អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​អេង ឆៃអ៊ាង៖ ករណី​មិន​ពេញ​ចិត្ត​ការ​ជ្រើស​តាំង​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ​នៅ​តាកែវបាន​ដោះ​ស្រាយចប់​

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ស្រុក​ត្រាំកក ខេត្តតាកែវ បាន​សសេរ​ពាក្យ​អយុត្តិ​ធម៌​និង​លាហើយ លើ​ស្លាក​គណបក្ស ព្រោះ​មិន​ពេញ​ចិត្ត​ការ​ជ្រើស​តាំង​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ ជាអ្វី​ដែល​ពួក​គេ​យល់​ថា មិន​មាន​តម្លាភាព។ ប្រឈម​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​ចេញ​មុខ​បក​ស្រាយ​ថា រឿងរ៉ាវ​នេះ​កើតឡើង​ពីរ​បីថ្ងៃ​មក​ហើយ​និង​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​។

រូបថតៈតំណាង
រូបថតៈតំណាង @Kem Sokha
ផ្សាយពាណិជ្ជកម្ម

លោក ផុក ទី សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ត្រាំកក​បាន​ប្រាប់​សារព័ត៌ មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ​ថា ការ​ដើរ​គូស​ស្លាក​សញ្ញា​ពាក្យ​ថា អយុត្តិធម៌និ​ង​ព្រមាន​ដើរ​ចេញ​នេះ ដោយសារ​តែ​ពួក​គាត់ ខឹង​សម្បារ​និង​ថ្នាក់​ដឹក​នាំ​គណបក្សសង្រ្គោះ​ជាតិ ជ្រើស តាំង និង​កំណត់​លេខ​រៀង​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​ត្រាំកក់ ដោយមិន​តម្លាភាព និង​មិន​យុត្តិធម៌។

លោក ផុក ទី បាន​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ឡើង​ចំពោះ​ការ​ជ្រើស​តាំង​បេក្ខភាពក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ។ បើ​មិន​ព្រម​ធ្វើ​ប្រជាមតិ​ទេ​នោះ រូបលោក និង​សកម្មជន​ក្នុងឃុំ​ត្រាំកក់​ជា​ច្រើន​ទៀត នឹង​ដើរ​ចេញ​ពី​បក្ស។

លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់​ថា ករណី​សកម្មជន​នៅ ឃុំត្រាំកក់ ដែល​នាំ​គ្នា​សរសេរ​ពាក្យ «អយុត្តិធម៌» លើស្លាកបក្ស និង​គំរាម​ដើរ​ចេញ​នោះ ពួក​គេ​បាន​យល់​ព្រមទទួល​យក​ការ​សម្រប​សម្រួល​បញ្ចប់​បញ្ហា​ចប់​សព្វ​គ្រប់​អស់​ហើយ។

ហើយ​មក​ដល់​ពេល​នេះ​គណបក្ស​សង្គ្រោះជាតិ​កំពុង​តែ​រៀប​ចំ​បញ្ចី​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទៅ​ដាក់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ។ លោក អេង ឆៃអ៊ាង ក៏​បាន​ទទួល​ស្គាល់​ថា នៅ​សល់​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​គណបក្ស​សង្គ្រោះជាតិ​បន្ត​ដោះ​ស្រាយ​ទាក់​ទង​ការ​រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ។

អ្វី​ជា​ការ​កត់​សម្គាល់​បញ្ហា​នេះ​បាន​កើត​ឡើង ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិកំពុង​ត្រៀម​រៀប​ចំ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​នៅ​ថ្ងៃ​ទី​២​មីនា​ខាង​មុខ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ