អានតួអត្ថបទ
បទសម្ភាស

លោក គឹម សន្តិភាព​៖ ការ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត ក៏​មើល​ទៅ​លើ​ស្ថានភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​ដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​រាត្រី​នេះ​ គឺ​លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌។ ជា​រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ធ្វើ​ការ​លើក​លែង​ទោស និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ៣​ដង​ដែល​ក្នុង​នោះ​មាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី វិសាខ​បូជា​និង​បុណ្យ​អុំទូក។ ដោយ​ឡែក​នៅ​ឆ្នាំ​នេះ ការ​លើក​លែង​ទោស និង​បន្ធូ​បន្ថយ​ទោស​ត្រូវ​បាន​ប្រកាស​យឺត​ពេល​បន្តិច ហើយ​ចំនួន​អ្នក​ទោស​ ដែល​ត្រូវ​បាន​លើក​លែង​ក៏​មាន​ត្រឹមតែ​បី​នាក់​ផង​ដែរ ខណៈ​ការ​បន្ធូរ​បន្ថយ​ទោស​មាន​ត្រឹម​តែ​៧៧​នាក់។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក​កឹម សន្តិភាព​បាន​បញ្ជាក់​ថា ចំនួន​តិច​បែប​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ស្ថានភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ។  សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​ប្រាក់ ធីតា ​និង​លោក​គឹម សន្តិភាព៖

លោកគឹម ​សន្តិភាព ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​
លោកគឹម ​សន្តិភាព ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​ @Kim Santepheap
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ