អានតួអត្ថបទ
ហ្គាហ្សា

សន្និសីទ​ម្ចាស់​ជំនួយ​ ដើម្បី​ស្តារ​តំបន់​ហ្គា​ហ្សា ​ធ្វើ​នៅ​ទីក្រុង​គែរ

សន្និសីទ​នៃ​បណ្ដា​ម្ចាស់​ជំនួយ ​ដើម្បី​ស្តារ​តំបន់​ហ្គា​ហ្សា​ បើក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ក្នុង​រដ្ឋធានី​គែរ​របស់​ប្រទេស​អេហ្សីប។ ​ប្រហែល​៥០​ប្រទេស​ចូល​រួម​ ព្រម​ទាំង​មាន​អង្គការ​អន្តរជាតិ​ជា​ច្រើន​ទៀត​ផង។​ សេចក្តី​ត្រូវ​ការ​ជំនួយ​គឺ​ធំ​ធេង​ណាស់ ​ក្រោយ​សង្គ្រាម​ក្នុង​រដូវ​ក្តៅ ​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេស្ទីន​ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២០០០​នាក់។

Un Palestinien grimpe dans les décombres d'un immeuble à Gaza, le 25 août 2014.
Un Palestinien grimpe dans les décombres d'un immeuble à Gaza, le 25 août 2014. AFP PHOTO/ MAHMUD HAMS
ផ្សាយពាណិជ្ជកម្ម

ផ្ទះ៨០០០០ខ្នង​ខ្ទេចខ្ទី រោងចក្រ​ដួល​រាប​ដល់​ដី ហេដ្ឋារចនាសម្ព័ន្ធ​នានា​ខូចខាត... សង្គ្រាម​នៅ​ហ្គា​ហ្សា នា​រដូវក្តៅ​នេះ បាន​បង្ក​វិនាសន្តរាយ។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បាន​វាយតម្លៃ​សេចក្តី​ត្រូវការ​ជំនួយ​យ៉ាងតិច៣០០០លាន​អឺរ៉ូ ឬ៣៨០០លាន​ដុល្លារ ដើម្បី​កសាង​តំបន់​នេះ​ឡើង​វិញ​។

តាំង​ពីមុន​សង្គ្រាម ស្ថានភាព​នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​គឺ​អាក្រក់​ខ្លាំងណាស់​ទៅហើយ។ ដោយ​សារតែ​ការបិទ​ព្រំដែន​របស់​អ៊ីស្រាអែល និង​អេ​ហ្សី​ប ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រស់ក្នុង​ភាពក្រីក្រ និង​មិនអាច​ធ្វើដំណើរ​ដោយ​សេរី​បានទេ។ ប្រមុខ​ការទូត​ប៉ា​ឡេ​ស្ទី​ន មាន​សុទិដ្ឋិនិយម ចំពោះ​​ជោគជ័យ​នៃ​សន្និសីទ​ទីក្រុង​គែរ។ លោក​សង្ឃឹមថានឹង​ប្រមូលបាន​បរិមាណ​ជំនួយ​ចាំបាច់ សម្រាប់​ស្តារ​តំបន់​ហ្កា​ហ្សា​ឡើងវិញ។ ប៉ុន្តែ​បណ្ដា​ប្រទេស​ម្ចាស់ជំនួយ មិនទាន់​ធានា​ទាំងស្រុង​នៅឡើយ​ទេ។

តាមពិត បន្ទាប់ពី​សង្គ្រាម៣ដង ក្នុង​រយៈពេល៦ឆ្នាំ ម្ចាស់ជំនួយ​ធុញ​នឹង​ការផ្តល់​ជំនួយ​សម្រាប់​តែ​ការបំផ្លាញ​ទៅវិញ។ ដូច្នេះ សន្និសីទ​នេះ​គួរតែ​ជា​ឱកាស​សម្រាប់​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​នយោបាយ​មួយ ក្នុងការ​បញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ដែរ។ ការបើក​ព្រំដែន​តំបន់​ហ្គា​ហ្សា គឺ​ចាំបាច់ ដើម្បី​បញ្ចៀស​អំពើហិង្សា និង​មហន្តរាយ​ជាថ្មី ចំពោះ​ប្រជាជន និង​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ