អានតួអត្ថបទ

ពិភពលោក​សម្តែង​សាមគ្គី​ភាព​ជាមួយ​បារាំង ដោយ​មិន​ភ្លេច​ពង្រឹង​សន្តិសុខ​រៀង​ខ្លួនៗ

គោរព​វិញ្ញណក្ខន្ធ​មួយ​នាទី ជួប​ប្រជុំ​គ្នា​ដោយ​គ្មាន​ណាត់​នៅ​មុខ​ស្ថានទូត​បារាំង​ ដាក់​កម្រង​ផ្កា ដុត​ទៀន​ អាគារ​សាធារណៈ​លម្អ​ភ្លើង​បីពណ៌​តំណាង​ទង់ជាតិ​បារាំង​ ដើម្បី​សម្តែង​សាមគ្គីភាព និង​គាំទ្រ​លើក​ទឹក​ចិត្ត​បារាំង ដែល​រង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ខ្សែ​ដ៏​ធ្ងន់ធ្ងរ។ ប្រតិកម្ម​ សារ​នយោបាយ​ ពី​សំណាក់​ថ្នាក់​ដឹកនាំ​នយោបាយ​ អ្នក​សិល្បៈ​ កីឡា បញ្ញាវន្ត ឬ​ជា​ជន​សាមញ្ញ នៅ​ជុំ​វិញ​ពិភពលោក​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ វិធានការ​ពង្រឹង​សន្តិសុខ​ក្នុង​ប្រទេស​ជិត​ខាង​អឺរ៉ុប ក៏​ត្រូវ​បាន​ពង្រឹង​។

ស៊ីដនី​
ស៊ីដនី​
ផ្សាយពាណិជ្ជកម្ម

អាគារ​World Trade Center ​នៅ​ញូវយ៉ក សាង​សង់​ក្រោយ​មហាភេរវកម្ម​១១​កញ្ញា​២០០១ អាគារ​CN ចំកណ្តាល​​ក្រុង​តូរ៉ុងតូ ប្រទេស​កាណាដា រោង​ល្ខោន​ដ៏ល្បី​នៅ​ស៊ីដនី របស់​អូស្ត្រាលី​ ក្រុង​ឡុងដ៏​អង់គ្លេស ប្តូរ​ពណ៌​ទៅ​ជា​ខៀវ ស​ ក្រហម ពណ៌​ទង់ជាតិ​បារាំង ដើម្បី​ជា​​និមិត្តរូប​នៃ​សាមគ្គីភាព។ ភ្លេង​ជាតិ​បារាំង​បាន​លាន់​ឮ​នៅក្រុង​បាសឺឡោន​ ម៉ាដ្រីឌ អេស្ប៉ាញ ... បាច់​ផ្កា​ជា​ច្រើន​ត្រូវ​បាន​សាធារណជន​ឧទ្ទិស​ដល់​ជន​រងគ្រោះ​ នៅ​មុខ​ស្ថានទូត​បារាំង​ក្នុង​ប្រទេស​រៀងៗ​ខ្លួន។

 

ពិភពលោក​បង្ហូរទឹក​​ភ្នែក ចែក​រំលែក​ភាព​ក្រៀម​ក្រំ​​ជា​មួយ​បារាំង បន់​ស្រន់​ជួយ​បារាំង ដែល​នៅ​យប់​ថ្ងៃ​សុក្រ​ទី ១៣​វិច្ឆិកា​បាន​រង​ការ​វាយប្រហារ​ភេរវកម្មអត្តឃាត​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ កណ្តាល​រដ្ឋធានី ៧​កន្លែង​ផ្សេង​គ្នា​ ក្នុង​ពេល​តែ​មួយ។ ក្រៅ​អំពី​សារ​រំលែក​ទុក្ខ​ របស់​ប្រមុខ​រដ្ឋ​​ប្រមុខ​រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​​មក​ពី​គ្រប់ទ្វីប អាហ្វ្រិ​ក​ អាស៊ី អាមេរិក​ រាប់​ពី​លោក​អូបាម៉ា ព្រះ​មហាក្សត្រីយានីអេលីហ្សបែត របស់​អង់គ្លេស ជប៉ុន សម្តេច​ប៉ាប ប្រធានាធិបតី​នីហ្សេរីយ៉ា ទុយនីស៊ី អាល់ហ្សេរី អារ៉ាប៊ីសាអ៊ូឌីត ... ប្រមុខ​ដឹកនាំ​ប្រទេស​​ក្នុងអឺរ៉ុប បាន​ដើរ​ជួរ​មុខ​ ធានា​អះអាង​ថា​នៅ​ក្បែរ​ និង​គាំទ្រ​បារាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​​ភេរវនិយម។

អឺរ៉ុប ដែល​ក៏​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ដែរ។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ អាកាសយានដ្ឋាន​អង់គ្លេស​Gatwick បាន​ជម្លៀស​មនុស្ស​ចេញ បន្ទាប់​ពី​បាន​ចាប់​ខ្លួនបុរស​សង្ស័យ​ម្នាក់ ជាតិ​បារាំង ​មាន​ផ្ទុក​ពេញ​ទៅ​ដោយ​ជាតិ​ផ្ទុះ។ ចំណែក​ខាង​អាល្លឺម៉ង់វិញ បាន​អំពាវនាវ​​មិន​ឱ្យ​ភ្ជាប់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន​ទៅ​នឹង​ភេរវកម្ម​នៅ​ប៉ារីស​ថ្ងៃនេះ ដោយ​ត្រូវ​រង់ចាំ​ការ​សិក្សា​ច្បាស់​លាស់សិន។ តែ​នៅ​ខាង​ប៊ែលហ្សិក​វិញ ប៉ូលិស​បាន​អះអាង​ បាន​​បើក​ប្រតិបត្តិការ​នៅ​រសៀល​នេះ​ ក៏​ព្រោះ​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅ​ប៉ារីស។

មុន​នឹង​ចាក​ចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ចូល​រួម​ក្នុង​ជំនួប​G២០​នៅ​ប្រទេស​តួកគី​ថ្ងៃ​អាទិត្យ​ទី ១៥​វិច្ឆិកា​នេះ លោកប្រធានាធិបតី​អាមេរិក បាន​កោះ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ជា​បន្ទាន់មួយ​ ដើម្បី​បូក​សរុប​ស្ថានការណ៍​ក្រោយ​ភេរវកម្ម​នៅ​ប៉ារីស និង​បាន​ប្រកាស​អញ្ជើញ​មក​ចូល​រួម​បើក​​សន្និសីទ​ស្តី​អំពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស ថ្ងៃ​ទី ៣០ វិច្ឆិកា​ មិន​ចោល​គម្រោង​​ព្រោះ​ភេរវកម្ម​ឡើយ។ សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​អាកាសធាតុ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ការ​ទុក ដោយ​មាន​ការ​រឹត​បន្តឹង​និង​ពង្រឹង​សន្តិសុខ​ខ្លាំង​បន្ថែម​ទៀត។ នេះ​បើ​តាម​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ