អានតួអត្ថបទ
ស្វ៊ីស

ជំនួបForum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១​នៅទីក្រុង​ដាវ៉ូស​

ចាប់ពី​ថ្ងៃពុធ​ទី២៦​មករា​នេះទៅ​ ​ ទីក្រុង​ដាវ៉ូស​ត្រូវ​រៀបចំ​​ទទួល​ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១។​ ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​នេះ​ត្រូវ​បើក​សម្ពោធ​ដោយ​លោក​ប្រធានាធិបតី ​រុស្ស៊ី​ម៉េដវ៉េដេវ។​ ជំនួប​Forum​នេះ​ ជាជំនួប​ប្រជុំ​ប្រចាំឆ្នាំ​នៃ​អ្នកដឹកនាំ​សេដ្ឋកិច្ច​និង​នយោបាយ​ទូទាំង​ ពិភពលោក​ដើម្បី​ដោះដូរ​យោបល់​និង​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​សេដ្ឋកិច្ច​ និង​នយោបាយ។​ ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១​នៅ​ទីក្រុង​ដាវ៉ូស​នេះ​ មាន​អ្នក​មក​ចូល​រួម​ប្រជុំ​ជាង​ពីរពាន់​នាក់​ ​ ហើយ​ពួកគេ​នឹង​ខិតខំ​រិះរក​ដំណោះ​ស្រាយ​ធ្វើ​យ៉ាងណា​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដូច​នៅ​ឆ្នាំ២០០៨​ទៀត។ 

ទីក្រុង​ដាវ៉ូស​​ដែលត្រូវ​រៀបចំទទួល​​ជំនួប​​Forum​​សេដ្ឋកិច្ច​​ពិភពលោក​​ទី៤១​
ទីក្រុង​ដាវ៉ូស​​ដែលត្រូវ​រៀបចំទទួល​​ជំនួប​​Forum​​សេដ្ឋកិច្ច​​ពិភពលោក​​ទី៤១​ © Reuters / Vincent Kessler
ផ្សាយពាណិជ្ជកម្ម

01:23

សេចក្តីរាយការណ៍របស់​ សៀក សារិន

ការបើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១​នៅ​ទីក្រុង​ដាវ៉ូស​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃពុធ​នេះ​ ​ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ឌ្មីទ្រី​ម៉េដវ៉េដេវ។​ លោក​ឌ្មីទ្រី​ម៉េដវ៉េដេវ​ដែល​កាលដើម​ឡើយ​គ្រោងថា​ពុំ​អាច​មក​ចូល​រួម​ជំនួប​Forum​សេដ្ឋកិច្ច​នៅ​ទីក្រុង​ដាវ៉ូស​ឡើយ​ ​ ដោយហេតុ​តែ​មាន​អំពើ​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅ​ព្រលាន​យន្តហោះ​នៃ​ទីក្រុង​ម៉ូស្គូ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

 
សម្រាប់​អ្នក​ជំនាញការ​២ ៥០០នាក់​ដែលមក​ចូលរួម​ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១​នៅ​ទីក្រុង​ដាវ៉ូស​វិញ​ បាន​ចាប់​ធ្វើការ​តាំងពី​ព្រឹក​ថ្ងៃ​ពុធ​ទី២៦​មករា​នេះ​ទៅហើយ។​ ពួកគេ​ត្រូវ​ដោះដូរ​យោបល់​និង​ការ​ពិសោធន៍​ ហើយ​ត្រូវ​រិះរក​ដំណោះ​ស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​សេដ្ឋកិច្ច​ទីផ្សារ​ទទួល​បាន​ជោគជ័យ។

ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១​នៅ​ទីក្រុង​ដាវ៉ូស​នេះ​មាន​គោល​បំណង​នឹង​ខិតខំ​ធ្វើ​កុំ​ឲ្យ​ពិភពលោក​អាច​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​ដូច​កាល​នៅ​ឆ្នាំ២០០៨​ទៀត។

បន្ថែម​ពីលើ​នេះ​ ​ អ្នក​ជំនាញការ​ដែលមក​ចូលរួម​ជំនួប​Forum​សេដ្ឋកិច្ច​ពិភពលោក​ទី៤១​នៅ​ទីក្រុង​ដាវ៉ូស​ក៏​នឹង​ត្រូវ​ពិភាក្សា​គ្នា​ពី​ប្រធានបទ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជំនួប​G20 ​ ​មាន​ដូចជា​៖
-បញ្ហា​សង្គ្រាម​រូបិយវត្ថុ។
-បញ្ហា​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ធម្មជាតិ។
-បញ្ហា​ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ