អានតួអត្ថបទ
កម្ពុជា

កម្ពុជា​នឹង​មាន​សេដ្ឋកិច្ច​ប្រសើរ​ឡើង​ថែម​ទៀត​នៅ​ពេល​គម្រោង​គ្រាក់​ៗ​ទាំង​១៥​បញ្ចប់​នៅ​ឆ្នាំ​២០២៥

គម្រោង​ធំ​ៗ​ចំនួន​១៥ ​ទាក់ទង​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ស្ពាន​ថ្នល់​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ​។ ​គម្រោង​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​ដែល​ជា​ថវិកា​កម្ចី​និង​ឥណទាន​របស់​ប្រទេស​ចិន​និង​ជប៉ុន ​ត្រូវ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ​លើក​ឡើង​ថា ខ្លះ​កំពុង​រៀបចំ​ចាប់​ផ្តើម ​ខ្លះ​កំពុង​សិក្សា​ និង​ខ្លះទៀត​កំពុង​ជជែក​គ្នា​ដើម្បី​បញ្ជប់​នៅ​ឆ្នាំ​ក្រោយ​។

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ
គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ministry/rfi
ផ្សាយពាណិជ្ជកម្ម

គម្រោង​ធំ​ៗ​​សំខាន់​ៗ​ទាំងនោះ​រួមមាន ​គម្រោង​សាងសង់​ផ្លូវជាតិ ផ្លូវ​ក្រវ៉ាត់​ក្រុង ផ្លូវ​ល្បឿន​លឿន ការពង្រីក​ផ្លូវ ផ្លូវ​រថភ្លើង រថភ្លើង​អាកាស ការដឹកជញ្ជូន​តាមផ្លូវ​ទឹក កំពង់ផែ​ទឹក​ជ្រៅ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​ផង​នោះ ត្រូវបាន​ក្រសួង​សាធារណៈការ​នឹង​ដឹកជញ្ជូន​ប្រកាសថា ​នឹង​ចាប់​ផ្តើម​ជា​បន្តបន្ទាប់​គ្នា​ចាប់​ពី​ដើម​ឆ្នាំ​២០១៨ ​ខាងមុខ​នេះ​តទៅ​។

លោក​ វ៉ា ស៊ឹម​សុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង RFI ថា គម្រោង​គមនាគមន៍សំខាន់ៗទាំងនេះ នឹងត្រូវ​បញ្ចប់​តាម​ការ​កំណត់ទុកក្នុង​ចន្លោះ​ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ​២០២៥ ​ដែលជា​តំណាក់កាល​មួយ​ឆ្លើយតប​ទៅនឹង​ផែនការមេ​ក្នុងការ​ត​ភា្ជ​ប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០២៥។

អ្វី​ដែលជា​ផលប្រយោជន៍​សម្រាប់​ប្រជាជន​និង​ប្រទេស​កម្ពុជា អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ​រូបនេះ បញ្ជាក់ថា​ការកើតឡើង​គម្រោងគ្រាក់ៗទាំងនេះ នឹង​ជួយ​ដល់​ការធ្វើសមាហរណកម្ម​ផ្ទៃក្នុង​កម្ពុជា និង​មួយទៀត​ជួយ​កម្ពុជា​នៅក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ ដោយ​ក្នុងនោះ​នឹងធ្វើ​ឲ្យ​កំរិត​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ មានការ​ប្រសើរឡើង។

សូមបញ្ជាក់​ថា​ គម្រោង​ធំ​ៗ​ទាំងនេះ ​គម្រោង​មួយ​ចំនួន​ដែល​បាន​និង​កំពុង​ដំណើរកា​រ​នោះ​គឺ ការពង្រីក​ផ្លូវជាតិ​លេខ​៥​ជា​៤​គន្លង​ទៅមក គម្រោង​ផ្លូវជាតិ​លេខ​១១​ ផ្លូវជាតិ​លេខ​៣ ​ជាដើម​។ ដោយឡែក​គម្រោង​ផ្លូវ​ល្បឿន​លឿន​មួយចំនួន ដូចជា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន ក្រសួង​សាធារណៈការ​បញ្ជាក់​ថា​ បាន​បញ្ចប់​ការចរចា​ហើយ នៅតែ​ការសរសេរ​កិច្ច​ព្រមព្រៀង​ប៉ុណ្ណោះ​ ដែល​កិច្ចការ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ទាន់​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ចិន​នៅ​ប្រទេស​កម្ពុ​ជានា​ដើមឆ្នាំ​ក្រោយ​នេះ​។

ជាមួយ​គ្នា​នេះ​ គម្រោង​ផ្លូវ​រថភ្លើង​អាកាស​ AGT ​នៅ​ភ្នំពេញ ក៏​នឹងត្រូវ​បញ្ចប់​ការសិក្សា​និង​វាយតម្លៃ​ពី​អង្គការ​ Jica ​ជប៉ុន​នៅ​ដើមឆ្នាំ​ក្រោយ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ