អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ​នៅ​រក្សា​ការ​សំងាត់​នៃ​សមាស​ភាព ​គ.ជ.ប​ ថ្មី​

ដូច​ការ​គ្រោង​ទុក​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី៦​មេសា​ម្សិល​ម៉ិញ​នេះ​​ ភាគី​គណបក្ស​ប្រជា​ជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក​ ស​ ខេង​ បាន​ជួប​ពិភាក្សា​ជា​មួយ ​លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​វិមាន​រដ្ឋ​សភា។​ កិច្ច​ពិភាក្សា​បាន​ផ្តោត​ទៅ​លើ​ការ​ជ្រើស​រើស​សមាស​ភាព​ គជប​ ថ្មី​ រួម​ទាំង​ការ​កំណត់​តួនាទី​ ប្រធាន ​និង​អនុ​ប្រធាន​នៃ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​ថ្មី​នេះ។​ ​ប៉ុន្តែ​កិច្ច​ប្រជុំ​កាល​ពីថ្ងៃ​ម្សិល​ម៉ិញ ​ភាគី​ទាំង​ពីរ​បាន​រក្សា​ការ​សម្ងាត់​នៃ​សមាស​ភាព​ គជប​ ថ្មី ​រហូត​ដល់​ជំនួប​លើក​ក្រោយ​នៃ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​មេសា​ខាង​មុខ​។ ​

លោក ស ខេង ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន​នៅ​រដ្ឋសភា​ និង​លោក​ សម​ រង្ស៊ី​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​នៅ​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មេសា ​ឆ្នាំ២០១៥​។
លោក ស ខេង ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន​នៅ​រដ្ឋសភា​ និង​លោក​ សម​ រង្ស៊ី​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​នៅ​រដ្ឋសភា​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​មេសា ​ឆ្នាំ២០១៥​។ @RFI
ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្រោយ​កិច្ច​ប្រជុំ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី៦​មេសា​ម្សិល​ម៉ិ​ញ ​ភាគី​គណបក្ស​ប្រជា​ជន​កម្ពុជា ដឹក​នាំ​ដោយ​លោក​ ស ខេង ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន​នៅ​រដ្ឋសភា ​និង​លោក​ សម រង្ស៊ី ​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​តិច​នៅ​រដ្ឋសភា​ បាន​ផ្តោត​ទៅ​លើ​សមាស​ភាព​ សមាជិក​ គជប ថ្មី ​ទាំង​៩នាក់​ ក៍​ប៉ុន្តែ ​ភាគី​ទាំង​ពីរ​នៅ​តែ​រក្សា​ការ​សម្ងាត់​ មុន​ពេល​ការ​ជួប​គ្នា​ជា​ថ្មី​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី៨​ខែមេសា​ខាង​មុខ។
 
សូម​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ដោយ​មាន​សមាស​ភាព​បី​នាក់​ម្ខាង​នេះ​ ភាគី​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹក​នាំ​ដោយ​លោក​ ស ខេង​ អម​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​ទៀត ​គឺ​លោក គាត​ ឈន់​ និង​លោក​ស្រី ​ម៉ែន​ សំអន។​ ចំណែក​ឯ​ភាគី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ដោយ​លោក​ សម​ រង្ស៊ី ​និង​អម​ដោយ ​លោក​ កឹម​ សុខា ​អនុប្រធាន​ និង​លោក​ យឹម​ សុវណ្ណ។
 
ការ​ប្រជុំ​ពិភាក្សា​បាន​ធ្វើ​ឡើង​ នៅ​ក្រោយ​ពេល​ដែល ​រដ្ឋសភា​បាន​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើសុំ​បេក្ខ​ភាព​ជា​សមា​ជិក ​គជប​ ថ្មី​នៅ​ប្រមាណ​ជា​ម៉ោង​៥និង៣០នាទី​ល្ងាច​ថ្ងៃទី​៦មេសា។​ តាម​គំរោង ភាគី​ទាំង​ពីរ​នឹង​ជួប​គ្នា​ជា​ថ្មី​នៅ​ថ្ងៃ​ទី៨មេសា​ខាង​មុខ ​បន្ទាប់​មក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹង​ប្រជុំ​នៅ​ថ្ងៃទី៩​មេសា ​មុន​ពេល​រដ្ឋ​សភាព​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ដើម្បី​អនុម័ត​ សមាសភាព​ គជប​ ថ្មី​នៅ​ថ្ងៃទី​១៣​មេសា។ អ្វី​ដែល​គេ​ដឹង​ពី​សមាសភាព​ គជប ​ថ្មី ​នៅ​ពេល​នេះ គឺ​លោក ហង្ស ​ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​សង្កេត​ការ​បោះ​ឆ្នោត​និច​ហ្វិច និង​លោក​ គួយ​ ប៊ុន​រឿន​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ