អានតួអត្ថបទ
ម៉ិចស៊ិក-អាមេរិក

ម៉ិចស៊ិក​​ធ្វើ​បត្យាប័ន​​​បញ្ជូន​​ស្តេច​អាភៀន​​El Chapo​ អោយ​​អាមេរិក​​​​​

នៅថ្ងៃ​ព្រហស្បតិ៍​១៩មករា​ម្សិលមិញ ​អាជ្ញាធរ​ម៉ិចស៊ិក​បាន​ធ្វើបត្យាប័ន បញ្ជូន​ស្តេចអាភៀន​ដ៏ល្បី ​គឺ Joaquin El Chapo Guzman អែលស្ហាប៉ូ ទៅ​អោយ​អាមេរិក។ ​តុលាការ​កំពូល​ម៉ិចស៊ិក​បាន​ទាត់ចោល​បណ្តឹង​ចុងក្រោយ​របស់​អែលស្ហាប៉ូ។ ការបញ្ជូន​ស្តេចអាភៀនទៅ​​អោយ​អាមេរិក ធ្វើឡើង១ថ្ងៃ​ប៉ុណ្ណោះ មុន​ប្រធានាធិបតី​អាមេរិកថ្មី ដូណាល់ ត្រាំ ​ស្បថ​ចូលកាន់​តំណែង។ 

ស្តេចអាភៀន​ដ៏​មាន​ឥទ្ធិពល​ El Chapo
ស្តេចអាភៀន​ដ៏​មាន​ឥទ្ធិពល​ El Chapo REUTERS/Henry Romero
ផ្សាយពាណិជ្ជកម្ម

El Chapo អាយុ​៦២ឆ្នាំ ​ជា​ស្តេច​អាភៀន​ម៉ិចស៊ិក​​ ​ដ៏ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​ក្នុង​ពិភពលោក។ ម្សិលមិញ អាជ្ញាធរ​ម៉ិចស៊ិក​បាន​បញ្ជូន​ខ្លួន​ស្តេចអាភៀន​រូបនេះ​ទៅ​ក្រុង​ញូវយក។ សូមរំលឹក​ថា​ អែលស្ហាប៉ូ​​ដឹកនាំ​ក្រុម​ Cartel de Sinaloa កាតែល ដឺ ស៊ីណាឡូអា ជា​បណ្តាញ​ក្រុម​ជំនាញ​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ។ រដ្ឋ​ចំនួន​៦​ នៅ​សហរដ្ឋអាមេរិក ក្នុងនោះ​មាន​រដ្ឋ​ញូវយក​ផងដែរ​ ​បាន​​​ចោទ​ស្តេច​អាភៀន​រូបនេះ ​ពីបទ​ជួញដូរគ្រឿងញៀន ​លាងលុយ​កខ្វក់ ​ទិញ​អាវុធ​ខុសច្បាប់ ​រឺ​ក៏អំពើឧក្រិដ្ឋ​ផ្សេងទៀត។ ​

អែល​ស្ហាប៉ូ​ត្រូវបាន​ចាប់ខ្លួន​ កាលពី​ឆ្នាំ​ ១៩៩៣ នៅប្រទេស​​ហ្កាតេម៉ាឡា។ តាំងពី​ឆ្នាំ​២០០១​មក ស្តេចគ្រឿងញៀន​រូប​នេះ​ ​បាន​លួច​រត់ចេញ​ពី​គុក ច្រើន​ដង​មកហើយ ធ្វើអោយ​គាត់​កាន់តែ​​ល្បីឈ្មោះថែមទៀត។ ​ថ្ងៃ​សុក្រ​នេះ អែលស្ហាប៉ូ ​នឹង​ឡើង​​​តុលាការអាមេរិក។ ​អាមេរិក​បាន​សន្យា​នឹង​ម៉ិចស៊ិក​ថា ​នឹង​មិន​កាត់ទោស​រហូត​ដល់​ថ្នាក់​ប្រហារ​ជីវិតស្តេច​អាភៀន​អែលស្ហាប៉ូ​​​ទេ។

ការ​បញ្ជូន​ខ្លួនស្តេច​អាភៀន​ម៉ិចស៊ិក​ទៅ​អោយ​អាជ្ញាធ​រអាមេរិក ធ្វើឡើងមិនដល់​១ថ្ងៃ​ទេ​ មុន​ប្រធានាធិបតី​ដូណាល់ ត្រាំ​ ស្បថ​ចូល​កាន់​តំណែង​ ថ្ងៃ​សុក្រ​នេះ។ ​គេ​គិតថា ម៉ិចស៊ិក​ប្រហែល​​ជា​ចង់​ផ្ញើសារ​ទៅ​អោយ​លោកត្រាំ ​ពីសារៈ​សំខាន់​នៃ​​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ ហើយ​ដោយសារ​តែ​លោក​ត្រាំ ធ្លាប់មាន​រឿង​ចម្រូងចម្រាស​​ចង់​សង់​ជញ្ជាំង​​​​ព្រំដែន​ជាមួយ​ម៉ិចស៊ិក​​នោះ ​ការ​បញ្ជូន​ខ្លួន​ស្តេច​អាភៀនពេលនេះ អាច​ថា ដោយសារ​តែ​​​ម៉ិចស៊ិក​មិនចង់​អោយ​លោកត្រាំ​រីករាយ​ខ្លាំងពេក ក្នុង​ពិធី​ចូល​កាន់​តំណែងថ្ងៃសុក្រ​នេះ។ ​ប៉ុន្តែ​ ម៉ិចស៊ិក​ប្រាប់ថា រឿងបញ្ជូន​ស្តេច​អាភៀន​អោយ​អាមេរិក មិន​​​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​ឡើង​កាន់​​អំណាច​​​របស់​លោក​ត្រាំ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ