អានតួអត្ថបទ
កម្ពជា

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​មក​លេង​ស្រុក​មាន​ការ​ថយ​ចុះ

ពលករខ្មែរ​ធ្វើ​ការ​នៅ​ថៃ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​ កំណើត​វិញ​ហើយ​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០មេសា រហូត​មក​ដល់​ថ្ងៃ​ទី​១២​មេសា ​នេះ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត។ តែ​ឆ្នាំ​នេះ​ចំនួន​ពលករ​មក​លេង​ស្រុក​មានការ​ថយ​ចុះ​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ ហើយ​ការ​ថយ​ចុះ​នេះ មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​ការ​នៅទីនោះ​ឲ្យ​ដឹង​ថា មាន​ការ​យក​កម្រៃ​ខ្ពស់​នៅ​ច្រក​ប៉ោយ​ប៉ែត ដែល​ជា​ហេតុ​មួយ​ធ្វើ​ឲ្យ​ពលករបង្វែរ​ទិស​ដៅ​ធ្វើ​ដំណើរ​តាម​ច្រក​ឡែម​និ​ង​ ជ្រៃ​សីម៉ា ខាង​ខេត្ត​បាត់​ដំបង​វិញ។  

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។ RFI
ផ្សាយពាណិជ្ជកម្ម

ប៉ោយប៉ែត​គឺ​ជា​ច្រក​មួយ​ពេញ​និយម​ក្នុង​ការ​ធ្វើ​ដំណើរ​ចាក​ចេញ​របស់​ពលករ​ខ្មែរ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ជាតិ​ដូចជាៈ​ បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​និ​ង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ច្រក​ប៉ោយ​ប៉ែត​រង​ការ​រិះ​គន់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង ពលរដ្ឋ​ថា មាន​ការចំណាយ​ខ្ពស់ ទៅ​ឲ្យ​ភាគី​ថៃ​ផង​និង​ខ្មែរផង​តាម​រយៈ​សេវា​ផ្សេងៗ​ដើម្បី​បាន​មក​ដល់ដី​ខ្មែរ។

លោក ស៊ុម ចាន់គា មន្ត្រី​អាដ​ហុក​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​គត់​សម្គាល់​ឃើញ​ទៀតថា ពលករ​ខ្មែរ​ប្រឈម​និង​ការ​ចាប់​ខ្លួន​លើក​ដាក់​ឡាន​បញ្ជូន​ត្រឡប់​មក​ដី​ខ្មែរ​ទៀត​ផងនៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​មក​ដល់​ទី​ប្រជុំ​ជន​អារញ្ញ ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះកែវ របស់​ថៃ ។ ហើយ​ពលករ​ខ្មែរ​ចូល​ក្នុង​ទឹក​ខ្មែរ​បាន​លុះ​ត្រា​តែ​មាន​បណ្ណ​អនុញ្ញាតពណ៌​ស៊ី​ជម្ពូរ ។

លោក ង៉ោ ម៉េងជ្រួញ អភិបាល​ក្រុង​ប៉ោយ​ប៉ែត​ឲ្យ​ដឹង​ថា ចំនួន​ពលក​រ​ខ្មែរ​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​មាន​ការ​ថយ​ចុះ​ជាង​បណ្ដាល​ឆ្នាំ​មុនៗ​ចន្លោះ​ពី​៥​ទៅ​១០ភាគ​រយ។ មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ​លោក​អះ​អាង​ថា មក​ពី​ពលករ​ខិ​ត​ខំ​ធ្វើ​ការ​នៅប្រទេស​ថៃ​ជា​អ្វី​ដែល​លោក​យល់​ថា កុំ​ឲ្យ​ខាត​ពេល​វេលា​និង​ថវិកា។

លោក​បាន​បដិសេព​ថា ការ​ចូល​ក្នុង​ទឹ​ក​ដី​ខ្មែរ​ជា​ថ្នូរ​ជា​មួយ​ការ​ចំណាយ​ច្រើន​ព្រោះ​ថា​ មុន​នេះ​តែប៉ុន្មាន​ថ្ងៃ​ពលក​រ​ខ្មែរ​សម្រុក​មក​ច្រើន​ដែល​នាំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ ហើយ​អាជ្ញាធរ​ក៏​បាន​រៀប​ចំ​សណ្ដាប់​ធ្នាប់​និង​បញ្ចៀស​ចរាចរ​មិន​ឲ្យ​មាន​ការ​កក​ស្ទះ​ដូច​បណ្ដាល​ឆ្នាំ​មុនៗ​ដែរ៕    
 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ