អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​និងសង្គមស៊ីវិល ប្រជុំពិភាក្សាពី​ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាអ៊ីនធឺណេត​

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី សេរីភាពអ៊ីនធឺណេត៖ កាលានុវត្តនភាព និងការប្រឈម តំណាងរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវមានច្បាប់គ្រប់គ្រងអ៊ីនធឺណេត ដើម្បីឲ្យស្របទៅនឹងការប្រឈមនានា ដែលកើតចេញពីភាពជឿនលឿននៃបច្ចេកវិទ្យា។ នេះគឺជាយោបល់ ដែលត្រូវបានថ្លែងឡើង នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយវិទ្យាស្ថានបើកទូលាយ នៅថ្ងៃទី ២៩កញ្ញានេះ នាភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ។

បណ្តាញសង្គម។
បណ្តាញសង្គម។
ផ្សាយពាណិជ្ជកម្ម

ច្បាប់គ្រងគ្រងអ៊ីនធឺណេត នឹងមិនមែនជាការចេះតែចាប់ឃុំឃាំង អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត តាមរយៈការបញ្ចេញទស្សនៈផ្សេងៗនោះទេ។ នេះគឺជាការលើកឡើង របស់លោកស៊ិន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានជាតិ នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ទោះបីជាសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ីនធឺណេត មិនទាន់ទាំងចេញស្រួលបួលផង ប៉ុន្តែលោកស៊ិន រ៉ាពីដ បានបកស្រាយពីអត្ថប្រយោជន៍នៃការមានច្បាប់នេះថា នឹងអាចការពារសិទ្ធិអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបាន។

លោកស៊ិន រ៉ាពីដ បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ អ្នកដែលកំពុងកាន់កាប់ស៊ីមកាតនៅក្នុងប្រទេសកម្ពុជា មានចំនួនជាង ២០លាននាក់ ដែលចំនួននេះ លើសពីចំនួនប្រជាជនសរុបទូទាំងប្រទេសទៅទៀត។ ហើយក៏មានអ្នកប្រើប្រាស់មួយចំនួន បានប្រើអ៊ីនធឺណេត នៅក្នុងទូរស័ព្ទដៃរបស់ខ្លួនផងដែរ។ ដូច្នេះវិធានការគ្រប់គ្រង បទល្មើសផ្សេងៗ គឺជារឿងចាំបាច់។

នៅពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏ទើបបានបង្កើត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងគោលដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត។ បទល្មើសបច្ចេកវិទ្យា ដែលរួមមាន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត ការជំរិតទារប្រាក់ ការឆបោក ចរាចរណ៍រូបភាពអាសអាភាស ជាដើម។

ក្នុងសិក្ខាសាលានោះផងដែរ លោកស្រីជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ ចង់ឲ្យអ្នកប្រើប្រាស់អ៊ីនធឺណេត ជាពិសេសគឺអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានភាពឆ្លាតវៃ យកបច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មានវិទ្យា ជាឧបករណ៍សម្រាប់ផ្សព្វផ្សាយចែករំលែក និងផ្ទុកព័ត៌មាន។ មិនគួរយកបច្ចេកវិទ្យា ទៅប្រព្រឹត្តិអំពើអសីលធម៌សង្គម ឬបទឧក្រិដ្ឋ ឆរបោកអ្វីផ្សេងៗនោះទេ។

សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីសេរីភាពអ៊ីនធឺណេត កាលានុវត្តនភាព និងការប្រឈម ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីតម្រូវការ និងការព្រួយបារម្ភ របស់ក្រុមអ្នកសិក្សា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក្រុមយុវជន អង្គការក្នុងស្រុក វិស័យឯកជន អំពីសេរីភាពអ៊ីនធឺណេត នៅក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ