អានតួអត្ថបទ
បទសម្ភាស

លោក លឹម គានហោ ៖ យើង​បាន​ផ្តល់ព័ត៌មាន​ជាមុន​យ៉ាង​លឿន និង​ច្បាស់លាស់ ប៉ុន្តែ នៅតែមាន​មនុស្ស​ស្លាប់​ច្រើន​ដោយសារ​ទឹកជំនន់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅ​ថ្ងៃ​សៅរ៍​ទី០២ វិច្ឆិកា​នេះ​គឺ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក លឹម គានហោ អះអាងថា ឆ្នាំនេះ​កម្ពុជា​រួច​ផុតពី​ទឹកជំនន់​ហើយ ប៉ុន្តែ នៅមាន​សម្ពាធ​ទាប​ថ្មី​មួយទៀត​ដែល​នឹង​មកដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការងឿង​ឆ្ងល់​​ចំពោះ​ការស្លាប់​ជីវិត​ពលរដ្ឋ​ជាង ១០០ នាក់​ក្នុង​គ្រោះទឹកជំនន់​ឆ្នាំនេះ បើទោះបីជា​កម្ពុ​ជាមាន​ស្ថានីយ​ឧ​ត្តុ​និយម​ទំនើប​បំផុត​មួយ​ដែល​អាច​ព្យាករណ៍​ដឹង​ជាមុន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​បាន​ជូនដំណឹង​ជាមុន​ក៏ដោយ។ លោក លឹម គានហោ ក៏បាន​មានប្រសាសន៍​អំពី​ការ​ងារ​​របស់​ក្រសួង​ធនធានទឹក​ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ទឹក​នៅ​កម្ពុជា​ផងដែរ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន​ធានទឹក​ និងឧតុនិយម កាលពីពេលកន្លងទៅ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន​ធានទឹក​ និងឧតុនិយម កាលពីពេលកន្លងទៅ។ @rfi/ siv channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ