អានតួអត្ថបទ
ចិន-អាមេរិក

សង្រ្គាមពាណិជ្ជកម្ម៖​ចិន និង​អាមេរិក​បាន​ដំឡើង​សរសៃ ក ដាក់​គ្នា​កាន់​តែ​ខ្លាំង

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង​ពី​ថ្ងៃ​មួយ​ទៅ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​សុក្រ ទី៦ មេសា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រាប់​ទៅ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ឲ្យ​រៀបចំ​បញ្ជី​ឈ្មោះ​ទំនិញ​ចិន​ដែល​ត្រូវ​ដំឡើង​ពន្ធ​បន្ថែម​ឲ្យ​ដល់​ទឹកប្រាក់ ១០០ ០០០លានដុល្លារ។ នេះ​ជា​វិធានការ​លើកទី២ បន្ទាប់​វិធានការ​លើកទី១ ក្នុង​ថ្ងៃទី៣ មេសា​ដែល​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​លើ​ផលិត​ចិន​មាន​ទឹកប្រាក់​សរុប ៥០ ០០០លានដុល្លារ។ ចិន​បាន​ចាត់​វិធានការ​បក​វិញ​ដូច​គ្នា និង​បាន​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួម​ទាំង​អំពាវនាវ​អឺរ៉ុប​ឲ្យ​រួម​ដៃ​គ្នា​ប្រឆាំង​នឹង​នយោបាយ​ការពារនិយម​របស់​លោក​ត្រាំ។ ចំណែក​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន ហ្កាវ ហ្វេង​បាន​ព្រមាន​ត្រង់ៗ​ថា ចិន​នឹង​ត តាំង​អាមេរិក​ដល់​ទឹក​ចុង​ក្រោយ ទោះ​បី​ជា​ត្រូវ​បង់​តម្លៃ​ប៉ុន្មាន​ក៏​ដោយ។

លោក Gao Feng រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន
លោក Gao Feng រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

« ទាក់ទង​នឹង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ជំហរ​របស់​ចិន​គឺ​ច្បាស់​ណាស់។ យើង​មិន​ចង់​មាន​សង្រ្គាម​ពាណិជ្ជកម្ម​ជា​ដាច់​ខាត ទោះ​បី​ក្រោម​រូបភាព​ណា​មួយ​ក៏​ដោយ។ ក៏​ប៉ុន្តែ យើង​ក៏​មិន​ខ្លាច​នឹង​សង្រ្គាម​នោះ​ដែរ។

យើង​នឹង​រង់​ចាំ​ស្តាប់ និង​ចាំ​មើល​ថា តើ​សង្រ្គាម​មួយ​នេះ​នឹង​​បន្ត​មាន​​យ៉ាង​ដូចម្តេច និង​លាតសន្ធឹង​ទៅ​ដល់​ណា។ ប្រសិន​បើ​អាមេរិក​បន្ត​ធ្វើ​មិន​អើពើ​នឹង​ការ​ប្រឆាំង​របស់​ចិន និង​របស់​សហគមន៍​អន្តរជាតិ រួច​នៅ​តែ​ព្យាយាម​ចាត់​វិធានការ​ជា​លក្ខណៈ​ឯកតោភាគី និង​ការពារនិយម នោះ​ចិន​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​តប​វិញ​រហូត​ដល់​ទឹក​ចុងក្រោយ ទោះ​បី​ជា​ត្រូវ​បង់​តម្លៃ​ប៉ុន្មាន​ក៏​ដោយ។

ហើយ​ប្រាកដ​ណាស់ យើង​នឹង​ចាត់​វិធានការ​ថ្មី​ដើម្បី​សងសឹក​វិញ​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាជន​ចិន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ