អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ដាស់​តឿន​វៀតណាម​រឿង​ព្រំដែន​សារ​ជា​ថ្មី

រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង កាល​ពី​លា្ងច​ថ្ងៃ​ទី​២៣​មិថុនា​បាន​ជួប​ជាមួយ​និង​លោក Le Hoai Trung អនុ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម។ ក្នុង​ជំនួប​ទ្វេភាគី​នេះ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​សារ​ជា​ថ្មី។

ប្រមុខ​​កាទូត​​កម្ពុជា​លោក ​ហោ ណាំហុង​
ប្រមុខ​​កាទូត​​កម្ពុជា​លោក ​ហោ ណាំហុង​ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​កាទូត​កម្ពុជា​លោក ហោ ណាំហុង បាន​លើក​យក​បញ្ហា​ព្រំដែន​មក​ពិភាក្សា​ទល់​មុខ​គ្នា​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បទេស​វៀតណាម។ កម្ពុជា​ដាស់​តឿន​សារ​ជា​ថ្មី​ទៅ​វៀតណាម​កុំ​ឲ្យ​សកម្មភាព​នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ ក្នុង​កិច្ច​ប្រជុំ វេទិកា​អាស៊ាន-ជប៉ុន លោក​ហោ ណាំហុង បាន​ទទូច​ជា​ថ្មី​ម្ដង់​ទៀត​អោយ​វៀតណាម​អនុវត្ត​តាម​គោលការណ៍​ដែល​ស្រប​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៅ​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​១៩៩៤​ រវាង​កម្ពុជា-វៀតណាម។

លោក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​ករណី​វៀតណាម​ជីក​ស្រះ​នៅ​ស្រុក​អូយ៉ាដាវ ខេត្តរតនគីរី និង​ករណី​សាងសង​ប៉ុស្តិ៍​យាម​នៅ​ជាប់​ភូមិ​ព្រែក​ស្បូវ​ឃុំ សំពៅ​លូន ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល។ កម្ពុជា​គូស​បញ្ជាក់​ឲ្យ​ភាគី​វៀតណាម​ត្រូវ​បញ្ឈប់​ការ​សាងសង​ប៉ុស្ដិ៍​យោធា​នោះ​ទោះ​បី​ជា​ក្នុង​ករណី​ជា​ការ​ជួសជុល​ក៏​ដោយ។ 

សូម​រំលឹក​ថា​បញ្ហា​ព្រំដែន​កម្ពុជា​បាន​ផ្ទុះ​បន្ត​គ្នា​តាំង​ពី​ខេត្ត​រតនៈគីរី ខេត្តត្បូងឃ្មុំ និង​ចុង​ក្រោយ​គឺ​ខេត្ត​កណ្តាល។ គិត​តាំង​ពី​ឆ្នាំ​២០១៣​មក កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ទៅ​កាន់​ក្រសួង​ការ​បរទេស​វៀតណាម និង​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ចំនួន​១០ច្បាប់ មក​ហើយ​ដើម្បី​ឱ្យ​ប្រទេស​ជិត​ខាង​មួយ​នេះ បក​ស្រាយ​ពី​សកម្មភាព​របស់​ខ្លួន​នៅ​តាម​ព្រំដែន។ យ៉ាង​ណា​ក៏​ដោយ​វៀតណាម​មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។ ភាគី​វៀតណាម​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​របាយការណ៍​ជូន​រដ្ឋាភិបាល​ហើយ ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កំពុង​រងចាំ​របាយការណ៍។

សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា វៀតណាម​នេះ​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា យន្តការ​តុលាការ​គឺ​ជា​ជម្រើស​ចុងក្រោយ​របស់​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ