អានតួអត្ថបទ
ស៊ុយអែត

អាវុធ​លក់​នៅ​ឆ្នាំ​២០០៩ លើ​ពិភពលោក គិត​ជា​ទឹកប្រាក់​ជាង​៤០​ម៉ឺន​លាន​ដុល្លារ

ក្រុមហ៊ុនធំៗ​បំផុត​ចំនួ​ន ១០០ ផលិតអាវុធនៅលើពិភពលោក លើកលែងតែ​ប្រទេសចិន បាន​លក់ទំនិញនេះ ​គិត​ជាទឹកប្រាក់ចំនួន​៤០​ម៉ឺន​ មួយពាន់លាន ដុល្លារ​នៅ​ឆ្នាំ​២០០៩។ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនេះ ក្រុមហ៊ុន​អាមេរិកាំង​លក់​បាន​ប្រាក់​ច្រើន​ជាងគេ ស្របតាម​​របាយការណ៍​​របស់​វិជ្ជាឋានស្រាវជ្រាវ​អន្តរជាតិ​ដើម្បីសន្តិភាពនៅ Stockholm​ហៅកាត់ថា Sipri។

មីស៊ីល​ប្រឆាំង​មីស៊ីល (Patriot) របស់​អាមេរិក។ អាមេរិក​គឺ​ជា​ប្រទេស​នាំចេញ​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេ​នៅលើពិភពលោក។
មីស៊ីល​ប្រឆាំង​មីស៊ីល (Patriot) របស់​អាមេរិក។ អាមេរិក​គឺ​ជា​ប្រទេស​នាំចេញ​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេ​នៅលើពិភពលោក។ ©AFP
ផ្សាយពាណិជ្ជកម្ម

02:52

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

ស្រប​តាម​វិជ្ជាឋាន​ស្រាវ​ជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព​នៅ​Stockholm​ ហៅ​កាត់​ថា Sipri​ ​ការលក់​​អាវុធ​របស់​ក្រុម​ហ៊ុន​ធំៗ​បំផុត​ចំនួន​១០០​នៅ​លើ​ពិភពលោក​បាន​កើន​ឡើង​ចំនួន​១ម៉ឺន​៤៨០០លាន​ដុល្លារ​ នៅ​ឆ្នាំ​២០០៩​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨​គឺ​បាន​កើន​ឡើង​៨%​។​ក្នុង​ទឹក​ប្រាក់​៤០ម៉ឺន​១០០០លាន​ដុល្លារ​បាន​មក​ពី​ការលក់​អាវុធ​នៅ​ឆ្នាំ​២០០៩​ ​ ២៤ម៉ឹន​៧ពាន់​លាន​​ដុល្លារ​គឺ​៦១,៥%​ជា​របស់​ក្រុមហ៊ុន​៦៥​តាំង​នៅ​ស.រ.អា.។

“​ការចាយ​វាយ​ជា​ទ្រព្យ​សម្បត្តិ​និង​សេវា​យោធា​នៃ​រដ្ឋាភិបាល​អាមេរិកាំង​គឺ​ជា​កត្តា​មួយ​ដែល​កំណត់​កំណើន​នៃ​ការលក់​អាវុធ​នៃ​សហគ្រាស​អាមេរិកាំង​និង​សហគ្រាស​នៅ​អឺរ៉ូប​ខាង​លិច​មាន​មុខ​នៅ​លើ​ទីផ្សារ​អាមេរិកាំង​ “​ -​នេះ​ជា​សំដី​របស់​អ្នក​ឯកទេស​ម្នាក់​នៃ​វិជ្ជាឋាន ​Sipri​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​បំផុត​១០​ខាង​លក់​អាវុធ​ មាន​៧​ក្រុមហ៊ុន​អាមេរិកាំង​គឺ​ក្រុមហ៊ុន​Lockheed​ Martin,​ Boeing,​ Northrop​ Grumman,​ General​ Dynamics,​ Raytheon,​ L-3​ Communications​និង​United​ Technologies​។

ក្រុមហ៊ុនធំៗ​បំផុត​បីទៀត​គឺ​ក្រុមហ៊ុនអង់គ្លេស BAE Systems ,ក្រុមហ៊ុនអឺរ៉ូប​ EADS និង​ក្រុមហ៊ុន​អីតាលី Finmeccanica។

ក្នុងចំណោមក្រុមហ៊ុនធំៗបំផុត ទាំង​១០០​នៅលើពិភពលោក មានក្រុមហ៊ុន អឺរ៉ូប​ចំនួន​៣៣ តាំងនៅ​៩ ប្រទេសអឺរ៉ូប គឺអាល្លឺម៉ង់ Espagne, Finlande, បារាំង, អ៊ីតាលី, Norvège, អង់គ្លេស, Suède,និង Suisse ។

វិជ្ជាឋាន Sipri​ ពុំ​បាន​ចុះផ្សាយ​អំពី​ក្រុមហ៊ុន​ចិន ដោយហេតុ​តែគ្មានទិន្នន័យ​អាច​ប្រៀប​ធៀប​បាន​ ហើយ​ទិន្នន័យទាំងនេះ​ ពុំមាន​លក្ខណៈ​ជាក់លាក់ទេ។​

អាស៊ី ត្រូវ​តំណាងដោយ ១០ ក្រុមហ៊ុនគឺ ៤នៅជប៉ុន​ ៣​នៅឥណ្ឌា ២ នៅកូរ៉េខាងត្បូង និង ១ នៅ​សិង្ហបុរី។ មជ្ឈិមបូព៌ា ត្រូវតំណាងដោយ៥ ក្រុមហ៊ុន គឺ ៣ នៅ​អ៊ីស្រាអែល ១ នៅ Koweït និង ១ នៅ​ Turquie។
វិជ្ជាឋាន ​ Sipri​ ឲ្យនិយមន័យ​អំពីការលក់អាវុធ ថាជាការលក់ទ្រព្យ​សម្បត្តិនិង​សេវាយោធា​ទៅ​ឲ្យ​​អតិថិជនយោធា ទៅលើទីផ្សារផ្ទៃក្នុង​​ក៏ដូចជាសំរាប់​នាំចេញទៅ​ក្រៅ​ប្រទេស។​

ត្រូវ​បានបង្កើតនៅឆ្នាំ១៩៦៦ វិជ្ជាឋាន Sipri​ គឺ​ជាវិជ្ជាឋានអន្តរជាតិ ឯករាជ្យម្ចាស់ការតាំង​នៅទីក្រុង Stockholm ទទួលហិរញ្ញប្បទាន​៥០%​​ ពី​រដ្ឋ​ Suède និង មាន ឯកទេសកម្មខាង​អធិករណ៍ សព្វាវុធ ត្រួតពិនិត្យ មើលលើអាវុធ និង​លើការរំសាយអាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ