អានតួអត្ថបទ
កម្ពុជា

នាយក​ដ្ឋាន​ពេទ្យ​សត្វ​នឹង​បង្កើន​ការ​បណ្តុះ​បណ្តាល​ភ្នាក់​ងារ​ពេទ្យ​សត្វ​អោយ​បាន​២៥​រាជធានី​ខេត្ត

បច្ចុប្បន្ន​នេះ ការ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មូល​ហេតុ​ចម្បង​នៃ​ការ​ធ្លាក់​ចុះ​នេះ គឺ​ដោយសារ​តែ​កង្វះ​ខាត​ពេទ្យ​សត្វ ដែល​ជា​តម្រូវ​ការ​នៅ​តាម​ភូមិ ឃុំ​នានា​កម្ពុជា។ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយកដ្ឋាន​ផលិត​កម្ម​ និង​បសុព្យាបាល​នៅ​ថ្ងៃ​ទី 24 ខែ សីហា បាន​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​ ដើម្បី​ចាប់​ផ្តើម​គម្រោង​រួមគ្នា​បង្កើន​ផលិតកម្ម​សត្វ ដើម្បី​និរន្តរភាព​ជីវភាព និង​បរិស្ថាន​សហគមន៍។ព្រឿន បញ្ញារី ជូន​ព័ត៌មាន

សត្វ​ចិញ្ចឹម​ ដែល​មិន​ទទួល​បាន​ផល​ល្អ ​ដោយសារ​កង្វះ​ការ​មើល​ថែ និ​ងវិ​ជ្ជាជីវៈ​ផ្នែក​ថែទាំ។​
សត្វ​ចិញ្ចឹម​ ដែល​មិន​ទទួល​បាន​ផល​ល្អ ​ដោយសារ​កង្វះ​ការ​មើល​ថែ និ​ងវិ​ជ្ជាជីវៈ​ផ្នែក​ថែទាំ។​ @Google
ផ្សាយពាណិជ្ជកម្ម

បញ្ហា​កង្វះ​ពេទ្យ​សត្វ​នៅ​តាម​ភូមិ​ឃុំ ទូទាំង​ប្រទេស​កម្ពុជា​គឺ​ជា​បញ្ហា​ប្រឈម​របស់​ប្រជា​កសិករ​ដែល​កំពុង​ប្រកប​មុខ​របរ​ចិញ្ចឹម​សត្វ ទន្ទឹម​នឹង​ការ​នាំចូល​សត្វ​មក​ពី​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​ច្រើន។ ការ​នាំ​ចូល​សត្វ​ពី​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​ច្រើន ដែល​ចោទ​ជា​បញ្ហា​ធំ​មូយ​ក្នុង​ការ​ធ្វើ​អោយ​ជីវភាព​ប្រជា​កសិករ ដែល​ប្រកប​របរ​នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​អោយ​កត់​សម្គាល់។ ជុំវិញ​បញ្ហា​នេះ លោក​ស្រី​បណ្ឌិត អ៊ុក ណាវិន​ អនុប្រធាន​នាយក​ដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៅ​កម្ពុជា បាន​អោយ​ដឹង​ថា នាយក​ដ្ឋាន​នឹង​ជំរុញ​អោយ​មាន​ការ​បណ្តុះ​បណ្តាល​ដោយ​ផ្ទាល់​ដល់​កសិករ​ ដែល​មាន​ប្រមាណ ៧០%​នៅ​កម្ពុជា​អំពី បច្ចេក​ទេស​នៃ​ការ​ចិញ្ចឹម​សត្វ ការ​គ្រប់គ្រង​ថែទាំ​សត្វ ការ​ស្វែង​រក​ទីផ្សារ និង​ជ្រើសរើស​ពូជ​សត្វ ដែល​សមស្រប​ទៅ​នឹង​ទីផ្សារ​នៅ​កម្ពុជា។

ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​នេះ នាយក​ដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល នឹង​រៀបចំ​ក្រប​ខណ្ឌ​ផែនការ​យុទ្ធសាស្រ្ត​រយៈពេល​១០​ឆ្នំា ដោយ​មាន​៩​អនុកម្មវិធី​គាំទ្រ​ទៅ​តាម​កម្មវិធី​នីមួយៗ។

នៅ​ក្នុង​នោះ កិច្ចការ​ដែល​នឹង​ត្រូវ​ផ្តោត​សំខាន់​ជាង​គេ​គឺ ផែនការ​បណ្តុះ​បណ្តាល​ភ្នាក់ងារ​ពេទ្យ​សត្វ​ប្រមាណ ១៩០០​នាក់​ឡើង​វិញ ដោយ​ចាប់​ផ្តើម​បាន​៨​ខេត្ត​ហើយ។

ទាក់ទិន​ទៅ​នឹង​គម្រោង​នេះ នាយក​ដ្ឋាន​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចុះ​បេសកកម្ម និង​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​អនុវត្ត​នៅ​តាម​បណ្តា​រាជធានី​ខេត្ត ជា​ពិសេស​នឹង​ផ្តើម​អោយ​មាន​យ៉ាងហោច​ណាស់​ពេទ្យ​សត្វ​១​នៅ​ក្នុង​ភូមិ​១។ គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​គម្រោង​ដែល​មាន​ការ​សហការ​ឧបត្ថម្ភ​ពី​ខាង​សហគមន៍​អឺរ៉ុប​ដែល​មាន​ជា​ថវិកា​សរុប ៦​លាន​អឺរ៉ូ សម្រាប់​ផលិតកម្ម​សត្វ។

សូម​បញ្ជាក់​ថា បញ្ហា​ប្រឈម​ដែល​តែងតែ​រាំង​ស្ទះ​នៅ​ក្នុង​ការ​អនុវត្ត​នូវ​គម្រោង​នេះ​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​ប្រែប្រួល និង​ផ្ទៃ​ដី​ដាំ​ស្មៅ​នៅ​មាន​កម្រិត​ ដែល​ជា​ហេតុ​នាំ​អោយ​សុខភាព​​សត្វ​មាន​សភាព​ខ្សោយ។ ប្រឈម​នឹង​បញ្ហា​នេះ អនុប្រធាន​នាយកដ្ឋាន​បាន​អោយ​ដឹង​ថា អ្វីដែល​ជា​ផល​វិបាក​គឺ​នាយកដ្ឋាន​មិន​ទាន់​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ចំណី​សត្វ ដើម្បី​ផ្គត់ផ្គង់​ដល់​សត្វ​ទាំង​អស់​នោះ។ ទោះ​ជា​យ៉ាង​ណា​ក្តី ដោយសារ​តែ​មាន​ការ​សហការ​ពី​ខាង​សហគមន៍​ទាន់​ពេលេ​វេលា បញ្ហា​នេះ​ត្រួវ​បាន​ដោះស្រាយ និង​ព្យាបាល​ទាន់​ពេល​វេលា និង​មិន​មាន​ការ​រីក​រាល​ដាល​ដល់​តំបន់​ផ្សេងៗ​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ