Papouasie-Nouvelle-Guinée រងគ្រោះការរំជួយដីកំរិត៧,៥រិចទ័រនៅព្រឹកថ្ងៃចន្ទនេះ
ប្រទេស Papouasie-Nouvelle-Guinée នៅព្រឹកថ្ងៃចន្ទទី២៦កុម្ភៈនេះ បានបញ្ជូនកងទ័ពនិងក្រុមសង្គ្រោះទៅកាន់តំបន់ដែលរងគ្រោះដោយការរំជួយដីក្នុងកម្រឹត៧,៥រឹចទ័រនៅក្នុងភាគកណ្តាលនៃប្រទេសនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៣
នៅក្នុងគ្រោះរំជួយដីនេះ អាជ្ញាធរ Papouasie-Nouvelle-Guinée បានព្រមាន ប្រាប់ពីគ្រោះថ្នាក់ផ្សេងៗទៀតដូចជាការរអិលបាក់ដីឬក៏អាចមានការរំជួយដីជាថ្មីទៀត នឹងដំណឹងដែលអាចថានឹងមានការបាត់បង់ជីវិតមនុស្សដែរបន្ទាប់ពីមានការរំជួយដី។
ចំណែកវិទ្យាស្ថានអាមេរិកមួយខាងស្រាវជ្រាវគ្រោះរំជួយដីនេះ បានបញ្ជាក់ថាកន្លែងដែលមានការរំជួយដីខ្លាំងគឺស្ថិតនៅចម្ងាយ ៩០គមភាគខាងត្បូង តំបន់ Porgera ក្នុងខេត្ត Enga ដែលជាតំបន់ភ្នំ។ ការរំជួយដីនេះ បានកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីព្រឹកព្រលឹមថ្ងៃចន្ទនេះ។ អាជ្ញាធរ ថែមទាំងបានទូន្មាន អោយប្រជាជនខ្លួននៅក្នុងតំបន់រងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់ រកទីជំរកការពារខ្លួននិងស្ថិតឲ្យបានឆ្ងាយពីទីអគារណាដែលមានកំពស់ជាច្រើនជាន់។
លើសពីនេះ ត្រូវៀងវ័យជាប់ជានិច្ចពីគ្រោះថ្នាក់ជាយថាហេតុដូចជាការបាក់ស្រុតដី ឬក៏ត្រៀមខ្លួនក្នុងការរត់ចេញជាប្រញាប់ ក្នុងករណីដែលមានការរំជួយដីជាថ្មីទៀត-នេះជាសេចក្តីថ្លែងរបស់លេខាធិការនៃរដ្ឋាភិបាល Papouasie-Nouvelle-Guinéeនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន។
ការរំជួយដីនៅព្រលឹមព្រឹកមិញនេះ បានលាន់ឮ រហូតដល់តំបន់ភ្នំនៅ Hagen ដែលស្ថិតនៅចម្ងាយ ១៦៨ គមពីកន្លែងរំជួយដី។ ដោយសារតែកន្លែងរំជួយដីនៅឆ្ងាយដាច់ស្រយាលពេកនោះ គេត្រូវប្រើពេលវេលាច្រើនដែរ ដើម្បីអាចទៅធ្វើដំណើរទៅដល់តំបន់រងគ្រោះ។
គេក៏បានឃើញដែរសារនានាជាច្រើននៅលើបណ្តាញសង្គមដែលគូសបញ្ជាក់ថា អគារលំនៅឋាន ត្រូវរងអន្តរាយនៅតំបន់Porgera ក៏ព្រមទាំងការដាច់ចរន្តអគ្គសនីតែពុំបានលើកពីករណីនៃអ្នករងរបួសនោះទេ។
លោក Chris McKee ខាងការរិយាល័យទទួលបន្ទុកគ្រប់គ្រងគ្រោះធម្មជាតិវិញ បានលើកឡើងដែរថា បានទទួលព័ត៌មានពីតំបន់ Mendiពាក់ព័ន្ធនឹងបញ្ហាមនុស្សស្លាប់ ប៉ុន្តែនៅតែពុំទាន់ជាក់ច្បាស់ទេនៅលើបញ្ហាទីកន្លែងដែលគេចុះទៅស្រាវជ្រាវ ដូច្នេះ គេត្រូវតែពិនិត្យតាមដានព័ត៌មានទាំងនេះ អោយបានច្បាស់លាស់សិន ។ សូមបញ្ជាក់ថា Mendi គឺជាទីក្រុងនៃខេត្តតំបន់ដីខ្ពស់ភាគខាងត្បូង និងក៏ជាចំណុចខ្លាំងនៃការរំជួយដី ដែលក៏ជាទីកន្លែងមានសកម្មភាពយ៉ាងខ្លាំងក្លាបំផុតខាងប្រេងនិងឧស្ម័ន៕
ក្រុមហ៊ុនខាងឧស្ម័នមួយនៅក្នុងតំបន់ បានអោយដឹងថា ឋាបនកម្មនៅក្នុងរោងចក្រខ្លួនត្រូវខូចខាត ប៉ុន្តែបុគ្គលិករបស់គេបានរួចផុតពីការស្លាប់នៅក្នុងគ្រោះរំជួយដីនេះ។ ចំណែកក្រុមហ៊ុនអូស្រ្តាលីវិញ បានលើកផ្អាកសកម្មភាពបូមប្រេងរបស់ខ្លួនសិនដើម្បីធ្វើការវាយតម្លៃលើការខូចខាតនៅក្នុងគ្រោះរំជួយដីនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ