អានតួអត្ថបទ
បទសម្ភាស

លោក​សុក សំអឿន៖ «ករណី អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣​មករា មិន​ទាន់​អាច​ចាត់​ចូល​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​នៅឡើយ​ទេ!»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​អង្គារ ទី​៧​មករា​នេះ គឺ​លោក​មេធាវី​សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់ ការពារ​សិទ្ធិ​កម្ពុជា​។ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក​មេធាវី​សុក សំអឿន បាន​ពន្យល់​ប្រាប់​អំពី​និយម​ន័យ​នៃ​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ព្រម​ទាំង​នីតិវិធី និង​លក្ខខណ្ឌ​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ ហៅ​កាត់​ថា ICC។ចំពោះ​លោក​មេធាវី​សុក សំអឿន ករណី​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣​មករា កន្លង​ទៅ​នៅ​ភ្នំពេញ នៅ​មាន​លក្ខណៈ​ស្រាល​នៅ​ឡើយ ក្នុង​ការ​ប្ដឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ។

លោកមេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់ ការពារ​សិទ្ធិ​កម្ពុជា
លោកមេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់ ការពារ​សិទ្ធិ​កម្ពុជា @rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ