អានតួអត្ថបទ
កម្ពុជា

លោក​ហោ ណាំហុង៖ លោក​កឹម សុខា​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១ ​ដោយសារ​ដើរ​មួល​បង្កាច់​រដ្ឋាភិបាល​

លោក​កឹម សុខា​ ត្រូវ​បាន​សមាជិក​សភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៦៨​រូប​បោះឆ្នោត​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១ ​រដ្ឋសភា​កម្ពុជា​ ដោយសារ​តែ​លោក​ដើរ​មួល​បង្កាច់​រដ្ឋាភិបាល​នៅ​គ្រប់​ទី​កន្លែង។ ​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ បន្ទាប់​​ពី​បញ្ចប់​កិច្ច​ប្រជុំ​ស្តីពី​ការ​ជំរាប​ជូន​អំពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ដល់​ប្រធាន​បេសកម្មការ​ទូត ​និង​ការិយាល័យ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩ វិច្ឆិកា​នេះ។ ​សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ហោ ណាំហុង៖

លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​
លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជាមួយ​ប្រធាន​បេសកម្ម​ការ​ទូត​ និង​ការិយាល័យ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ស្តីពី​ការ​ជំរាប​ជូន​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ​ហោ ណាំហុង ​បាន​ថ្លែង​បាន​ប្រាប់​អ្នក​សារព័ត៌​ពី​មូលហេតុ​ចំណង​ដែល​លោក​កឹម សុខា ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១ ​រដ្ឋសភា។ ​

សំលេង​លោក​ហោ ណាំហុង៖

ក្រៅ​ពី​រឿង​ដក​តំណែង​លោក​កឹម សុខា​នេះ​ លោក​ហោ ​ណាំហុង​ ក៏​បាន​ពន្យល់​ដល់​មន្ត្រី​អង្គ​ទូត​នានា​ផង​ដែរ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​អ្នក​កាសែត ​និង​អ្នក​បង្ហោះ​រូបភាព​តាម​ហ្វេសប៊ុក ​អោយ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​ក្នុង​ការ​ស្វែង​រក​ចាប់​ខ្លួន​ជន​ដៃដល់​ ដែល​បាន​វាយ​ទៅ​លើ​អ្ន​កតំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ នៅ​ខាង​មុខ​បរិវេណ​រដ្ឋសភា ​កន្លង​ទៅ​ថ្មី​ៗ​នេះ។​

លោក​ហោ ណាំហុង ក៏​បាន​បន្ត​ដែរ​ថា​ ក្រសួង​មហាផ្ទៃ ​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ ហើយ​បន្ទាប់​មក​មាន​មនុស្ស​៣​នាក់​បាន​ចូល​ខ្លួន​ មក​សារភាព​ចំពោះ​ក្រសួង​មហាផ្ទៃ ​ដោយ​ពួកគេ​ដឹង​ថា​ក្រសួង​មហាផ្ទៃ​បាន​ស្គាល់​ពួក​គេ​រួច​ហើយ។ បច្ចុប្បន្នជ​ន​ដៃ​ដល់​ទាំង​៣​នាក់​ កំពុង​តែ​ជាប់​ពន្ធនាគារ។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខណៈ​ពេល​នេះ ​លោកកឹម សុខា​ កំពុង​តែ​មាន​វត្តមា​ននៅ​ក្រៅ​ប្រទេស​ ហើយ​ការ​វិល​ត្រឡប់​ចូល​មក​ម្ពុជា​វិញ​នោះ ​នៅមិ​នទាន់​ បញ្ជាក់​ពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ