អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​អនុញ្ញាត​ឲ្យ​មាន​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃ​ចន្ទ ទី ២៩ តុលា​បាន​ប្រកាស​ថា មក​ដល់​ពេល​នេះ រដ្ឋាភិបាល មិនទាន់​បាន​អនុញ្ញាត​ឲ្យ​មាន​ការផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ នៅ​ខេត្ត​កោះកុង ជាប់​ព្រំដែន​ថៃ ពិត​ជា​មាន​ក្រុមហ៊ុន​ឯកជន ស្នើ​សុំ​ចង់​សិក្សា ដើម្បី​ឈាន​ទៅ​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​នោះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​យ៉ាង​ដូច្នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ឆ្លើយតប​នឹង​ការលើក​ឡើង​របស់​ប្រទេស​ជិតខាង​មួយ​ចំនួន ដែល​បាន​បង្ហាញ​ពី​កង្វល់ លើ​គម្រោង​ផលិត​អគ្គិសនី ដើរ​ដោយ​នុយក្លេអ៊ែរ នៅក្នុង​ខេត្តកោះកុង។ ក៏ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​ពេលនេះ កម្ពុជា​មិនទាន់​មាន​សមត្ថភាព​ទេ។

ជាមួយ​គ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់​ថា ទៅថ្ងៃ​មុខ កម្ពុជា នឹង​អាច​ឈាន​ដល់​ការផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលនុយ​​ក្លេអ៊ែរ ហើយ​បច្ចុប្បន្ននេះ នៅ​សាកលវិទ្យាល័យ​បាត់ដំបង គេ​ក៏​កំពុង​សិក្សា​អំពី​ផ្នែក​វិស្វកម្ម​នុយក្លេអ៊ែរ​នេះ​ផង​ដែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ