អានតួអត្ថបទ
កម្ពុជា

ឆ្នាំ ២០២០ កម្ពុជា​ប្តេជ្ញា​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ ៩% ក្នុង​មួយ​ឆ្នាំ

ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​លោក ស ខេង នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែ មករា នេះ​បាន​បង្ហាញ​ពី​ជំហរ​របស់​កម្ពុជា ក្នុង​ការ​កាត់​បន្ថ​យគ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​អ្នក​ស្លាប់​គ្រោះថ្នាក់​ចរាចរណ៍ យ៉ាងហោច​ណាស់ ៩ % ក្នុង​មួយ​ឆ្នាំ នា​ឆ្នាំ ២០២០។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ស្រប​ពេល ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ ២០១៦ ថយ​ចុះ ២៧១ នាក់ ស្មើ​នឹង ១៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥។ ជុំវិញ​បញ្ហា​ចរារណ៍ នេះ ដើម្បី​កាត់​បន្ថយ និង​ការ​កក​ស្ទះ​ចរាចរណ៍ ក្រសួង​មហា​ផ្ទៃ​អាច​នឹង​ពិចារណា ជ្រើសរើស ប៉ូលិស​ចរចរណ៍​ជាប់​កិច្ច​សន្យា​បន្ថែម​ទៅ​លើ​កម្លាំង​ប៉ូលិស​ចរាចរណ៍ ដែល​មាន​ស្រាប់​នៅ​ពេល​បច្ចុប្បន្ន។

រូបភាពចាស់៖ នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
រូបភាពចាស់៖ នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​បូក​សរុប​លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ថ្មី​ឆ្នាំ ២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ ២០១៦ មាន​ភាព​ថម​ថោយ ជាង​ឆ្នាំ ២០១៥។ ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ ២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ គ្រោះថ្នាក់​ចរាចរណ៍ ឆ្នាំ ២០១៦ បាន​កើត​ឡើង​ចំនួន ៣៧០០ លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១៧១៧ នាក់ និង​របួស ៦៦០៧ នាក់ ធ្ងន់ ៥៩% ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត។

ដោយ​នៅ​ក្នុង​នោះ ភាគ​ច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​កើត​ឡើង​ខ្ពស់​ចំពោះ​អ្នក​ជិះ​ម៉ូតូ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ជា​អ្នក​ជិះ​ម៉ូតូ ចំនួន ១២៧៤ នាក ស្មើ​នឹង ១១% អ្នក​ស្លាប់ ថយ​ចុះ ២៧១ នាក់ ស្មើនឹង ១៤% និង​អ្នក​របួស​ថយ​ចុះ ចំនួន ៥៤២ នាក់ ស្មើ ៨%។ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​មាន​ជា​អាថ៍៖ ការ​បើកបរ​លើស​ល្បឿន​កំណត់ មិន​ប្រកាន់​ស្តាំ ស្រវឹង មិន​គោរព​សិទ្ធិ វ៉ាជែង កត្តា​យានយន្ត និង​ងងុយ​ដេក។

លោក ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក និង​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ បាន​ណែនាំ​ឲ្យ អាជ្ញាធរ និង​ថ្នាក់​ដឹកនាំ​នៅ​តាម​បណ្តា​រាជធានី ខេត្ត ត្រូវ​ចាំបាច់​ត្រូវ​ប្រជុំ​ផ្សព្វផ្សាយពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក បញ្ហា​ភូមិឃុំ​មាន​សុវត្ថិភាព និង​តាម​ដាន​សកម្មភាព​អនុវត្ត​ច្បាប់​របស់​មន្រ្តី​ថ្នាក់​ក្រោម​ជាតិ យ៉ាង​ហោច​ណាស់ មួយ​ទៅ​ពីរ​ដង ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​គោលដៅ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ឲ្យ​បាន ៥០% នា​ឆ្នាំ ២០២០ តាម​ផែន​ការ​ទសវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ យ៉ាងហោច​ណាស់​ក្នុង​មួយ​ឆ្នាំ ៩% គណៈកម្មាការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា បង្កើន​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ បង្កើន​សុវត្ថិភាព​យានយន្ត វិសោធនកម្ម និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​គ្រប់គ្រង​និង​វាយ​តម្លៃ​លើ​សុវត្ថិភាព​ដឹក​ជញ្ជូន អ្នក​ដំណើរ​ និង​ទំនិញ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ