អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

នៅ​អ៊ុយក្រែន​ កាណាល់ ​ទូរទស្សន៍​មួយ​បាន​បញ្ចាំង​ផែនទី​ប្រទេស​ដោយ​គ្មាន​ទឹកដី​គ្រីមេ​

យប់មិញ​កាណាល់​ទូរទស្សន៍​មួយ​នៅ​អ៊ុយក្រែន​ផ្ទាល់​គឺ​កាណាល់ ​MTV+​បាន​បញ្ចាំង​បទ​​ពណ៌នា​ជាទី​ដែល​ផែនទី​រដ្ឋអ៊ុយក្រែន​ស្រាប់តែ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ទូរទស្សនិកជន​ឃើញ​ ដោយ​​​​គ្មាន​ទៀបកោះ​គ្រីមេទេ​ទៀបកោះ​ដែល​ក្រុង​គៀវ​នៅតែ​បន្ត​ចាត់ទុក​ជារបស់​អ៊ុយក្រែន​​ដដែល​ទោះបី​ពីរ​ឆ្នាំ​មុន​វាបាន​ភ្ជាប់​ខ្លួន​មក​នឹង​សហព័ន្ធ​រុស្ស៊ី​ក្តី។​ អាជ្ញាធរ​អ៊ុយក្រែន​ទាមទារ​​ការ​​​​ពន្យល់​​​បំភ្លឺ​ពី​ថ្នាក់​ដឹកនាំ​​កាណាល់​​ទូទស្សន៍​​នោះ។​ ទើប​ក្នុង​​ខែ​មករា​​កន្លង​​ទៅ​​សោះ​​លោក​​​​ប្រធានាធិបតី​​អ៊ុយក្រែន​ ​ប៉ូរ៉ូឆេនកូ ​​បាន​​ប្រកាស​​ឆ្នាំ​២០១៦​​នេះ​​ជា​​ឆ្នាំ​បង្វែរ​​ទឹកដី​គ្រីមេ ​​មក​​​ក្នុង​​​រដ្ឋ​​អ៊ុយក្រែន​វិញ។​

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន Arseny Yatseniuk ថ្លែងសុន្ទរកថានៅមុខអង្កប្រជុំសភានាក្រុងKiev ថ្ងៃ១៦កុម្ភៈ២០១៦
នាយករដ្ឋមន្ត្រី​អ៊ុយក្រែន Arseny Yatseniuk ថ្លែងសុន្ទរកថានៅមុខអង្កប្រជុំសភានាក្រុងKiev ថ្ងៃ១៦កុម្ភៈ២០១៦ REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ស្របនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន ក្នុង​ដំណាក់​ឥឡូវ គឺ​មាន​ប្រតិកម្ម​ជាក់លាក់​ពី​ខាង​ក្រសួង​នយោបាយ​ព័ត៌មាន​អ៊ុយក្រែន។ ថ្ងៃ​២៤​កុម្ភៈ​នេះ​តែ​ម្តង ក្រសួង​ផ្ញើ​លិខិត​ផ្លូវការ ទៅ​កាន់​ទីចាត់ការ​និពន្ធនៃ​កាណាល់​ទូរទស្សន៍​អ៊ុយក្រែន MTV+ ប្រកប​ដោយ​សំណូមពរ​សុំ​ឲ្យ ពន្យល់​បំភ្លឺ តើ​ហេតុ​ដូចម្តេច បានជា​រដ្ឋអ៊ុយក្រែន​ស្រាប់តែ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ក្នុង​ទម្រង់​ផែនទី​បែប​នេះ។

 
លោកស្រី Emine Jeppar ជាទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​ក្រសួងនយោបាយ​ព័ត៌មាន​អ៊ុយក្រែន ទទួល​បន្ទុកបញ្ហា​គ្រីមេ សង្កត់​ធ្ងន់​ថា លិខិត​នោះ ទាមទារ​ពី​កាណាល់​ទូរទស្សន៍​អ៊ុយក្រែន MTV+ ឲ្យ​បង្វែរ​គ្រីមេ​មកក្នុង​ផែនទី​អ៊ុយក្រែន​វិញ។

ជាការរំលឹក ក្រុងគៀវ​ធ្លាប់បាន​សំដែង​ទៅ​ហើយ នូវ​ការមិន​សប្បាយចិត្ត​ចំពោះ​ផែនទីណា ជាទី​ដែល​ទឹកដី​គ្រីមេ មិន​រាប់បញ្ចូល​ថា​ជា​របស់​អ៊ុយក្រែន។ ឧទាហរណ៍​ក្នុង​ខែ​មុនទស្សនាវដ្តី អ៊ីតាលី ឈ្មោះ Limes បាន​ចុះផ្សាយ​ផែនទី​អ៊ុយក្រែន អមទៅ​ដោយ​ទឹកដីគ្រីមេ​ថា​ជារបស់​រុស្ស៊ី ហេតុដែល​ញ៉ាំងឲ្យ​ផ្ទុះ​ឡើង​ជារឿងអាស្រូវ​ការទូត លុះទាល់តែ​អគ្គរដ្ឋទូត​អ៊ុយក្រែន ប្រចាំ​នៅ​អ៊ីតាលី បានសុំ​ទស្សនាវដ្តី​នោះ​ឲ្យ​កែកំហុស​នោះ​ទៅ។

មុនពេលនេះ ក្រុមហ៊ុន​អាមេរិកាំង Coca Cola ក្នុងការ​ផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន បាន​បង្ហាញ​​ផែនទីប្រទេស​រុស្ស៊ី​ដោយ​ក្តោបទាំង​ទឹកដី​គ្រីមេ។ ជាប្រតិកម្ម ស្ថានទូត​អ៊ុយក្រែន​នៅ​ ក្រុង វ៉ាស៊ីនតោន បានសំដែង​ការតវ៉ា​ទៅ​កាន់ ក្រុមហ៊ុន​ភេសជ្ជះ​នោះ​និង​ទៅ​កាន់​ក្រសួង ការ បរទេស ស.រ.អា.។

កំណត់ទូតតវ៉ា​នោះ​ចែង​ថា ទង្វើ​ក្រុមហ៊ុន Coca Cola គឺ​បញ្ច្រាស​នឹង​នយោបាយស.រ.អា. បញ្ច្រាស​និង​នយោបាយសហគមន៍​ពិភពលោក​តែម្តង ហើយ​មិន​អាច​បណ្តោយ​ឲ្យ​មាន​ទៅកើត​ឡើយ។ ក្រោយមក ក្រុមហ៊ុន Coca Cola បាន​លុប​ទឹកដី​គ្រីមេ​ចេញ​ពី​ផែនទី​ប្រទេស​រុស្ស៊ី​ទៅ​និង​បាន សុំការ​អភ័យទោស​ពី ក្រុងគៀវ។

កាលពីថ្ងៃ១៤មករា ដោយថ្លែងក្នុងសន្និសីទកាសែតនៅក្រុងគៀវ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ប៉េត្រូ ប៉ូរ៉ូឆេនកូ បានលើកឡើងថា៖គឺការបង្វែរទឹកដីគ្រីមេឲ្យ វិលត្រឡប់មក​ក្នុង​រដ្ឋ​អ៊ុយក្រែនវិញ ដែលជាអាទិភាព នៃនយោបាយអ៊ុយក្រែន សម្រាប់ឆ្នាំ២០១៦នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ