អានតួអត្ថបទ
កម្ពុជា

ល្បែង​ទាញ​ព្រ័ត្រ​កម្ពុជា ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ​

បន្ទាប់​ពី​ប្រើ​ពេល​សិក្សា ​និង​ត្រួត​ពិនិត្យ​សំណើ​របស់​កម្ពុជា​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ អង្គការយូណេស្កូ ​បាន​សម្រេច​ដាក់​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទេស​កម្ពុជា​ និង​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទេស​៣​ទៀត ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ។ ការ​ដាក់​បញ្ចូល​នេះ ​ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​ក្រសួង​វប្បធម៌ ​និង​ប្រជាពលរដ្ឋ​ខ្មែរ។​អត្តបទដោយ៖ ឃុត សុខឿន

អង្គការ​យូណេស្កូ ​បាន​សម្រេច​ដាក់​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទេសក​ម្ពុជា ​និង​ល្បែង​ទាញព្រ័ត្រ​របស់​ប្រទេស​៣​ទៀត ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ។​​
អង្គការ​យូណេស្កូ ​បាន​សម្រេច​ដាក់​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទេសក​ម្ពុជា ​និង​ល្បែង​ទាញព្រ័ត្រ​របស់​ប្រទេស​៣​ទៀត ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ។​​ @ពី​​គេហ​ទំព័រ​​ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​​នៅ​​កម្ពុជា​
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ដាក់​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​របស់​កម្ពុជា​ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១០​ នៃ​គណៈកម្មការ​​បេតិកភណ្ឌ​ពិភព​លោក ​របស់​អង្គការ​យូណេស្កូ ​ដែល​ប្រព្រឹត្ត​ទៅ ​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ​ដល់​ថ្ងៃ​ទី​៤ធ្នូ​ ឆ្នាំ ​២០១៥ ​នាទី​ក្រុង​វិនហ៊ើក ​ប្រទេស​ណាមីប៊ី។​

លោក​ ហាប់ ទូច ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌​ របស់​ក្រសួង​វប្បធម៌​បាន​អោយ​ដឹង​ថា ​កម្ពុជា​បាន​ស្រាវជ្រាវ​ និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ល្បែងទាញព្រ័ត្រ​នេះ​នៅ​ឆ្នាំ​២០១៣​ ហើយ​បាន​បញ្ជូន​សំណើ​ទៅ​អង្គការ​យូណេស្កូ​នៅ​ដើម​ឆ្នាំ​២០១៤។​

លោក​ ហាប់ ទូច បាន​ឲ្យ​ដឹង​ទៀត​ថា ​ដោយ​ល្បែង​ទាញ​ព្រ័ត្រ​មិន​មែន​​ជា​​ល្បែង​ផ្តាច់​មុខ​របស់​កម្ពុជា​ និង​ដោយ​​អង្គការ​យូណេស្កូ​មាន​បំណង​អោយ​ប្រទេស​ដែល​មាន​ល្បែង​ប្រហាក់​ប្រហែល​ធ្វើ​ការ​រួម​គ្នា​ ដូច្នេះ​ហើយ ​កម្ពុជា​ក៏​បាន​បញ្ជូន​សំណើ​របស់​ខ្លួន​ដោយ​រួម​នឹង​សំណើ​របស់​ប្រទេស​៣​ទៀត​គឺ ប្រទេសហ្វី​លីពីន ​ប្រទេសកូរ៉េ ​និង​ប្រទេស​វៀតណាម ​ទៅកាន់​អង្គការ​យូណេស្កូ។​

ទាក់ទង​នឹង​ការ​សម្រេច​នេះ ​លោក​ហាប់ ​ទូច ​បន្ត​ថា​នៅ​ក្នុង​លក្ខខណ្ឌ​របស់​ខ្លួន​ អង្គការ​យូណេស្កូ​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​សារៈ​សំខាន់​របស់​ល្បែង​ទាញព្រ័ត្រ​នេះ​នៅ​ក្នុង​សហគមន៍​នីមួយ​ៗ​ ជា​ជាង​ប្រវត្តិ​របស់​ល្បែង​នេះ។​ ដូច្នេះ​ហើយ​ទើប​ល្បែង​ទាញ​ព្រ័ត្រ​របស់​ប្រទស​៣​ទៀត ​ត្រូវ​បាន​បញ្ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ។

ក្រៅ​ពី​ល្បែង​ទាញ​ព្រ័ត្រ​នេះ ​អង្គការ​យូណេស្កូ ​ក៏​បាន​ដាក់​បញ្ចូល​ ប្រាសាទ​ព្រះវិហារ ​ល្ខោន​​ស្រមោល​ស្បែក​ធំ​ របាំ​ព្រះរាជទ្រព្យ ​ប្រាសាទ​អង្គរវត្ត​ ជា​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្ស​ជាតិ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ