អានតួអត្ថបទ
បទសម្ភាស

​លោក ​សម ​រង្ស៊ី៖​ ការ​ដក​បង្គោល​ព្រំដែន​នៅ​ភូមិ​កោះក្បាន​ក្នុង​ឆ្នាំ​២០០៩​គឺ​ត្រឹមត្រូវ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​បារាំង​​អន្តរជាតិ ​RFI ​នៅ​​រាត្រី​​នេះ​ គឺ​​លោក សម រង្ស៊ី ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​លោក ​សម ​រង្ស៊ី ​នៅ​ថ្ងៃ​នេះ ​បាន​បង្ហាញ​​ភាព​ត្រឹម​ត្រូវ​​របស់​លោក​​នៅ​ក្នុង​​សក​ម្ម​ភាព​​ដក​​បង្គោល​ព្រំ​ដែន​កម្ពុជា​-​វៀតណាម ​លេខ ​១៨៥ ​នៅ​​ភូមិ​​កោះ​ក្បាន​ ឃុំ​​សំរោង ​ស្រុក​​ចន្ទ្រា ​ខេត្ត​​ស្វាយ​រៀង ​​កាល​​ពី​​​ថ្ងៃ​ទី​​២៥​​តុលា​​​ឆ្នាំ​២០០៩​។ ​​ឆ្នាំ​​២០០៩ ​​ដែល​​​លោក ​​សម ​រង្ស៊ី ​​ត្រូវ​​បាន​​​តុលាការ​​ខេត្ត​​​ស្វាយ​រៀង​​​កាត់​ទោស​​​ឲ្យ​​​ជាប់​ពន្ធនាគា​​រយៈពេល​២​ឆ្នាំ ​ពី​បទ​ដក​​បង្គោល​​តម្រុយ​​ព្រំដែន​​នេះ​។ ​ប៉ុន្តែ​​នៅ​ថ្ងៃ​នេះ ​លោក ​សម រង្ស៊ី ​បាន​​បញ្ជាក់​ថា ​សកម្មភាព​​ដែល​​លោក​​បាន​ធ្វើ​​កាល​ពី​​ឆ្នាំ២០០៩​នោះ ​គឺ​ត្រឹមត្រូវ​។ ​ការ​អះអាង​​របស់​លោក ​គឺ​​យោង​តាម​​ផែន​ទី​​ចំនួន​២៦​ផ្ទាំង ​ដែល​​លោក​​អះអាង​ថា ​​ទើប​តែ​​យក​មក​​ពី​​ប្រទេស​​បារាំង​។​

លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ប​ទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នៅ​ថ្ងៃ​ទី២៩​ សីហា​ ២០១៣​
លោក​ សម​ រង្ស៊ី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ប​ទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នៅ​ថ្ងៃ​ទី២៩​ សីហា​ ២០១៣​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ