អានតួអត្ថបទ
វិបត្តិហិរញ្ញវត្ថុ-G20

ជំនួបកំពូល​ G20​ នៅទីក្រុងកាន​

ជំនួបកំពូល​ G20​ បើក​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃព្រហស្បតិ៍​ទី៣​និង​ថ្ងៃសុក្រ​ទី៤​វិច្ឆិកា​ស្អែក​នៅទីក្រុង​​កាន​ឋិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេសបារាំង។​ ក្រៅពី​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ ​ នៅមាន​សំណុំរឿង​សំខាន់ៗ​ជាច្រើនទៀត​ដែល​ជំនួប​ពូល​ G20​ត្រូវ​លើក​យក​មក​ពិភាក្សា។  

ផ្សាយពាណិជ្ជកម្ម

ជំនួប​ពូល​ G20​ នៅ​ទីក្រុងកាន​នឹង​លើកយក​សំណុំរឿង​សំខាន់ៗ​បួន​មក​ពិភាក្សា​ ៖

ទី១-​ ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក
ជំនួប​ពូល​ G20​ ត្រូវតែ​បញ្ជូន​សញ្ញា​មួយ​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ន័យនេះ​ ​ ជាពិសេស​ក្នុង​ខណៈពេល​ដែល​តំបន់​អឺរ៉ូ​កំពុង​ខិត​ទៅ​រក​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ ​ ហើយនិង​នៅ​ខណៈពេល​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ី​សំខាន់ៗ​មួយ​ចំនួន​កំពុង​ឃើញ​សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ចាប់​ធ្លាក់​ស្រុត​ចុះ។

ទី២-​ កែទម្រង់​ប្រព័ន្ធ​រូបិយវត្ថុ​អន្តរជាតិ
ការពង្រឹង​តួនាទី​និង​សមត្ថភាព​ធ្វើ​អន្តរាគមន៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ក៏នឹង​ត្រូវ​គេ​លើកយក​មក​ពិភាក្សា​នាឱកាស​ជំនួបកំពូល​ G20​ នៅ​ទីក្រុងកាន​នេះ​ដែរ។

ទី៣-​ បង្កើត​ពន្ធថ្មី​ដាក់ទៅលើ​សកម្មភាព​ជួញដូរ​ហិរញ្ញវត្ថុ
លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ស្នើ​ឲ្យ​បង្កើត​ឲ្យ​មាន​ពន្ធថ្មី​មួយ​ដាក់​ទៅលើ​សកម្មភាព​ជួញដូរ​ហិរញ្ញវត្ថុ។​ ប្រាក់​ចំណូល​បាន​មក​ពី​វិស័យ​នេះ​ ​ នឹងត្រូវ​យកទៅ​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្រីក្រ។

ទី៤-​ ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ជាពិសេស​វត្ថុធាតុដើម
អាទិភាព​មួយ​ទៀត​សម្រាប់​ជំនួប​កំពូល​ G20​ នៅ​ទីក្រុងកាន​គឺ​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ​ជាពិសេស​វត្ថុធាតុដើម​ហើយនិង​កសិផល​ដែល​ក្លាយជា​ឧបសគ្គ​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​ ហើយនិង​គំរាម​ដល់​សន្តិសុខ​ចំណី​អាហារ​របស់​ប្រជាជន៕

 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ