អានតួអត្ថបទ
អាល្លឺម៉ង់-ភេរវកម្ម

ជន​​ជាតិ​​ស៊ីរី​​​​ដែល​​ជាប់​​សង្ស័យ​​គ្រោង​​បង្ក​​​ភេរវកម្ម​​​ត្រូវ​​បាន​​ប៉ូលីស​​ចាប់​ខ្លួន​​កាលពី​​យប់​​អាធ្រាត​​ថ្ងៃ​​អាទិត្យ​​​

ន្ទាប់​ពី​បាន​​តាម​ដាន​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក ប៉ូលីស​អាល្លឺម៉ង់ ទើប​បាន​ជូន​ដំណឹង​អំពី​ការ​ចាប់​​បាន​​ជន​ជាតិ​ស៊ីរី​មួយ​រូប​ដែល​ជាប់​សង្ស័យ​មាន​គម្រោង​ភេរវកម្ម​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់។ ជន​ជាប់​សង្ស័យ​ភេរវកម្ម​នេះ ធ្លាប់​​បាន​ទទួល​សិទិ្ធ​ជា​ជន​ភៀស​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៥​និង​ត្រូវ​បាន​ប៉ូលីស​អាល្លឺម៉ង់​ចាប់​ខ្លួន​នៅ​ពេល​យប់​អាធ្រាត​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ព្រឹកថ្ងៃ​ចន្ទ​នេះ។ 

នៅ​ទីបំផុត​​ប៉ូលីស​​អាល្លឺម៉ង់​​​ចាប់​បាន​​ជន​ស៊ីរីដែល​​ជាប់​សង្ស័ុយ​​គ្រោង​ភេរវកម្ម​​ នៅ​​ក្រុង​Leipzig,​
នៅ​ទីបំផុត​​ប៉ូលីស​​អាល្លឺម៉ង់​​​ចាប់​បាន​​ជន​ស៊ីរីដែល​​ជាប់​សង្ស័ុយ​​គ្រោង​ភេរវកម្ម​​ នៅ​​ក្រុង​Leipzig,​ REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​អាល្លឺម៉ង់ ប៉ូលីស​នៅ​Land de Saxe ក្នុង​ភាគ​ខាង​កើត​ប្រទេស​ ទើប​បាន​ជូន​ដំណឹង​តាម​បណ្តាញ​សង្គម​Twitter ​ថា ​ប៉ូលីស ទើប​ចាប់​បាន​ជន​ជាតិ​ស៊ីរី​ម្នាក់​កាលពី​យប់​អាធ្រាត​ថ្ងៃ​អាទិត្យ​ដែល​ជាប់​សង្ស័យ​គ្រោង​ភេរវកម្ម​មួយ​នៅ​លើ​ទឹកដី​អាល្លឺម៉ង់។

 
ភេរវជន​ដែល​ជាប់​សង្ស័យ​នោះ ឈ្មោះ Djaber Albakr  ​​អាយុ​២២​ឆ្នាំ ត្រូវ​បាន​ប៉ូលីស​ប្រតិបត្តិការ​​តាមដាន​បន្ទាប់​ពី​​ការ​ឆែកឆេរ​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ខ្នង​ដែល​ស្ថិត​នៅ​ក្រុង​Chemnitz កាលពី​ថ្ងៃ​សៅរ៍​មុន​ដោយ​បាន​រក​ឃើញ​គ្រឿង​ផ្ទុះ​ជា​ច្រើន​រយ​ក្រាម​​ផង​។ យោង​តាម​កាសែត​អាល្លឺម៉ង់ ការ​ចាប់​ខ្លួន​ Albakr ​នេះ​បាន គឹ​ដោយសារ​តែ​មាន​ការ​រាយការណ៍​ដោយ​​សម្ងាត់​ពី​ជន​ជាតិ​ស៊ីរី​ម្នាក់​ទៀត ​ដល់​ប៉ូលីស​អាល្លឺម៉ង់ ថា​​"ជន​សង្ស័យ​ ស្ថិត​នៅ​ចំណត​អាយស្ម័យាន្ត​នៅ​ក្រុង Leipzig និង​​បាន​សុំ​ផ្ទះ​គាត់​ដើម្បី​​សំណាក់​នៅ​ទៀត​ផង"។

នៅ​ទីបំផុត​​ប៉ូលីស​អាល្លឺម៉ង់ បាន​ព័ទ្ធ​ចាប់​​ភេរវជន​នៅ​យប់​អាធ្រាត​ម្សិលមិញ​ក្នុង​ផ្ទះ​របស់​ជន​ស៊ីរី​ដែល​ជា​អ្នករាយ​ការណ៍​ឲ្យ​ដល់​ប៉ូលីស​អាល្លឺម៉ង់។

យោងតាម​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​អាល្លឺម៉ង់​វិញ ជន​ដែល​ជាប់​សង្ស័យ​ភេរវកម្ម​នេះ ពិត​​ជា​មាន​គម្រោង​វាយប្រហារ​ពិតមែន​ដើម្បី​លើក​ស្ទួយ​​អ៊ីស្លាម​និយម​ ដោយ​ផ្អែក​​ទៅ​លើ​ការ​រក​ឃើញ​គ្រឿង​ផ្ទុះ​ក្នុង​បរិមាណ​ដ៏​សម្បើម ក៏ព្រម​ទាំង​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ទូទៅ​ដែរ។

ចំណែក​ទិន្នានុប្បវត្តិ​​ Zeitung​វិញ បាន​អះអាង​ដែរ​ថា ផ្ទាំង​ស៊ីប​នៃ​វាយប្រហារ​របស់​ភេរវជន​ គឺ​ព្រលាន​យន្តហោះ​មួយ​និង​មណ្ឌល​ដឹក​ជញ្ជូន​នៅ​Saxe តំបន់​ម្តុំ​ជុំវិញ​ក្រុង​Chemnitz ដែល​ស្ថិត​នៅ​ចម្ងាយ​២៦០​គម​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ Berlin។

គួររំលឹកថា​ Albakr នេះ បាន​មក​ដល់​អាល្លឺម៉ង់​ដោយ​ខុស​ច្បាប់​នៅ​ខែ​កុម្ភៈ ២០១៥​និង​បាន​ទទួល​​សិទ្ធ​ជា​ជន​ភៀស​ខ្លួន​ដែរ​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៥​។

ម្យ៉ាងទៀត​កាលពី​ខែ​កក្កដា​មុន​នេះ​ អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ធ្លាប់​បាន​ប្រកាស​ទទួល​ស្គាល់​លើ​ការ​វាយប្រហារ​នានា​នៅ​តាម​រថភ្លើង​មួយ​ខ្សែ​​ជិត​តំបន់ Würtzbourg និង​នៅ​ឱកាស​មហោស្រព​តន្ត្រី​មួយ​នៅ​Ansbach​ថា ជា​សា្នដៃ​របស់​ពួក​ខ្លួន។ ការ​វាយប្រហារ​កាលនោះ បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ចំនួន​២០​នាក់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ