អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​វិល​ចូល​ប្រ​ជុំ​សភា​វិញ ប៉ុន្តែ​គ្មាន​វត្តមាន​លោក កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​នេះ បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​ទាំង​អស់​ ដើម្បី​សម្រេច​ពី​ការ​វិល​ចូល​សភា​វិញ​បន្ទាប់​ពី​ពហិកា​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ។ ជា​លទ្ធផល កិច្ច​ប្រជុំនេះ​ បាន​សម្រេច​ឱ្យ​សមាជិក​សភា​ចូល​ប្រជុំ​វិញ ប៉ុន្តែ​លោក​កឹម សុខា​ នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​ទេ។ បក្ស​ប្រជាជន​បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​បក្ស​ប្រឆាំង​ថា​ជំហរ​ចុង​ស្រល់។​

បក្សប្រឆាំងវិលចូលប្រជុំសភាវិញ ប៉ុន្តែគ្មានវត្តមានលោក កឹម សុខា
បក្សប្រឆាំងវិលចូលប្រជុំសភាវិញ ប៉ុន្តែគ្មានវត្តមានលោក កឹម សុខា RFI/ kem sokha
ផ្សាយពាណិជ្ជកម្ម

មាន​មូលហេតុ​ ១ សំខាន់​បំផុត ដែល​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា​វិញ គឺ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧។ នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា។ លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​បាន​លើក​ឡើង​ថា សមាជិក​សភា​ទាំង​អស់​បាន​លើក​យក​របៀប​វារៈ​សំខាន់​២ គឺ​ការ​ពិនិត្យ​លើ​ពង្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​ ២០១៧ ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​មក និង​ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​អំឡុង​ពេល​ដែល​ថេរ​វេលា​នៃ​ការ​ចុះ​ឈ្មោះ​កំពុង​ខើច​ខ្លី។

ក្រៅ​ពី​នេះ គណបក្ស​បាន​សម្រេច​មិន​ឱ្យ​លោក​កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួន​ឯង​ជិត​កន្លះ​ឆ្នាំ​ហើយ​នោះ ចូល​ប្រជុំ​សភា​វិញ​នោះ​ទេ។ សង្គ្រោះ​ជាតិ​ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​តែ​មើល​ឃើញ​ថា​ស្ថានការណ៍​នយោបាយ​នៅ​តែ​មិន​ល្អ ដែល​អាច​ឱ្យ​លោក​កឹម សុខា ចាក​ចេញ​ពី​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​នោះ​ទេ។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​វិល​ចូល​សភា​វិញ​របស់​បក្ស​ប្រឆាំង​ថា​ជា​ជំហរ​មិន​ច្បាស់​ដែល​ម្តង​ចេញ​ម្តង​ចូល​តាម​តែ​បបូរ​មាត់។ យ៉ាងណាក៏​ដោយ គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ខ្លួន​មិន​ខ្វល់​ចំពោះ​ការ​ចេញ ឬ​ចូល​របស់​បក្ស​ប្រឆាំង​នោះ​ឡើយ ព្រោះ​ថា​គណបក្ស​ប្រជាជន​មិន​ដែល​ហាម​ឃាត់​បក្ស​សង្គ្រោះ​ជាតិ​ឡើយ។

ការ​ប្រកាស​វិល​ចូល​សភា​វិញ​ជា​មួយ​នឹង​របៀប​វារៈ​មួយ​ចំនួន​នោះ អ្នក​វិភាគ​មួយ​ចំនួន មាន​ជា​អាថ៌ លោក​បណ្ឌិត ចាន់ វិបុល បាន​លើក​ឡើង​ថា​ គឺ​ជា​ឡេះ​នយោបាយ និង​ជា​ការ​ទាល់​ច្រក​អស់​ផ្លូវ​នយោបាយ។ ប៉ុន្តែ​លោក​ចាន់ វិបុល ក៏​បាន​មើល​ឃើញ​ថា ការ​ចូល​សភា​វិញ ​ក៏​ជា​ប្រយោជន៍​សម្រាប់​ជាតិ​ផង​ដែរ​ ព្រោះ​ថា​សភា​កម្ពុជា​នឹង​មាន​សកម្មភាព មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នេះ​ក៏​ជា​សញ្ញាណ​នៃ​ភាព​ស្ងប់​ស្ងាត់​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ។ គួរ​បញ្ជាក់​ថា​បក្ស​ប្រឆាំង​បាន​ដើរ​ចេញ​ពី​សភា​តែ​ពី​ខែ​ឧសភា​កន្លង​មក​បន្ទាប់​ពី​មាន​ការ​ប៉ុន​ប៉ង​ចាប់​ខ្លួន​លោក​កឹម សុខា​ប្រធាន​ស្តីទី​គណបក្ស​ខណៈ​ដែល​ការ​ប្រឈម​មុខ​គ្នា​កាន់​តែ​ខ្លាំង​របស់​បក្ស​ធំ​ទាំង​ពីរ។

បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​ព្រម​ចូល​សភា​វិញ ក៏​ប៉ុន្តែ​គ្មាន​ឡើយ​ការ​ចរចា​រវាង​គណបក្ស​ដែល​ជា​ដៃគូ​សន្ទនា​ទាំងពីរ​ក្នុង​ក្រប​ខណ្ឌ​ប្រព័ន្ធ​តុលាការ។ នេះ​ជា​ជំហរ​ចុង​ក្រោយ​របស់​បក្ស​កាន់​អំណាច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ