អានតួអត្ថបទ
តុលាការព្រហ្មទណ្ឌអន្តរជាតិ

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើកការ​ស៊ើប​អង្កេត​បឋម​ស្តីពី​អំពើ​ហិង្សា​នានា​នៅ​ប៊ូរុនឌី​

លោកស្រី​Fatou Bensouda  រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(CPI) បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​២៥​មេសា អំពីចាប់​បើក ​ការស៊ើប​អង្កេត​បឋមមួយ​ ​ស្តីពី ​អំពើ​ហិង្សា​នានា​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​​ប៊ូរុនឌី ចាប់តាំង​ពី​ខែ​មេសា​២០១៥។

Fatou Bom Bensouda -រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(CPI) رئیس دادگاه بین المللی کیفری
Fatou Bom Bensouda -រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(CPI) رئیس دادگاه بین المللی کیفری DR
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ធ្វើការ​ពិនិត្យ​របាយការណ៍​នានា​ដែល​រៀបរាប់​អំពី​”​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ​ការ​ចាប់​ឃុំឃាំង សកម្មភាព​ធ្វើ​ទារុណកម្ម ការ​ចាប់​រំលោភ​បំពាន​រាង​កាយ​ស្រ្តី​ភេទ​និង​ទម្រង់​ផ្សេង​ៗ​ទៀត​នៃ​អំពើ​ហិង្សា​ផ្លូវភេទ” លោកស្រី​Fatou Bensouda រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(CPI) បាន​សន្និដ្ឋាន​ថា អំពើ​ទាំង​នេះ​«ត្រូវស្ថិត​នៅ​ក្រោម​អំណាច​សមត្ថកិច្ច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​»។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ លោកស្រី Fatou Bensouda បាន​គូស​បញ្ជាក់​ថា​​“ការ​ស៊ើប​អង្កេត​បឋម​នេះគឺ​​ដើម្បី​កំណត់​​​​ថា​តើ​មាន« មូលដ្ឋាន​សមហេតុផល​ឬ​ទេ​" ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​មួយ​” ដែល​ពាក់ព័ន្ធ​ទៅ​​នឹង​វិបត្តិ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី ​ចាប់តាំងពី​លោក​ប្រធានាធិបតី​ប៊ូរុនឌី​ Pierre Nkurunziza ​បាន​​ជូនដំណឹង​ពី​ការ​ដាក់​បេក្ខភាព​ប្រធានាធិបតី​​ជា​ថ្មី​សំរាប់​អាណត្តិ​ទី​៣​របស់​លោក​នៅ​ខែ​មេសា​ឆ្នាំ​២០១៥​និង​​បាន​ឈ្នះឆ្នោត​នៅ​ថ្ងៃ​ទី​១​កក្កដា​បន្ទាប់ពី​លទ្ធផល​បោះឆ្នោត​មួយ​ដែល​ពោរពេញ​ទៅដោយ​ភាព​ដ៏​ចម្រូងចម្រាស។

អំពើ​ហិង្សា​នៅ​ប៊ូរុនឌី នា​ពេល​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ៥០០​នាក់​និង​ជម្រុញ​ឲ្យ​ប្រជាជន​ជាង​២៧​ម៉ឺន​នាក់​ចាក​ចេញ​ពី​ប្រទេស។

រីឯ​លោក​ប្រធានាធិបតី​ប៊ូរុនឌី​វិញ ត្រូវ​បាន​បក្ស​ប្រឆាំង សង្គមស៊ីវីល​និង​បក្សព័ន្ធ​របស់​លោក​មួយ​ផ្នែក ចោទ​ប្រកាន់​​ពី​បទ​រំលោភ រដ្ឋធម្មនុញ្ញ​និង​កិច្ចព្រមព្រៀង Arusha ដែល​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល​បាន​នៅចន្លោះ​ឆ្នាំ ១៩៩៣​និង​ឆ្នាំ ២០០៦។ សង្គ្រាម​ស៊ីវិល​នៅប៊ូរុនឌី​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៣០​ម៊ឺននាក់។

រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(CPI) បាន​ថ្លែង​ថា: «ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៥​មក លោកស្រី​បាន​តាម​ដាន​យ៉ាង​ដិតដល់​ពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស Burundi និង​បាន​ក្រើន​រំលឹក​ដល់​គ្រប់​ភាគី​ប៊ូរុនឌី​ជា​ច្រើន​សារ​កុំ​ឲ្យ​ផុង​ខ្លួន​ទៅ​ក្នុង​អពើ​ហិង្សា"។

មិនតែប៉ុណ្ណោះ​ លោកស្រី​ធ្លាប់​បាន​​ព្រមាន​ផង​ដែរ​ថា ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម នឹង​ត្រូវ​ស្ថិតនៅ​ក្រោម​អំណាច​សម្ថត្តកិច្ច​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​និង​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ខ្លួន​ដែរ"៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ