អានតួអត្ថបទ
បទសម្ភាស

លោក ហែម សុជាតិ៖ យុទ្ធសាស្រ្ត​មិន​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ គឺ​ជា​ជោគជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ​លោក ហែម សុជាតិ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី ៥​នាក់​ ដែល​ការពារ​ក្តី​លោក កឹម សុខា ប្រធាន​ទីស្តី​គណបក្ស​សង្រ្គោះ​ជាតិ។ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ហែម សុជាតិ បាន​បញ្ជាក់​ថា ករណី​របស់​លោក កឹម សុខា ក្រុម​មេធាវី​នឹង​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​ ១៥​តុលា ខាង​មុខ​នេះ ពោល​គឺ នឹង​មិន​ឲ្យ​លើស​ពី​ថ្ងៃ​ ដែល​សាល​ក្រម​របស់​តុលាការ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ចូល​ជា​ស្ថាពរ​នោះ​ទេ។ បើ​តាម​លោក មេធាវី ការ​ធ្វើ​ដូច្នេះ គឺ​ជា​យុទ្ធសាស្រ្ត ដើម្បី​បន្ថយ​ល្បឿន​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ​លើ​ករណី​របស់​លោក កឹម សុខា។ មិន​តែ​ប៉ុណ្ណោះ យុទ្ធសាស្រ្ត​មិន​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នា​ពេល​កន្លង​មក គឺ​ជា​ជោគជ័យ​មួយ។​

លោក ហែម សុជាតិ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៥នាក់ ដែលការពារក្តីលោក កឹម សុខា ប្រធានទីស្តីគណបក្សសង្រ្គោះជាតិ។
លោក ហែម សុជាតិ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៥នាក់ ដែលការពារក្តីលោក កឹម សុខា ប្រធានទីស្តីគណបក្សសង្រ្គោះជាតិ។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ