អានតួអត្ថបទ
កូតឌីវ័រ

អំពើ​ហិង្សា​រីក​រាលដាល​ទៅ​ដល់​ទីក្រុងYamoussoukro និង​ខាងលិច​ប្រទេស

នៅ​កូតឌីវ័រ​ ភ្នក់​តានតឹង​មាន​កាន់​តែ​ច្រើន​ឡើង។ បន្ទាប់​ពី​Abidjan​ដែល​រំជើប​រំជួល​មួយ​សប្តាហ៍​មក​ហើយ​ ​ អំពើ​ហិង្សា​បាន​រីក​រាល​ដាល នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​២៥​កុម្ភៈ​ទៅ​ដល់​រដ្ឋ​ធានី​នយោបាយ​Yamoussoukro​ និង​ខាង​លិច​ប្រទេស។ ម្យ៉ាង​ទៀត​ ​ មេ​ដឹកនាំ​យុវជន​Charles​ Blé​ Goudé​បាន​អំពាវ​នាវ​នៅ​ថ្ងៃ​ដដែល​នេះ​ឱ្យ​យុវជន​ស្នេហា​ជាតិ​បិទ​ខ្ទប់​ ចរាចរណ៍​នៃ​យាន​យន្ត​របស់​អ.ស.ប.​(​ Onuci​)​ ហើយ​បម្រាម​គោចរ​នៅ​ពេល​យប់​ទូទាំង​ប្រទេស​ជាតិ​ត្រូវ​បាន​ដាក់​ជា​ថ្មី​ឡើង ​វិញ​ នៅ​ចុង​សប្តាហ៍​នេះ។

ប្រជាជន​រត់​ចោល​ផ្ទះ​សម្បែង​ បន្ទាប់​ពី មាន​ការផ្ទុះ​អាវុធនៅ​ទីក្រុង​ Abidjan នៅ​ថ្ងៃ​សុក្រ​ទី ២៥​កុម្ភៈ ២០១១
ប្រជាជន​រត់​ចោល​ផ្ទះ​សម្បែង​ បន្ទាប់​ពី មាន​ការផ្ទុះ​អាវុធនៅ​ទីក្រុង​ Abidjan នៅ​ថ្ងៃ​សុក្រ​ទី ២៥​កុម្ភៈ ២០១១ REUTER/Luc Gnago
ផ្សាយពាណិជ្ជកម្ម

 

02:24

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា

នៅ​ខាង​លិច​កូតឌីវ័រ​ ​ រណសិរ្ស​មួយ​ត្រូវ​បាន​បើក​ហើយ​ស្រប​តាម​ប្រភព​ព័ត៌មាន​ត្រូវ​គ្នា​ ពួក​កង​កម្លាំង​ថ្មី​ (​ les​ Forces​ Nouvelles​ )​ បាន​ទម្លាយ​ខ្សែ​បន្ទាត់​ការពារ​មួយ​របស់​ខ្មាំង​សត្រូវ​ឆ្ពោះ​ទៅ​ប៉ែក​ខាង​ត្បូង​​ប្រទេស។ នៅ​រសៀល​ថ្ងៃ​២៥​កុម្ភៈ​ កង​កម្លាំង​ថ្មី​នេះ​បាន​បោះ​ទី​តាំង​ខ្លួន​នៅ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ទី​ក្រុង​Toulepleuដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០​ឬ​៥០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​Libéria​ ។​ការប្រយុទ្ធ​គ្នា​ឡើង​វិញ​នៅ​មណ្ឌល​នេះ​បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់​រត់​ភៀស​ខ្លួន។

នៅ​រដ្ឋ​ធានី​Abidjan​ នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​ ក៏​មាន​បណ្តាជន​រាប់​ពាន់​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ទី​លំនៅ​ខ្លួន​ដែរ​។នៅ​ពេល​ព្រឹក​ គេ​បាន​ចាក​ចេញ​ពី​ទី​ក្រុង​Abobo​និង​គេច​ពី​ការប្រយុទ្ធ​គ្នា​ ដើម្បី​ទៅ​ជ្រកកោន​នៅ​ឃុំ​ដទៃ​ទៀត។ ប្រសិន​បើ​នៅ​Abobo​ ជា​ដែន​អំណាច​របស់​លោក​Alassane​ Ouattara​ មាន​សភាព​ស្ងប់​ស្ងាត់​ ​ ​ នោះ​នៅ​ឯ​Yopougon​ជា​ដែន​អំណាច​របស់​លោក​Laurent​ Gbagbo​ ពុំ​ដូច្នេះ​ទេ។ យុវជន​នៃ​ភាគី​ទាំង​ពីរ​បាន​ដុត​បំផ្លាញ​យាន​យន្ត​និង​បាន​ចោល​ដុំ​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

ការប្រយុទ្ធ​គ្នា​ក៏​បាន​ឆ្លង​រាល​ដាល​ដល់​វិស័យ​គមនាគមន៍​ផង​ដែរ។ ការបញ្ជូន​សារ​តាម​ទូរស័ព្ទ​ដៃ​ត្រូវ​បាន​ផ្តាច់​ ហើយ​កាសែត​ដែល​គាំ​ទ្រ​លោក​Alassane​ Ouattara​បាន​ទទួល​រង​ទ័ណ្ឌកម្ម​ហិរញ្ញវត្ថុ ឬ​ក៏​ត្រូវ​ផ្អាក​មិន​ឱ្យ​ចេញ​ផ្សាយ៕

ម្យ៉ាងទៀត​ ​ ប៉ូលិស​ដែល​ស្មោះត្រង់​ចំពោះ​លោក​Laurent Gbagbo ល្ងាចមិញ​បាន​ចោទ​បេសកកម្ម​អសប នៅ​ក្នុង​ប្រទេស​ថា បាន​សម្លាប់​ប៉ូលិស​ម្នាក់​នៅក្នុង​ឧប្បត្តិហេតុ​មួយ នៅDaloa។ សម្រាប់​អ្នកនាំពាក្យ​របស់​អសប (ONUCI)  “ រឿង​នេះ​គឺ​ជា​ការប្រឌិត​សុទ្ធសាធ”។ ឆ្លើយតប​ចំពោះ​បេសកជន​ពិសេស​នៃ​វិទ្យុបារំាង​អន្តរជាតិ​ប្រចាំ​ទីក្រុង​Adbijan លោក​Hamadoun Touré​បាន​ពន្យល់​បំភ្លឺថា ផ្ទះរបស់​សមាជិក​នៃ​បុគ្គលិក អសប ​(ONUCI)  ត្រូវ​បាន​គេ​លួចប្លន់នៅ​Daloa ប៉ុន្តែ កង​កម្លាំង អសប ប្រចាំ​នៅ​កូតឌីវ័រ​ពុំ​បាន​បាញ់​ទៅ​លើ​អ្នកណាម្នាក់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ