​អ.ស.ប.។​

យ៉ាងណាមិញ ​ការ​ប្តឹងប្តល់​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាននានា​​ដែល​រិះ​គន់​ទិតៀន​លើ​​រដ្ឋាភិបាល កាន់តែ​កើន​​ចំនួន​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រទេស​ភូមា​នា​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ បើទោះបី​ជា ​ភូមា​ មាន​រដ្ឋាភិបាល​ស៊ីវីល​មួយក្តី​​ ​ចាប់តាំង​ពី​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ​​​បន្ទាប់ពី​​របប​ផ្តាច់ការ​យោធា​ បាន​ត្រួត្រា​ក្នុង​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ទស្សវត្សរ៍​​កន្លង​មក។

សូមបញ្ជាក់ថា អ្នកកាសែត​ភូមា​ទាំង​៣​នាក់​នោះ បំរើ​ការងារអោយ​គេហទំព័រ​មួយ​ឈ្មោះ​The Irrawaddy​និង​​អង្គការ​​វិទ្យុ​​និង​​ទូរទស្សន៍​​ឈ្មោះ​ “​​សំឡេង​ប្រជាធិបតេយ្យ​​ភូមា”​ Democratic voice of Burma ​ប្រព័ន្ធផ្សព្វផ្សាយ​ពីរ​ដែល​​ធ្វើ​ការ​ផ្គើន​របប​សឹកភូមា​​អស់រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​​និង​ដោយ​​បាន​ផ្សព្វផ្សាយ​​ព័ត៌មាន​​ចេញ​ពី​​បរទេស​ផងដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ