អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្ត្រី​បញ្ជារ​អោយ​គ្រប់​ស្ថាប័ន​ប្រជុំ​ផ្ទៃ​ក្នុង​លើ​ការ​ងារ​កំណែរ​ទម្រង់​រយៈពេល​មួយ​ឆ្នាំ​

នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិ​ញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នែ​នាំទៅដល់​មន្ត្រី​នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​របស់​លោក អោយ​ប្រជុំ​ផ្ទៃក្នុង​នៅ​គ្រប់​ស្ថា​ប័ណ​ទាំងអស់ ដើម្បី​ពិនិត្យ​ទៅលើ​ការងារ​កំណែរ​ទម្រង់​ស៊ីជម្រៅ​រយៈពេល១ឆ្នាំ របស់​រដ្ឋាភិបាល។ ជា​ផែន ការ ដែល​លោក​បាន​ដាក់ចេញ នៅក្នុង​កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី២៥កញ្ញា​ឆ្នាំ២០១៣។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី២៥កញ្ញា​ឆ្នាំ២០១៤ គឺជា​ខួប​មួយឆ្នាំ​គត់​នៃ​ការបង្កើត​រាជរដ្ឋាភិបាល​កម្ពុជា។ នៅក្នុង​ឳ​កាស​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​អោយ​មន្ត្រី​របស់លោក​ប្រជុំ​ផ្ទៃក្នុង​នៅ​គ្រប់​ស្ថា​ប័ន​​ទាំងអស់ ដើម្បី​ពិនិត្យ​ទៅលើ​ការងារ​កំណែរ​ទម្រង់​ស៊ីជម្រៅ​រយៈពេល១ឆ្នាំ​មកនេះ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ ដោយមាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។  

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ហ៊ុន សែន ក៍បាន​ក្រើនរំលឹក​ឡើងវិញ​នូវ​នីតិវិធី​នៃ​ផែន​ការកែរ​ទម្រង់​ស៊ីជម្រៅ​តាមរយៈ​ការឆ្លុះ​កញ្ចក់ មុជទឹក ដុសក្អែល និង​ព្យាបាល​ផងដែរ។ ជា​ផែនការ​កំណែរ​ទម្រង់​មិន​ធ្លាប់មាន ដែល​លោក​បាន​ដាក់ចេញ នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​នៃ​គណៈ​រដ្ឋមន្ត្រី​​កាលពី​ឆ្នាំមុន។ ដែល​កាលណោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណា​យ​ពេល​​រាប់​ម៉ោង ដើម្បី​អាន​ពី​ផែនការ​កំណែរ​ទម្រង់​ដែល​លោក​បាន​ហៅថា ជា​ការកែរ​ទម្រង់​ដ៍​ស៊ីជម្រៅ​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី។

លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មើលឃើញ​ពី​ភាព​វិជ្ជមាន​ច្រើន​នៃ​កំណែរ​ទម្រង់​របស់​រដ្ឋា​ភិ​បាល​រយៈពេល១ឆ្នាំ​មកនេះ ពិសេស​នៅក្នុង កំណែ​​ទម្រង់រដ្ឋបាល​សាធារណៈ តុលាការ បញ្ហាដីធ្លី និង​ការប្រមូល​ពន្ធ​ជាដើម។

ប៉ុន្តែ​លោក កែម ឡី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម បាន​មើលឃើញ​ពី​ការរីកចំរើន​តិចតួច​នៃ​កំណែ​រ​​ទម្រង់​របស់​រដ្ឋា​ភិ​បាល​អាណត្តិ​ទី៥នេះ ហើយ​វា​កាន់តែ​ដើរ​ថយក្រោយ​ទៅវិញ នៅពេលដែល​ជំលោះ​នយោបាយ​អូសបន្លាយ​រយៈពេល​មួយឆ្នាំ​មកនេះ មិនទាន់​ត្រូវបាន​ដោះស្រាយ ហើយ​ថា ផែនការ​កំណែរ​ទម្រង់​ហាក់​មានតែ​នៅលើ​ក្រដាស​នោះ។

សូមបញ្ជាក់ថា ក្រោយពី​ការប្រជុំ​ផ្ទៃក្នុង​នៅ​គ្រប់​ស្ថា​ប័ន​​ទាំងអស់​រួចហើយ គ្រប់​ក្រសួង​ស្ថា​ប័ន​ នឹង​ផ្ញើ​របាយការណ៍​ទាំងអស់​ទៅកាន់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ដើម្បី​ពិនិត្យ មុនពេល​បញ្ជូន​បន្តទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វាយតម្លៃ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ផៃ ស៊ី​ផាន៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ